Header Ads

ពិតជាពិរោះណាស់!!! មិននឹកស្មានថា នាង គន្ធា អាចបកស្រាយបទជាភាសាថៃ និងអង់គ្លេស បានយ៉ាងល្អអញ្ចឹងសោះ (មានវីដេអូ)

ប្អូនស្រីម្នាក់ឈ្មោះ នាង គន្ធា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយពេលនោះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយទឹកដមសំនៀងរបស់នាង ព្រមជាមួយការដាក់នូវមនោសញ្ចេតនាជាខ្លាំង ក្នុងបទចម្រៀងមួយដែលប្អូនស្រីម្នាក់នេះយកមកប្រឡងគឺបទ «ម៉ែ» ដែលបទចម្រៀងមួយនេះបានធ្វើឲ្យគណកម្មការ ឱក សុគន្ធកញ្ញា រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនថែមទៀតផង។


តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។


ចំណែកនៅពេលថ្មីៗនេះ នាង គន្ធា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលតារាចម្រៀងរូបនេះចេះបកស្រាយបទជាភាសាថៃ និងអង់គ្លេសបានយ៉ាងល្អ ជាមួយការដាក់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅផងដែរ ព្រោះកន្លងមកធ្លាប់លឺតែនាងច្រៀងតែភាសាខ្មែរប៉ុណ្ណោះ ដូចនេះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ទាំងអស់គ្នា៕



























No comments