Header Ads

ពិតជាមិននឹកស្មានដល់មែន ថា គ្រាន់តែលោក ព្រាប សុវត្ថិ បង្ហោះសារនេះភ្លាម ធ្វើឲ្យគេ comment បែបនេះសោះ

មានអ្នកគំាទ្រមួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ និងគាំទ្រកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ទាំងពេលកន្លងទៅ ក៏ដូចជាថ្មីៗនេះផងដែរ ដោយបានសរសើរពីទឹកចិត្ត និងភាពស្មោះត្រង់របស់លោកជាមួយភរិយាដោយមិនមានការប្រែប្រួលឡើយ ហើយក៏មិនដែលមានរឿងអាស្រូវស្នេហាអ្វីដែរចំពោះលោក ហើយក្រុមគ្រួសារលោក ព្រាប សុវត្ថិ ត្រូវបានមហាជន កំពុងតែមានការកក់សំគាល់ជាខ្លាំង ដោយពួកគាត់មួយចំនួនបានលើកឡើងថា ជាក្រុមគ្រួសារមួយដែលមានភាពកក់ក្តៅបំផុត នេះក៏ដោយសារតែលោក ព្រាប សុវត្ថិ និងភរិយាមានការយកចិត្តទុកដាក់កូនទាំងបីរបស់ខ្លួនជាខ្លាំង គឺ សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ ជាក់ស្តែងកាលពីម្សិលមិញនេះទៀតគឺចំថ្ងៃខួបកំណើតកូនប្រុសរបស់លោកតែម្តងគឺ សុវត្ថិ មុនីវណ្ណ តែលោក ព្រាប សុវត្ថិ មិនបានរៀបចំពិធីអ្វីឡើយ ដោយគ្រាន់តែមានពាក្យជូនពរថា៖ "រីករាយថ្ងៃកំណេីតកូនប្រុស 😊👏🌠🎉🎊" ហើយក៏នៅមានអ្នកគាំទ្រ សុវត្ថិ មុនីវណ្ណ បង្ហោះសារជូនពរ ក៏ដូចជាធ្វើនំខួបកំណើតជូនផងដែរ។


បន្ទាប់ពីឃើញសាររបស់លោក ព្រាប សុវត្ថិ បង្ហោះជូនពរកូនប្រុសលោកមក ក៏មានមិត្តក្នុងហ្វេសប៊ុកម្នាក់បានចូលទៅ comment ដោយភាពអស់សង្ឃឹមក្នុងជីវិត ព្រោះកន្លងមកម្ចាស់ហ្វេសប៊ុកម្នាក់នេះមិនបានទទួលនូវភាពកក់ក្តៅដូចនេះឡើយ ជាពិសេសឪពុករបស់ខ្លួន ដោយក្នុងនោះម្ចាស់ហ្វេសប៊ុកនេះបានបញ្ជាក់ថា៖


"ញុមពិតជាចង់ជាកូនម្នាក់ដែលពុកគិត និងផ្តល់ក្តីស្រលាញ់ដូចគាត់ខ្លាំងណាស់ តែប្រហែលមិនអាចទេមើលទៅ ព្រោះជាតិនេះហួសពេលហើយ ព្រោះគ្រប់ពេលគ្រប់រឿងដែលញុមចង់បានភាពកក់ក្តៅពីគាត់ ចង់អោយគាត់ជួយ ហើយញុមជឿថាបើគាត់ជួយញុមពិតជាអាចបាន តែគ្រប់ពេលគាត់តែងតែបដិសេធ សូម្បីតែរឿងរៀន គាត់តែងតែធ្វើអោយញុមខកបំណង ដែលទាំងនេះគឺមកពីក្តាជីវភាព ហេតុដូចនេះញុមមិនបន្ទោសពុកទេ តែនៅមានរឿងខ្លះផ្សេងទៀតដែលញុមនៅតែជាក្មេង និងជាកូនចង់អោយពុកជួយបង្ហាញផ្លូវខ្លះៗ រាល់បញ្ហាជីវិតដែលពាក់ព័ន្ធនិងសង្គម ព្រោះជួនកាលដោយការគិតនិងគំនិតញុមខ្ចី ត្រូវការពិគ្រោះនិងត្រូវការការណែនាំពីពុក តែរឿងគ្រប់យ៉ាងដែលញុមចង់ដឹង ចង់បានយោបល់ពីចាស់ទុំ សូម្បីតែម្នាក់ក៏គ្មាន នៅពេលខ្លះញុមធ្លាប់គិតអវិជ្ជមានលើខ្លួនឯងម្តងៗដែរ តែដោយហេតុញុមក៏មានកូនដែរហេតុដូចនេះញុមក៏ប្តូរការគិតវិញដោយសម្លឹងមើលកូនរបស់ញុមហើយ ប្រាប់វាថាប៉ានិងធ្វើជាប៉ាដែលល្អសំរាប់កូន មិនអោយកូនកំសត់ដូចជាប៉ាទេ !


ចំនុចនេះក្នុងនាមញុមជាកូនក៏សូមអរគុណពុកដែរ ព្រោះបើគ្មានពុកទេញុមក៏គ្មានថ្ងៃនេះដែរ ទោះជាយ៉ាងណាក៏ពុកនៅតែជាកូនរបស់ពុកដែរថ្វីត្បិតតែពុកមិនសូវមានពេលមើលថែញុមតាំងពីតូចរហូតដល់ពេញវ័យ ញុមគ្រាន់តែមានការអន់ចិត្តខ្លះចំពោះខ្លួនឯង ថាហេតុអីពេលខ្លះ រឿងខ្លះពុកអាចធ្វើបាន អាចប្រាប់កូនបានចុះហេតុអ្វីបានពុកមិនព្រមជួយញុមទាំងញុមអង្វរហើយ តែនេះប្រហែលជាពុកមានហេតុផលអ្វីដែលមិនអាចប្រាប់បានហើយមើលទៅ តែទោះជាយ៉ាងណាញុមនៅតែសូមធ្វើជាកូនល្អរបស់ពុករហូតទោះជាពុកមិនធ្លាប់ផ្តល់ដំបូន្មានក៏ដោយ ហើយចំពោះរឿងខ្លះទៀតកូនសូមផ្អាកមួយរយះសិន ព្រោះដល់ពេលហើយដែលញុមត្រូវបំពេញកាតព្វកិច្ចជាប៉ារបស់គេដែរ សូមពុកកុំព្រួយញុមសូមសន្យាថាថ្ងៃណាមួយញុមនឹងលើកស្ទួយគ្រួសារយើងឡើងវិញ សូមពុកទុកឱកាសអោយកូនផង!។ ( ញុមបាទសូមអភ័យទោសបងសុវត្តផងបាទ ដែលសរសេរពាក្យក្នុងចិត្តខ្លះៗ ដែលវាជាអតីតកាលដែលតែងតែធ្វើអោយញុមឈឺចាប់រហូតដល់សព្វថ្ងៃ ដែលសូម្បីតែថ្ងៃកំណើតខ្លួនឯងក៏មិនដឹងថ្ងៃណាដែរ ញុមឃើញបងធ្វើខួបកំណើតអោយកូនបងញុមពិតជាច្រណែនខ្លាំងណាស់) សូមទោសផងបង:(:(:(:(:(:("៕




















No comments