Pages

Tuesday, August 22, 2017

ប្លែកភ្នែកទៀតហើយ! តុដែលមានរូបរាងដូចទូរសព្ទ iPhone បានមកដល់ហើយ (មានវីដេអូ)

ពិតជា​​​​ប្លែកភ្នែកមែនចំពោះតុដែលមានរូបរាងដូចទូរសព្ទ iPhone តែម្តងទើបមកដល់ហាងលក់ Praskhanrith Furniture ដែលគាត់ទើបប្រកាស៣ម៉ោងមុននេះទេ វាពិតជាស្រស់ស្អាត​ ហើយក៏ដូចជាiPhone ដែលលោកអ្នកកំពុងតែប្រើអញ្ចឹង ហើយលោកអ្នកក៏អាចចាប់ផ្តើមធ្វើការកម្មង់គាត់ដូចខាងក្រោមផងដែរ ដែលមានលេខសម្រាប់ទំនាក់ទំនង។


iPhone is Love ❤️ iPhone is Life😍
បើទិញយកទៅអង្គុយរៀនដឹងតែចេះហ្មង 😂 យាយលេងទេ 🤣
អ្នកលក់ចង់ប្រាប់ថាស្អាតខ្លាំង ទាំងពណ៍ ទាំងរូបរាង ទាំងទឹកថ្នាំ គុណភាពអាចទទួលយកបាន និយាយរួមកប់ម៉ង 💞
📱 069955558 ( Line Viber WhatsApp.....)
📱 095955558 ( Line Viber WhatsApp.....)











ចាំអាអូនម្នាក់នេះទេ ដែលគាត់​​​ល្បី​​បៅដោះមេគោ​កាល​ជាង៤ឆ្នាំមុននោះ​ តែពេលនេះគាត់...

ខេត្តសៀមរាប ៖ ​កុមា​រា ផា សុ​ផាត ប​ច្ចុប្បន្ន​ មាន​អាយុ​៦​ឆ្នាំ​ហើយ ។ កាលពី​ជាង​៤​ឆ្នាំ​មុន កុមារ​តូច​នេះ ​ធ្លាប់​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​តាម​បណ្តាញ​សង្គម ដោយសារ​តែ​រូបគេ​បាន​បៅដោះ​មេគោ​ ជំនួស​ទឹកដោះ​ម្តាយ​តាំងពី​អាយុ​១ ​ខួប​៣​ខែ ខណៈ​ម្តាយ​ចេញ​ទៅ​​ធ្វើការ​ស៊ីឈ្នួលគេ​នៅ​ឯ​ប្រទេស​ថៃ ទុក​ឱ្យ​រូបគេ​នៅ​ជាមួយ​ជីដូន ជីតា​ក្នុងភូមិ​នគរ​ភាស ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ដែល​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ខាងលិច​ក្រុង​សៀមរាប ។


បច្ចុប្បន្ន ជីដូន​ជីតា​កំពុង​មានការ​ព្រួយបារម្ភ ស្រប​ពេល​ដែល​កុមារ​តូច​ម្នាក់​នេះ​ គ្រប់​​អាយុ​ទៅ​សាលារៀន​ហើយ ប៉ុន្តែ​គេ​ហាក់​មិន​ឆ្លាត​​វៃ​សោះ មិន​ចង​ចាំមេរៀន​ទាំងឡាយ គឺ​មាន​ចំណាត់ថ្នាក់​ខ្សោយ​ នៅ​ក្នុង​ចំណោម​កុមារ​តូច​ៗ ​ដែល​រៀន​ក្នុង​ថ្នាក់​ជាមួយ​គ្នា​។

កុមា​រា ផា សុ​ផាត កាលពី​ជាង​៤​ឆ្នាំ​មុន​ជា​ក្មេង​ប្រុស​តូច​ម្នាក់ ​ដែល​ធ្លាប់​ដើរទៅ​បៅដោះ​មេគោ​របស់​ជីដូន​ជីតា​​ ដោយ​ខ្លួនឯង​ជា​រៀង​រាល់ថ្ងៃ ហើយ​បើ​ទោះបីជា​ពេល​នេះ សុ​ផាត បាន​ឈប់​បៅដោះ​មេគោ​ជា​យូរ​មក​ហើយ​ក្តី ក៏​មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​ចង​ចាំ​រឿង​របស់​កុមារ​ម្នាក់​នេះ​ជា​និច្ច ។ សព្វថ្ងៃ សុ​ផាត បាន​ចូល​សាលារៀន ព្រមទាំង​ចេះ​និយាយ​យ៉ាង​ច្បាស់ ប៉ុន្តែ​ខ្មាស​អៀន​ច្រើនមិន​​​សូវ​រាក់ទាក់​ជាមួយ​មនុស្ស​ដែល​ប្លែក​មុខ​ទេ ។


ថ្វីបើ​ក្នុង​វ័យ​ចូល​រៀន តែ​សុ​ផា ​ហាក់ដូចជា​ខ្សោយ​ក្នុង​ការ​អាន​និង​ធ្វើ​លេខ ផ្ទុយ​ទៅ​វិញ​ បែរជា​ចេះ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ គួរ​ឱ្យ​ភ្ញាក់​ផ្អើល ហើយ​ការ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នេះ ​គឺ​បើក​លេង​ហ្គេ​ម​លើ​ទូរស័ព្ទ​ដៃ​នោះ ។​ ជីតា​របស់​សុ​ផាត គឺ​លោក អ៊ុំ អឿ​ង កាលពី​ថ្ងៃ​ទី​២០ ខែសីហា មាន​ប្រសាសន៍​ថា គាត់​មានកូន​ចំនួន​៥​នាក់​(​តែ​ស្លាប់​២​នាក់​គឺ​ស្រី​ម្នាក់ ប្រុស​ម្នាក់​) បច្ចុប្បន្ន​នៅ​សល់​កូន​ក្នុង​បន្ទុក​ម្នាក់ និង​ចៅ​២​នាក់ ។ តាំងពី​សុ​ផាត​មាន​អាយុ​១​ខួប​និង​៣​ខែ គឺ​កូនស្រី​គាត់​បាន​នាំ​ប្ដី​ប្រពន្ធ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ហើយ​ទុក​កូន​តូច មួយ​នេះ​ឱ្យ​ជីដូន​ថែរក្សា​។ កាល​ណោះ សុ​ផាត​នៅ​មិន​ទាន់​ឈប់​បៅដោះ​នៅឡើយ​ទេ ។ ដោយសារ​តែ​ម្ដាយ​ទៅ​ចោល ទើប​ចៅប្រុស​នេះ​បាន​ទៅ​បៅដោះ​មេគោ​ដែល​មានកូន​ដែរ ដែល​គាត់​ចង​នៅ​ខាងក្រោយ​ផ្ទះ​ជា​រៀងរាល់ថ្ងៃ ។


លោក អ៊ុំ អឿ​ង ជា​ជីតា រៀបរាប់​ទៀត​ថា សុ​ផាត តែង​ដើរទៅ​បៅដោះ​មេគោ​ដោយ​ខ្លួនឯង​បាន​រយៈពេល​ជាង​១​ខែ ក៏​គាត់​ឈប់​ឱ្យទៅ​បៅ ពីព្រោះ​មាន​សប្បុរសជន​ខ្លះ​បានឃើញ រូបថត​របស់​គាត់​ក៏​មានការ​ចាប់អារម្មណ៍ ហើយ​អាណិតអាសូរ ព្រមទាំង​បាន​ផ្ដល់​អំណោយ​ជា​លុយ​ខ្លះ និង​ជា​ទឹកដោះគោ​កំប៉ុង​ខ្លះមក​ឱ្យ សុ​ផាត បៅ​ជំនួស​ការ​ទៅ​បៅដោះ​មេគោ​ដោយ​ផ្ទាល់ ។

លោក អ៊ុំ អឿ​ង បាន​សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​នេះ សុខភាព​របស់ សុ​ផាត ល្អ​ណាស់ មិនសូវ​មាន​ជំងឺ​ទេ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត គឺ​សុ​ផាត មាន​កម្លាំង​ខ្លាំង​ជាង​កុមារ​ផ្សេង​ទៀត​ដែល​មាន​អាយុ​ប្រហាក់ប្រហែល​គ្នា ។ គាត់​បន្ត​ថា «​សុខភាព​រាល់ថ្ងៃ​ល្អ កម្លាំង​ខ្លាំង​ណាស់ វា​រុញ​កង់​រត់​លេង​មួយ​ថ្ងៃ​ៗ​ទល់​ៗ​ល្ងាច​។ ឆ្នាំទៅ​មិ​ញ​នា​រដូវ​ច្រូត ខ្ញុំ​យក​ក្បូន​មក​ដាក់​កណ្ដាប់​ស្រូវ​ពេញ គេ​អូស​តែ​ម្នាក់ឯង​រួច​»​។


ទោះបីជា​បែប​ណា លោក អ៊ុំ អឿ​ង បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​ចៅប្រុស​របស់​គាត់​ម្នាក់​នេះ ពីព្រោះ​តែ​ហាក់​មិនសូវ​មានការ​ចង​ចាំ ហើយ​រៀន​ខ្សោយ​ក្នុង​ចំណោម​កុមារ​ជា​ច្រើន​នាក់​ដែល​រៀន​ជាមួយ​គ្នា គឺ​ក្នុង​ថ្នាក់​គេ​មាន​លេខ​៤១​ឯណោះ ។ ចៅ​គាត់​មិន​ឆ្លាត​ដូច​គេ​ទេ ខ្សោយ​អក្សរ ពេល​គ្រូ​ឲ្យ​កត់ គឺ​កត់​ដូច​ក្មេង​ដទៃ​ទៀត​ដែរ ប៉ុន្តែ​ពេល​មក​ដល់​ផ្ទះ​អាន​មិន​ត្រូវ ចាំ​មិន​បាន​» ។
សូម​បញ្ជាក់​ថា បើ​ទោះបីជា​កុមារ សុ​ផាត ឈប់​បៅដោះ​មេគោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក្តី ក៏​ជីដូន​ជីតា​របស់​គេ​នៅ​តែ​រក្សា​ទុក​មេគោ​នោះ​នៅឡើយ ដោយ​មិន​លក់ដូរ​ទៅ​ណា​ទេ ។


ចំណែក​អ្នកស្រី ហ៊ុន ស្បូវ ជា​ជីដូន​របស់ សុ​ផាត បានឱ្យ​ដឹង​ស្រ​ដៀង​គ្នា​ដែរ​ថា បើ​ទោះបីជា សុ​ផាត ឈប់​បៅដោះ​មេគោ​ហើយ​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​គេ​ហាក់​មាន​អារម្មណ៍​នៅ​ស្រឡាញ់ និង​ស្និទ្ធស្នាល​ជាមួយ​មេគោ​នោះ​នៅឡើយ ដូច​ជា​នៅ​ពេល​ខ្លះ​គាត់​ប្រើ​ឱ្យ​ជួយ​ដឹកគោ​ជា​ច្រើន​ក្បាល​ពី​វាល​មក​ចង​នៅផ្ទះ គឺ​សុ​ផាត​ដឹក​តែ​មេគោ​ដែល​គេ​បៅដោះ​នោះ​ប៉ុណ្ណោះ​។

អ្នកស្រី ហ៊ុន ស្បូវ រៀបរាប់​ទៀត​ថា អ្នក​ភូមិ​ជា​ច្រើន​តែងតែ​និយាយ​បង្អាប់ សុ​ផាត ពី​រឿង​បៅដោះ​មេគោ​នេះ ធ្វើ​ឱ្យ​រូបគេ​ឈប់​ហ៊ាន​ទៅ​បៅ​បន្ត​ទៀត បន្ទាប់​ពី​មាន​សប្បុរសជន​ខ្លះ​បាន​ផ្ដល់​ម្សៅ​ទឹកដោះគោ និង​អាហារ​ជំនួស​មក ។​គាត់​និយាយ​ថា «​តាំងពី​គេ​ឱ្យ​ទឹកដោះគោ​ម្សៅ​បៅ​មក វា​គ្រប់គ្រាន់​ក៏​ឈប់​ទៅ​បៅដោះ​មេគោ​ដោយ​ផ្ទាល់​តាំងពី​ពេល​នោះ​មក​»​។ អ្នកស្រី​ជា​ជីដូន ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ប្រហាក់ប្រហែល​គ្នា​នឹង​ប្ដី​របស់​គាត់​ដែរ​៖ «​ខ្ញុំ​ក៏​បារម្ភ​ដែរ បើ​វា​រៀន​មិន​ចូល​ដូច្នេះ ។ ខ្ញុំ​តែង​ថា អា​ផាត​អើយ ឯង​ត្រូវ​មើល គ្រូ​បង្គាប់​អី យើង​ត្រូវ​ប្រឹងប្រែង​រៀន​សរសេរ​ផង​ណា​»​។


ទោះ​យ៉ាងណា បច្ចុប្បន្ន​នេះ​និស្ស័យ​របស់ សុ​ផាត ហាក់​ចាប់អារម្មណ៍​ទៅ​លើ​ឧបករណ៍​បច្ចេកវិទ្យា​សម័យ​ថ្មី ។ ជា​រៀងរាល់ថ្ងៃ ពេល​មក​ពី​សាលារៀន គេ​ចូល​ចិត្ត​កាន់​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ដើម្បី​លេង​ហ្គេ​ម ។ គេ​មានការ​ឆ្លាត​វៃ​ទៅ​លើ​ឧបករណ៍​ព័ត៌មានវិទ្យា​សម័យ​ថ្មី​នេះ បើ​ទោះបីជា​ទូរស័ព្ទ​នោះ​មិន​មាន​ហ្គេ​ម​ក៏​ដោយ ក៏​គេ​ចេះ​បើក​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត ហើយ​ទាញ​យក​ហ្គេ​ម​មក​លេង​បាន​ដែរ ។

ជីដូន​និង​ជីតា​របស់ សុ​ផាត ឱ្យ​ដឹង​ទៀត​ថា ថ្វី​ដ្បិតតែ សុ​ផាត ធ្លាប់​ទៅ​បៅដោះ​មេគោ​ដែល​មិន​មានការ​សម្អាត​ត្រឹមត្រូវ​ក៏​ដោយ ក៏​បច្ចុប្បន្ន​គេ​មាន​សុខ​ភាពរឹងមាំ​មិន​ដែល​ឈឺ​ទេ ប៉ុន្តែ​អ្វី​ដែល​គាត់​សម្គាល់​នោះ គឺ​សុ​ផាត​មិនសូវ​មានការ​រួសរាយ​រាក់ទាក់​ដូច​ក្មេង​ដទៃ​ទៀត​ឡើយ ជា​ពិសេស​បើ​ប្រៀបធៀប​នឹង​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ ស្រី​ស ដែល​ជា​ប្អូនជីដូនមួយ​អាយុ ទើបតែ​៣​ឆ្នាំ​នោះ ។


កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៧ សុ​ផាត​ធ្លាប់​ត្រូវ​បាន​ឪពុក​ម្ដាយ​របស់​គេ​យក​ទៅ​នៅ​ជាមួយ​នៅ​ឯ​ប្រទេស​ថៃ​ម្ដង​ហើយ ក៏​ប៉ុន្តែ​ក្រោយ​ពី​បុណ្យចូលឆ្នាំ​ថ្មី​រួច​មក ម្ដាយ​របស់​គេ​ក៏​យក​ត្រឡប់​ឱ្យមក​រស់នៅ​ជាមួយ​តា​យាយ​វិញ ដោយសារ​នៅ​ឯ​ប្រទេស​ថៃ សុ​ផាត​មិន​បាន​រៀនអក្សរ​ខ្មែរ ។​សុ​ផាត និយាយ​ថា ពេល​នេះ​គេ​ចង់បាន​កង់​ប្រណាំង​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅ​សាលារៀន ព្រមទាំង​ចង់​បាន​អាយ​ផេ​ត​១​គ្រឿង​ផង​ដែរ ៕



ចេះតែមានម៉ង! បើករថយន្ត​កៀរ​ម៉ូតូ ហើយ​ប្រពន្ធ​ចុះ​មក​កាន់​កាំភ្លើង​គំរាម​អ្នក​ជិះ​ម៉ូតូ

មានប្តី​ប្រពន្ធ​២​នាក់​បាន​បើករថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ជ្រុល​ទៅ​កៀរ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​តិចតួច តែ​ពេល​នោះ​ខាង​ម៉ូតូ​បាន​ចោទ​ថា ខាង​រថយន្ត​បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​កាន់​កាំភ្លើង​មក​គំរាម​រូប​គាត់ ជា​អ្នក​បើក​ម៉ូតូ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ភោ​ជនី​ដ្ឋា​ន បី​ប្រាំ​ដើម ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។


បើតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GX300 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AG-៥៥៤៥ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BW-៩២៥២ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ស្របគ្នា តែ​អ្នក​បើក​ម៉ូតូ​ស្រវឹង រួច​ហើយ​បើក​ជែង​រថយន្ត​ខាងស្តាំ ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត ធ្លាក់​កាង​មុខ​ចំហៀង​ខាងស្តាំ​បន្តិច ។


ឯខាង​ម៉ូតូ​វិញ រង​ការ​ខូចខាត​តិចតួច ចំណែក​មនុស្ស​រង​របួសរ​លាត់ដៃរ​លាត់ជើង​ស្រាល ។ ដោយឡែក​ប្រភព​ពី​ខាង​ម៉ូតូ​វិញ បាន​ឲ្យ​ដឹង​ថា ៖ ខាង​រថយន្ត​ជា​អ្នក​បើក​មក​កៀរ​ម៉ូតូ​របស់​គាត់ ហើយ​ភ្លាម​នោះ​ដែរ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​បាន​កាន់​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក មក​គំរាម​រូប​គាត់​ជា​អ្នក​បើក​ម៉ូតូ ដោយ​បាន​និយាយ​ថា ឯង​ស្គាល់​ប្តី​អញ​អត់ ឃើញ​ដូចនេះ​ហើយ ទើប​រូប​គាត់​ខឹងសម្បា​កើតជា​ជម្លោះ​ពាក្យ​សម្តី​បន្តិចបន្តួច ។


ម្យ៉ាងវិញទៀត បើប្រភព​ពី​ខាង​រថយន្ត​វិញ បាន​និយាយ​ថា ៖ នៅ​ពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ រូប​គាត់​ជា​ប្តី​បាន​ចុះ​ពីលើ​រថយន្ត​ទៅ​ជួយ​លើក និង​បម្រុង​យក​ថ្នាំ​ទៅ​ជូត​របួស​ឲ្យ​ជន​រង​គ្រោះ ចំណែក​ប្រពន្ធ​របស់​គាត់ បាន​កាន់​កាបូប​របស់​គាត់​ទៅ​ជាមួយ និង​មិន​បាន​គំរាម​ដក​កាំភ្លើង​នោះ​ទេ ។

រីឯ​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​វិញ បាន​និយាយ​ថា ៖ ពួក​គាត់​ពិតជា​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ខាង​រថយន្ត បាន​ចុះ​ពីលើ​រថយន្ត រួច​ហើយ​បាន​កាន់​កាំភ្លើង​មក​គំរាម​ខាង​ម៉ូតូ​ពិតមែន ។


បន្ទាប់ពីបាន​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ឲ្យ​ភាគី​ទាំង​សងខាង​សុំ​មិន​និយាយ​រឿង​អាវុធ ពីព្រោះ​សុទ្ធតែ​ជា​អ្នកធ្វើការ​ដូច​គ្នា ហើយ​ឲ្យ​មក​និយាយ​រឿង​ចរាចរណ៍​វិញ​ម្តង ដោយ​ខាង​ម៉ូតូ​ទារ​សំណង​ថ្លៃ​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ ចំនួន​៥០​ដុល្លារ តែ​ខាង​រថយន្ត​អត់​ព្រម គឺ​សុំ​ស្មើគ្នា ដោយសារ​តែ​ការ​សម្របសម្រួល​គ្នា​អត់​ត្រូវ អាង​អំនួត​រៀងខ្លួន រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕


មន្ត្រី​ ACU​ ហួស​ចិត្ត​អស់​សំណើច​ពេល​ចាប់ បានបាលីសូត្របន្ទន់ចិត្តអនុរក្ស​ពីបេក្ខជន​

មន្ត្រី​ ACU​ ហួស​ចិត្ត​អស់​សំណើច​ពេល​ចាប់ បានបាលីសូត្របន្ទន់ចិត្តអនុរក្ស​ពីបេក្ខជន​នៅ មណ្ឌល​អនុវិទ្យាល័យ​ពោធិ៍សាត់​ នៅពេលដែលអានរួចពិតជានឹកស្មានមិនដល់ថាមានបាលីសម្រាប់បន្ទន់ចិត្តអនុរក្សក្នុងពេលប្រឡង សុំសរសើរសិស្សម្នាក់នេះ ដែលគាត់ដែលចេះនឹកឃើញតែម្តង។ ដូចនេះបើចង់ដឹងច្បាស់ថាក្នុងក្រដាស់នេះមានបាលីសរសេរដូចម្តេច សូមមើលដូចខាងក្រោម៖







 ប្រភព៖ លឹម សួស្ដី

ពិតមិនធម្មតាមែនខ្សែភាពយន្តខ្មែរមួយនេះ! ត្រឹម​៣ថ្ងៃ​ "ហ្លួង​ព្រះ​ស្តេច​កន" លក់ដាច់​ជាង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ទៅ​ទៀត​

ខ្សែ​ភាព​យ​ន្ត​ប្រវត្តិសាស្ត្រ​ខ្មែរ រឿង "ហ្លួង​ព្រះ​ស្តេច​កន" បាន​ទទួល​ការ​ពេញ​និយ​មវ៉ា​ដាច់​ខ្សែ​ភាព​យ​ន្ត​ហូលីវូដ​ល្បីៗ​ផ្សេង​ទៀត នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​ត្រឹមតែ​ត្រឹមតែ​រយៈពេល ៣​ថ្ងៃ តាម​រោង​ភាព​យ​ន្ត នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អ្នក​គ្រប់​គ្រង​តាម​រោង​ភាព​យ​ន្ត​ទំ​នើ​បៗ ក្នុង​រាជធានី​ភ្នំពេញ ដូចជា Major Cineplex និង Legend Cinema​។


អ្នក​គ្រប់​គ្រង​នៅ​រោង​ភាព​យ​ន្ត Major Cineplex, Legend City Mall និង Legend TK បាន​ឲ្យ​ដឹង​ថា សំបុត្រ​គ្រប់​ម៉ោង​ចាក់​បញ្ចាំង​រឿង​ហ្លួង​ព្រះស្តេច​កន ត្រូវ​បាន​លក់ដាច់​ទាំងអស់ ចាប់ពី​ថ្ងៃ​ផ្តើម​បញ្ចាំង ពោល​គឺ​ពី​ថ្ងៃទី ១៨, ១៩ និង​ថ្ងៃ​ទី ២០​ខែ​សីហា​។ ហើយ​អ្នក​ដែល​មក​ទស្សនា​ខ្សែ​ភាព​យ​ន្ត​ខ្នាត​ធំ​នេះ មាន​គ្រប់​វ័យ ទាំង​ចាស់ ទាំង​ក្មេង​។


អ្នកទស្សនា​ជាច្រើន បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ពួកគេ​បាន​ទ​ន្ទឹ​ង​រង់ចាំ​ទស្សនា​រឿង​នេះ ជា​យូរ​មក​ហើយ ដូច្នេះ​ពួកគេ​ត្រូវតែ​មក​ទស្សនា ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ពី​សាច់រឿង​ទាំងមូល ក៏ដូចជា​ឈុត​ឆាក​នៃ​ការ​សម្តែង​ផ្សេងៗ​។ ហើយ​ក្រោយពី​បាន​ទស្សនា ពួកគេ យល់​ឃើញ​ថា "ហ្លួង​ព្រះ​ស្តេច​កន" ជា​ខ្សែ​ភាព​យ​ន្ត​បែប​ប្រវត្តិសាស្ត្រ​មួយ ដែល​មាន​ភាព​ទាក់ទាញ ព្រោះ​មាន​ការ​បង្ហាញ​ពី​ការ​ធ្វើ​សឹកសង្គ្រាម ស្នេហា ការ​តស៊ូ វណ្ណៈ និង ភាព​រីកចម្រើន​នា​ស​ម័​យ ហ្លួង​ព្រះស្ដេច​កន​។​


"​ហ្លួង​ព្រះស្តេច​កន" កំពុង​តែ​ដាក់​បញ្ចាំង នៅ​គ្រប់​រោង​ភាព​យ​ន្ត​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដូចជា រោង​ភាព​យ​ន្ត Major Cineplex, Legend City Mall, Legend TK, Prime Cineplex, Platinum Cineplex និង​បារាយណ៍​អណ្តែត ក្នុង​ខេត្តសៀមរាប​។ សូម​ចូល​ទៅ​តាមដាន​ព័ត៌មាន នៅតាម​រោង​ភាព​យ​ន្ត​នីមួយៗ ដើម្បី​មើល​ពី​ម៉ោង​ចាក់​បញ្ចាំង​រឿង «​ហ្លួង​ព្រះស្តេច​កន​»៕​


​ទីតាំងបញ្ចាំង​៖

​Major Cineplex: www.majorcineplex.com.kh​ ​Legend Cinema: www.legend.com.kh​ ​Prime Cineplex: www.platinumcineplex.com.kh​ ​Baray Andeth Siem Reap: www.barayandetcinema.com​




បេក្ខជន​ម្នាក់​ បញ្ឈរ​ឡានពេទ្យ​និង​គ្រូពេទ្យ​ពីរ​នាក់​ក្បែរ​ខ្លួន​ ​ខណៈ​ទើប​វះកាត់​យប់មិញ

ខេត្ត​កណ្ដាល​៖ យោង​តាម​ប្រភព​ហ្វេសប៊ុក​គ្រូបង្រៀន​ម្នាក់​ ដែល​ខេឃ្យូប​បាន​ស្គាល់​ថា ជា​គ្រូ​បង្រៀន​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​បង្ហោះ​​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ស្ដីពី​បេក្ខជន​ម្នាក់​ ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ ហ៊ុន សែន តាខ្មៅ ខាង​ជើង មក​អង្គុយ​ប្រលង​នៅ​ទីធ្លា​មាន​ភាពសុខភាព​មួយ​កន្លែង​ក្នុង​បរិវេណ​មណ្ឌល​ប្រលង ដោយ​ដាក់​បញ្ឈរ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​គ្រូ​ពេទ្យ​ពីរ​នាក់ ដើម្បី​ចាំ​សង្គ្រោះ​បន្ទាន់ ខណៈ​ទើប​តែ​វះកាត់​ជំងឺ​យប់​មិញ។


គណនី​ហ្វេសប៊ុក ឈ្មោះ ហេង សំអ៊ន ​បាន​សរសេរ​ដូច្នេះ​ថា “បេក្ខនារី​ម្នាក់​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​ខាង​ជើង មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ​ដែល​ទើប​ទទួល​ការ​វះកាត់​យប់​មិញ ត្រូវ​បាន​គណ:មេប្រយោគ​អនុញ្ញាត​អោយ​ប្រឡង​នៅ​ទីធ្លា​ដែល​មាន​បរិយាកាស​ល្អ​ម្នាក់​ឯង​តាម​ការ​ស្នើសុំ​របស់​បេក្ខជន ដោយ​មាន​ឡានពេទ្យ និង​គ្រូពេទ្យ​២នាក់ នៅ​ប្រចាំការ”។


ជុំវិញ​ករណី​នេះ លោក ហេង សំអ៊ន ​បាន​​បញ្ជាក់​បន្ថែម​មក​កាន់​មន្ត្រី​សារព័ត៌មាន​ខេឃ្យូប​ថា រូប​ភាព​ដែល​បេក្ខជន​អង្គុយ​ប្រលង​ខាង​លើ​នេះ លោក​បាន​ទទួល​ពី​ក្រុម​ការងារ​ដែល​ប្រចាំ​នៅ​មណ្ឌល​ខាង​លើ​ផ្ញើ​ជូន​លោក ​ហើយ​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧​នេះ​តែ​ម្ដង៕​


បើរួមភេទ​ជាមួយ​បុរស​លិង្គធំពិបាក កុំភ្លេច​សាក ៥ក្បាច់នេះ ធ្វើឱ្យ​អ្នក​ស្រួល​ខ្លាំង​បំផុត!

ប្រសិនបើដៃគូរបស់អ្នកមានលិង្គធំត្រូវចេះប្រើតិចនិច ដើម្បីទប់ទល់នឹងជម្រៅនៃការសម្រុកចូល ហើយធ្វើឱ្យគាត់ចៀសឆ្ងាយពីការប៉ះទង្គិចឆ្អឹងត្រគាករបស់អ្នក។ ដូច្នេះខាងក្រោមនេះជាក្បាច់សិចមួយចំនួនធ្វើឱ្យមានក្តីសុខជាមួយនឹងបុរសដែលមានលិង្គធំ៖


១. ក្បាច់រាងអក្សរ
គាត់ត្រូវលុតជង្គង់! ក្បាច់នេះតម្រូវឱ្យស្វែងរកកន្លែងណាមួយទាបជាងត្រគាករបស់គាត់ ដើម្បីដាក់គូថរបស់អ្នកពីលើដូចជា៖ តុកាហ្វេមាំមួយ ឬគំនរខ្នើយ។ អង្គុយលើវា ហើយកន្ធែកជើងជារាងអក្សរ V។ នៅពេលគាត់អាចសម្រុកចូលពីក្រោមឡើងលើបែបនេះ វាអាចឱ្យគាត់សម្រុកចូលបានជ្រៅ។


២. ក្បាច់ដេកពីលើ
អ្នកដេកផ្ងារពីលើគាត់ ហើយឱ្យគាត់សម្រុកចូលពីក្រោយ។ ក្បាច់នេះការពារមិនឱ្យគាត់អាចសម្រុកចូលជ្រៅខ្លាំង។ យល់ល្អ លាបទឹករំអិលលើភ្លៅរបស់អ្នក ដូច្នេះគាត់អាចងាយនឹងសម្រុកចូល។ ហើយគាត់ក៏អាចប្រើម្រាមដៃលេងឆ្តេញរបស់អ្នកផងដែរ។


៣. ក្បាច់ឈរ
ឈរនៅទល់មុខគ្នា ហើយលើកជើងម្ខាងរបស់អ្នកឡើងរុំចង្កេះរបស់គាត់។ ឱ្យគាត់សម្រុកចូលទាំងឈរបែបនេះ។ គុណវិបត្តិនៃក្បាច់មួយនេះ ខាងប្រុសមានក្តីសុខតិចជាងខាងស្រី ព្រោះមិនអាចសម្រុកចូលបានជ្រៅ។ អ្នកនឹងទទួលបានគ្រប់គ្រាន់ពីគាត់ តែមិនច្រើនខ្លាំងពេក។


៤. ក្បាច់កន្ធែកជើង
ឱ្យគាត់អង្គុយពែនព្នែននៅលើគ្រែ ហើយកន្ធែកជើងរបស់គាត់, លើកភ្លៅរបស់គាត់ដើម្បីទប់គូថរបស់អ្នក ដូច្នេះគាត់មិនអាចសម្រុកចូលជ្រៅខ្លាំងពេកទេ។ អ្នកអាចទប់ទល់នឹងការសម្រុកចូលបាន។ ក្បាច់នេះអាចសម្រុកចូលបានល្អ, បឺតមាត់គ្នា ថែមទាំងមានដៃទំនេរអាចលេងកន្លែងឆ្តេញរបស់អ្នកបាន។


៥. ក្បាច់ជល់ឡាន
ឱ្យគាត់អង្គុយបែបរំកិលគូថ, កន្ធែកត្រគាករបស់គាត់, អ្នកត្រូវអង្គុយចុះដូចគាត់ ហើយឱ្យគាត់សម្រុកចូល។ ហើយអ្នកក៏អាចសម្រុកចូលគាត់វិញម្តងដែរ៕



អ្នកតា ៤កន្លែង​ស័ក្ដិសិទ្ធិ​បំផុត​នៅ​កម្ពុជា ចង់​ប៉ងប្រាថ្នាអ្វីបានដូចចិត្ត (មានវីដេអូ)

ពាក្យចាស់លោកតែងតែនិយាយថា អាគមផ្សំអាយូស កន្លែង​បន់ស្រន់​ទាំង ៥​នៅ​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​ល្បី​តៗ​គ្នា​ថា ពូកែ​ស័ក្ដិ​សិទ្ធ​បំផុត ចង់បាន​អ្វី​ក៏បាន​ហ្នឹង​។ ដូច្នេះ​ចង់ដឹងថា កន្លែង​បន់ស្រន់​ទាំងនោះ នៅក្នុង​ខេត្ត​ណាខ្លះ​? ខាងក្រោម​នេះ​ជា​កន្លែង​បន់ស្រន់​ល្បីៗ​ទាំង ៤កន្លែង​៖


១. អ្នកតា​ក្រហម ក នៅ​ភ្នំ​សន្ទុក​បន់​ដើម្បី​ឱ្យគេ​សងលុយ​
​កូនបំណុល​ជំពាក់​រាប់​ឆ្នាំ​ស្ទើរ​មិន​សង គឺ​ម្ចាស់​លុយ​បាន​ទៅ​បន់ស្រន់ លោកតា​ក្រហម​ក នៅ​ភ្នំ​សន្ទុក​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ បានសម្រេច​ស្ទើរ​គ្រប់គ្នា​។ ទន្ទឹមនឹងនេះ អ្នក​ប៉ង​ចូ​ចែចូវ​ស្ដីដណ្ដឹង​កូន​គេ ឬ ចង់ល​ក់ដី​ដាច់ សុទ្ធតែ​ទៅ​បន់ស្រន់​នៅទីនេះ​បាន​ដូច​សេចក្ដីប្រាថ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោកយាយ ម៉ៅ អ្នកថែរក្សា​កន្លែង​អ្នកតា​ក្រហម​ក លើ​ភ្នំ​សន្ទុក​។​




២. ​អណ្ដូងទឹក ៧​ពណ៌​ឬ​រូង​នាគ​ភ្នំ​គូលែន​បន់​ដើម្បី​បាន​ប្ដី​
​នំ​គូលែន​ស្ថិតនៅក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែល ២៥​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី​។ ភ្នំ​នេះ​មានឈ្មោះ​ដើម​ថា ម​ហិ​ន្ទ្រ​ប​ព៌​ត ជា​កន្លែង​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែលជា​ពេលដែល​សម័យអង្គរ​កើតឡើង​។​


​នៅលើ​ភ្នំ​នេះដែរ មាន​កន្លែង​មួយ​ដែល​គេ​បានឱ្យ​ឈ្មោះថា​ជា​អណ្ដូង​៧​ពណ៌​ឬ​ហៅ​ម្យ៉ាង​ទៀតថា​រូង​នាគ ដែល​ល្បី​ថាស​ក្ដិ​សិទ្ធិ​ខ្លាំងណាស់ ពោលគឺ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មិនដែល​រំលង​នោះទេ​។ អ្វីដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ បើតាម​អ្នក​នាំ​ភ្ញៀវ​ម្នាក់​នៅលើ​ភ្នំ​គូលែន បាន​ប្រាប់​ដូច្នេះ​ថា​បរទេស​ឱ្យតែ​មកដល់​កន្លែង​នេះ តែងតែមាន​ជំនឿ​បន់ស្រន់​សុំ​សេចក្ដីសុខ​ជានិច្ច ហើយ​នារីៗ​ខ្លះ​ក៏​ឆ្លៀត​សុំ​រក​គូស្រករ​ថែមទៀត​ផង ដោយមាន​ពាក្យ​តៗ​គ្នា​ថា​អាច​នឹង​បាន​ដូច​បំណង​ច្រើន​។​



៣. ​រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែងកែង​បន់​អ្វី​ក៏បាន​ដូច​បំណង​
​វត្ត​ត្រឡែងកែង ស្ថិតនៅក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ហើយ​ជា​កន្លែង​ចំ​កណ្ដាល​អតីត​រាជធានី​លង្វែក​ដែល​ត្រូវបាន​កសាងឡើង​នៅ ស​.​វ​. ទី ១៦​។ វត្ត​នេះ​មាន​វ័យ​ចំណាស់​ធ្លាប់មាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរចត់​ក្នុងសម័យ​សង្គ្រាម​រវាង​កម្ពុជា​និង​សៀម ដោយ​កងទ័ព​សៀម​បាន​ប្រើ​គោលនយោបាយ​បាច​ប្រាក់​ឌួង ចូល​រនាំង​ព្រៃ​ឫស្សី​។​


​បច្ចុប្បន្ន​នៅក្នុង​វត្ត​នេះ ត្រូវបាន​ប្រជាជន​ដាំ​ដើម​ឫស្សី​ជាច្រើន​គុម្ព​ដើម្បី​រក្សា​ការចងចាំ​សម្រាប់​ដាស់តឿន​ដល់​កូនចៅ​ជំនាន់​ក្រោយ កុំឱ្យ​ភ្លេច​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ក្នុង​វត្ត​នេះដែរ មាន​រូង​ស័ក្ដិសិទ្ធិ​មួយ ដែល​តាំងពីដើម​មក​គេ​ឱ្យ​ឈ្មោះថា រូង​ពស់​ត្បាល់​។ រូង​នេះ មាន​ប្រវែង​ចាប់ពី​វត្ត​ត្រឡែងកែង​នេះ រហូតដល់​ភ្នំ​បាសិត​ឯណោះ ដែល​មានរឿង​ប្រវត្តិសាស្ត្រ​តំណាល​ជាច្រើន​។​

៤.​ ទួល​បារាយណ៍​អណ្ដែត​បន់​ដើម្បី​ឡើង​ដំណែង​
​ទួល​បារាយណ៍​អណ្ដែត ឬ​ទួល​អស់លោក នៅ​ស្រុក​កំពង់លាវ ខេត្តព្រៃវែង ជា​កន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ ដែល​ល្បី​ថា​អ្នក​បន់ស្រន់​សុំ​ឡើង​តំណែង​តែង​សម្រេច​ដូច​បំណង ហើយ​អ្នកធំ​ភាគច្រើន​នាំគ្នា​ទៅ​លាបំណន់​វិញ ក្រោយពេល​ជោគជ័យ​តាម​សេចក្ដីប្រាថ្នា​។ ប្រជាជន​ជាច្រើន​មាន​ជំនឿ​លើ​ទួល​នេះ ដោយសារ​ពេល​បន់ស្រន់​សុំ​អ្វីមួយ តែង​សម្រេច​ដូច​បំណង ហើយ​អ្នក​ឈឺ​ថ្កាត់ ក៏បាន​ជា​វិញ ចំណែក​អ្នក​បន់ស្រន់​ឲ្យ​ឡើង​ស័ក្ដិ​(​តំណែង​)​ក៏បាន​ជោគជ័យ​៕