អ្នកគ្រប់គ្រងនៅរោងភាពយន្ត Major Cineplex, Legend City Mall និង Legend TK បានឲ្យដឹងថា សំបុត្រគ្រប់ម៉ោងចាក់បញ្ចាំងរឿងហ្លួងព្រះស្តេចកន ត្រូវបានលក់ដាច់ទាំងអស់ ចាប់ពីថ្ងៃផ្តើមបញ្ចាំង ពោលគឺពីថ្ងៃទី ១៨, ១៩ និងថ្ងៃទី ២០ខែសីហា។ ហើយអ្នកដែលមកទស្សនាខ្សែភាពយន្តខ្នាតធំនេះ មានគ្រប់វ័យ ទាំងចាស់ ទាំងក្មេង។
អ្នកទស្សនាជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ថា ពួកគេបានទន្ទឹងរង់ចាំទស្សនារឿងនេះ ជាយូរមកហើយ ដូច្នេះពួកគេត្រូវតែមកទស្សនា ដើម្បីឲ្យបានដឹងច្បាស់ពីសាច់រឿងទាំងមូល ក៏ដូចជាឈុតឆាកនៃការសម្តែងផ្សេងៗ។ ហើយក្រោយពីបានទស្សនា ពួកគេ យល់ឃើញថា "ហ្លួងព្រះស្តេចកន" ជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រមួយ ដែលមានភាពទាក់ទាញ ព្រោះមានការបង្ហាញពីការធ្វើសឹកសង្គ្រាម ស្នេហា ការតស៊ូ វណ្ណៈ និង ភាពរីកចម្រើននាសម័យ ហ្លួងព្រះស្ដេចកន។
"ហ្លួងព្រះស្តេចកន" កំពុងតែដាក់បញ្ចាំង នៅគ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជា រោងភាពយន្ត Major Cineplex, Legend City Mall, Legend TK, Prime Cineplex, Platinum Cineplex និងបារាយណ៍អណ្តែត ក្នុងខេត្តសៀមរាប។ សូមចូលទៅតាមដានព័ត៌មាន នៅតាមរោងភាពយន្តនីមួយៗ ដើម្បីមើលពីម៉ោងចាក់បញ្ចាំងរឿង «ហ្លួងព្រះស្តេចកន»៕
ទីតាំងបញ្ចាំង៖
Major Cineplex: www.majorcineplex.com.kh Legend Cinema: www.legend.com.kh Prime Cineplex: www.platinumcineplex.com.kh Baray Andeth Siem Reap: www.barayandetcinema.com




No comments:
Post a Comment