គណនីហ្វេសប៊ុក ឈ្មោះ ហេង សំអ៊ន បានសរសេរដូច្នេះថា “បេក្ខនារីម្នាក់ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន តាខ្មៅខាងជើង មានជំងឺរលាកខ្នែងពោះវៀន ដែលទើបទទួលការវះកាត់យប់មិញ ត្រូវបានគណ:មេប្រយោគអនុញ្ញាតអោយប្រឡងនៅទីធ្លាដែលមានបរិយាកាសល្អម្នាក់ឯងតាមការស្នើសុំរបស់បេក្ខជន ដោយមានឡានពេទ្យ និងគ្រូពេទ្យ២នាក់ នៅប្រចាំការ”។
ជុំវិញករណីនេះ លោក ហេង សំអ៊ន បានបញ្ជាក់បន្ថែមមកកាន់មន្ត្រីសារព័ត៌មានខេឃ្យូបថា រូបភាពដែលបេក្ខជនអង្គុយប្រលងខាងលើនេះ លោកបានទទួលពីក្រុមការងារដែលប្រចាំនៅមណ្ឌលខាងលើផ្ញើជូនលោក ហើយហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះតែម្ដង៕



No comments:
Post a Comment