យោងតាមសា្ថនីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA អាជ្ញាធរកូរ៉េខាងជើងបានចាប់ឃាត់ទូកនេសាទកូរ៉េខាងត្បូងឈ្មោះ 391 Heungjin កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅពេលទូកមួយគ្រឿងនេះ បានចូលនេសាទខុសច្បាប់ នៅក្នុងដែនទឹកកូរ៉េខាងជើង នៅឯតំបន់សមុទ្រខាងកើត។ KCNA នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបាន សម្រេចចិត្តដោះលែងទូកនេសាទកូរ៉េខាងត្បូងត្រឡប់ទៅវិញ ក្រោមហេតុផលមនុស្សធម៌ និងបន្ទាប់ពីពួកគេបានទទួលស្គាល់កំហុស ហើយសូមអភ័យទោសជាច្រើនដង»។
គួរបញ្ជាក់ថា អាជ្ញាធរកូរ៉េខាត្បូងធ្លាប់បានអះអាងថា ទូកនេសាទកូរ៉េខាងត្បូងមួយគ្រឿងមានមនុស្ស ១០នាក់ បានបាត់ខ្លួនកាលពីសប្ដាហ៍មុន ហើយក្នុងចំណោមអ្នកទាំង ១០នាក់នេះមាន ០៧នាក់ ជាជនជាតិកូរ៉េខាងត្បូង និង០៣នាក់ជាជនជាតិវៀតណាម៕





No comments:
Post a Comment