កោះត្រល់មានព្រលានយន្ដហោះអន្ដរជាតិមួយនៅលើនោះដែលអាចដឹកភ្ញៀវទេសចរចេញពីទីក្រុងហាណូយ និងទីក្រុងហូជីមិញផ្ទាល់ទៅទីនោះ។ កោះភូកុក ឬកោះត្រល់ ស្ថិតនៅឯនាយបន្តិចនៃខេត្តកំពតប្រទេសកម្ពុជា មានរយៈចម្ងាយតែ១៥គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយបើគិតរាប់ពីខេត្ត Ha Tien វៀតណាមទៅកោះនេះវិញគឺមានរយៈចម្ងាយ ជាង៤៥គីឡូម៉ែត្រ។
អ្នកទេសចរណ៍អាចមើលកោះត្រល់ឃើញ នៅពេលដែលមេឃស្រឡះ ឬអាចមើលឃើញនៅពេលទៅលេងឆ្នេរសមុទ្រខេត្តកំពត ឬកែប ឬឡើងភ្នំបូកគោ ។ ក្នុងនោះផងដែរបើយោងតាម Wiki Media និង Vietnam net កោះត្រល់មានផ្ទៃដីប្រមាណ ៥៧៤ គីឡូម៉ែត្រក្រឡា ហើយមានពលរដ្ឋវៀតណាមរស់នៅទីនោះ ជាង ១០ម៉ឺននាក់ដោយគិតនៅឆ្នាំ២០១២។

































No comments:
Post a Comment