"សូមជម្រាបថា ថវិការទូទាត់សរុបការចំណាយបុណ្យសពស្រីឡៃ អស់ជាង5ពាន់ដុល្លារ ខាងហង្សមាសយើងខ្ញុំជាអ្នកចេញថ្លៃចំណាយទាំងស្រុង ។ ដោយឡែកបច្ច័យដែលបានមកពីការចូលបុណ្យផ្ទាល់ជាមួយម្ដាយស្រីឡៃ និងជាមួយតុបច្ច័យ គឺសរុបបាន 3431$ ហើយលុយខ្មែរបាន 5លាន80ម៉ឺនរៀល។ សូមបញ្ជាក់ថា បច្ច័យទាំងអស់នោះយើងបានប្រគល់ឲ្យម្ដាយស្រីឡៃដោយផ្ទាល់ មិនបានយកមកបូករួមក្នុងការទូទាត់លើការចំណាយពិធីបុណ្យសពទាំងមូលឡើយ គឺយើងទុកឲ្យគាត់ដោះស្រាយជីវភាព។ សូមបញ្ឈប់ការលាបពណ៌ និងការខម្មិន្តដោយគ្មានក្រមសីលធម៌ ខណៈដែលមិនបានដឹងការពិត។ មានម្ដាយស្រីឡៃ បងប្អូនស្រីឡៃ ក្រុមការងារហង្សមាស និងពេជ្រ សោភា បងស្រីរបស់ពេជ្រ សោភា នៅក្នុងពេលនោះផ្ទាល់។
សូមអរគុណ"
ក្នុងនោះផងដែរក៏មានសារបែកធ្លាយមួយពីបុគ្គលម្នាក់ឈ្មោះ Mario Single ដែលបានសរសេរថា៖ "ហង្សមាស នឹង មានការណាត់ជួប ជាមួយ Ny Por New. នៅស្អែកនេះ ជួយស៊ៀរលេីកទឹកចិត្តផង ក៏ដូចជាបងប្អូន ដែលស្រលាញ់ជាប់ដក់ក្នុងបេះដូង គឺ បងស្រី សានស្រីទ្បៃ
❤️
❤️
❤️
🙏🏻
🙏🏻"
ដោយហេតុនេះហើយទើបមានការសង្ស័យថា រវាងអ្នកទាំងពីរគឺ Ding Ding និង Ny Por New អាចជាអ្នកដើរតួជំនួសអ្នកនាង សាន ស្រីឡៃមែនរឺក៏អត់ទេ? ព្រោះបើតាមការអង្កេតមើលអ្នកទាំងពីរនាក់នេះពិតជាមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃខ្លាំងណាស់៕
នេះជារូបរបស់អ្នកនាង សាន ស្រីឡៃ កាលនៅរស់
នេះគឺជាបុគ្គលដែលកំពុងតែសង្ស័យថាអាចនឹងដើរតួជំនួសអ្នកនាង សាន ស្រីឡៃ គឺប្អូនស្រី Ding Ding
មួយនេះផងដែរក៏ជាបុគ្គលដែលកំពុងតែសង្ស័យថាអាចនឹងដើរតួជំនួសអ្នកនាង សាន ស្រីឡៃ គឺប្អូនស្រី Ny Por New
ដូចនេះសូមរងចាំមើលទាំងអស់គ្នាថា អ្នកណាជាអ្នកជំនួសអ្នកនាង សាន ស្រីឡៃបាន រឺក៏មានអ្នកផ្សេងពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះលោក កៅ សីហាក៏កំពុងតែព្យាយាមរើសឲ្យបានឆាប់ផងដែរ៕































No comments:
Post a Comment