Header Ads

ពិតជាអាណិតខ្លោចចិត្តណាស់!!! ប្រពន្ធចុងសុខចិត្តសុំបែកទៅហើយ ប្តីម្នាក់នេះនៅធ្វើទង្វើរព្រៃផ្សៃដាក់នាងទៀត (មានវីដេអូ)

​នេះ​ជា​រឿងរ៉ាវ​ស្នេហ៍​រវាង​ប្តីម្នាក់​ដែល​មានប្រពន្ធពីរ​នាក់ ហើយ​មាន​ចិត្ត​ស្រឡាញ់ប្រពន្ធចុង​ពេក ប៉ុ​ន្តែ​នាង​ជា​ប្រពន្ធចុង​មើល​ទៅ​ហាក់បីដូចជា​គ្មាន​សុភមង្គល ព្រោះ​​រស់នៅក្នុង​សភាព​ស្នេហ៍​មិន​ពេញ​មុខមាត់​លួចលាក់​ពី​អ្នកដទៃ​ ​នាង​ក៏​សម្រេចចិត្ត​សុំ​ប្តី​បែក​គ្នា​ ។ ដោយសារតែប្រចណ្ឌផងខឹងផង​ ប្តីបានយក​ទឹកអាស៊ីតជះ​ទៅលើ​ស្ត្រី​ជាប្រពន្ធចុងចំ​កណ្តាល​មុខបណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។


​ហេតុ​ការ​ហ៍​នេះ​បាន​កើតឡើង​នៅ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ​ចំណុច​មុខផ្ទះ​លេខ ​១០ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជនសង្ស័យជា​ប្តី​មានឈ្មោះ​ ខៀវ  វិសិដ្ឋ​សត្យា រស់នៅ​ផ្ទះ​លេខ​១០ ផ្លូវលំ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឯ​ជនរងគ្រោះ​ជា​ប្រពន្ធចុង​មានឈ្មោះ ឌឿ​ន ស៊ុន​ណា​រ៉ា ភេទ​ស្រី អាយុ ៤៧ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ស្នាក់នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។


​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញមក​ពីក្នុងផ្ទះ​ក្នុងភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ លុះដល់​ចំណុច​មុខផ្ទះ​ខាងលើ ស្រាប់តែ​ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព​យកទឹកអាស៊ីតមក​ជះ​លើ​ស្ត្រី​រងគ្រោះ​បណ្តាល​ឲ្យ​របួស​ពេញ​ផ្ទៃមុខ និង ​របួស​ត្រង់​ដៃ​ទាំងសងខាង ហើយត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ប៉ុន្មានម៉ោងក្រោយមកជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ថ្ងៃ​ដដែល​ផងដែរ ។


ក្នុងនោះផងដែរបើតាម​សមត្ថកិច្ច​សាកសួរ បុរស​ជា​ប្តី​បែរជា​សារភាពថា ​ដោយសារ​ខ្លួន​ខឹង​​ប្រពន្ធចុង​សុំ​បែក​គ្នា ​ខ្លួន​ក៏​ខឹង​ហើយ​បាន​ទិញ​កាវ ​៥០២​ យកមក​លាយ​ទឹក ​ដើម្បី​ស្រោច​លើ​ប្រពន្ធទៅវិញ។ តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺមិនជឿលើសំដីរបស់ប្តីម្នាក់នេះទេ ព្រោះគ្រាន់តែកាវ លាយទឹកសាប៊ូគឺមិនអាចធ្វើឲ្យស្ត្រីម្នាក់នេះមានសភាពធ្ងន់ធ្ងរដូចនេះឡើយ៕












No comments