Header Ads

មានមួយទៀតហើយ អត់ការងារធ្វើជាប់ខ្នោះលេង!!! នៅមិនសុខទៅចាប់របស់ពិសេសគេលេង (មានវីដេអូរៀបរាប់)

រាជធានី​ភ្នំពេញ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ បាន​បញ្ជូន​បុរស​ដែល​យក​ដៃ​ស្ទាប​សុដន់​អ្នក​លក់​ប្រហិត ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិ​វិធី។


សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ជន​សង្ស័យ​មាន​ឈ្មោះ ឈន ចយ ហៅ​តុងងុយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ​ទីលំនៅ​មិន​ប្រាកដ។​ ចំណែក​នារី​រងគ្រោះ​មាន អាយុ​២៥​ឆ្នាំ មុខ​របរ​លក់​ប្រហិត ស្នាក់​នៅ​ផ្ទះ​លេខ​០៤​បេ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ​មាន​ជ័យ។


សមត្ថកិច្ច​បាន​បន្ដ​ថា កាល​ពី​វេលា​ម៉ោង៨​និង​០០​នាទី យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជន​សង្ស័យ​៤​ទៅ​៥​នាក់​នាំគ្នា​ទៅ​ស្ទាប​សុដន់​នារី​ជា​អ្នក​លក់​ប្រហិត​ម្នាក់ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ចំណុច​ផ្លូវ​លំ ក្នុងភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ​មាន​ជ័យ។


ប្រភព​ដដែល​បាន​បន្ដ​ថា ដំបូង​ឡើយ​នារី​រងគ្រោះ​បាន​ដើរ​ចេញ​ពី​កន្លែង​លក់​ទៅ​ផ្ទះ​ដែល​មាន​ទីតាំង​ក្បែរ​គ្នា លុះ​ដើរ​មិន​ទាន់​ដល់​ផង ស្រាប់តែ​លេច​មុខ​ជន​សង្ស័យ​ខាង​លើ រត់​មក​ក្បែរ​រួច​យក​ដៃស្ទាប​សុដន់​របស់​នាង ហើយ​ទាញ​នាង​ទៅ​កន្លែង​ងងឹត តែ​ត្រូវ​នាងស្រែក​ឆោឡោ​ថា មាន​គេ​ចង់​ចាប់​រំលោភ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ក្បែរ​ខាង នាំគ្នា​អន្តរាគមន៍​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​ផ្ទៃមុខ ទើប​សម្រេច​ប្រគល់​ជូនសមត្ថកិច្ច៕
















No comments