Header Ads

ដោយសារតែរឿងមួយនេះហើយ ទើបធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ព្រមានដល់អ្នក​សារព័ត៌មាន

ប្រធានគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាលអាណត្តិទី៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ចេញសារមួយដោយហាមប្រាមអ្នកកាសែតថា មិនអោយសរេសរអ្វីដែលអាចបណ្ដាល អោយកើតមានបដិវត្តណ៍ពណ៌នៅកម្ពុជានោះទេ ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់អោយដឹងថា ​ សារព័ត៌មាន​ពិត​ជា​អាវុធ​មុខ​ពីរ ប្រសិន​បើ​ការ​សេរីភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ សារព័ត៌មាន​ពិត​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិមនុស្ស​ ការ​កសាង​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។


ប៉ុន្តែផ្ទុយទៅវិញលោកយល់ថា ​ប្រសិនណា​បើ​ការ​ប្រើប្រាស់​សេរីភាព​ហួស​ព្រំដែន​ដោយ​បំពាន​ច្បាប់​ សារព័ត៌មាន​ពិត​ជា​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ បំផ្លាញ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជាតិ​ ហើយ​រុញច្រាន​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​យ៉ាង​ពិត​ប្រាកដ‍ ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អោយដឹងបែបនេះ ធ្វើឡើងនៅក្នុងសារលិខិតរបស់លោក សម្រាប់ផ្ញើជូនទៅ «វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា»​ ដែល​បាន​រៀបចំ​នៅ​ថ្ងៃ​ទី​ ២៥​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧នេះ។

នៅក្នុងសារលិខិតរបស់លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន ដែលបានធ្វើឡើងសារលិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ ចុះ​ថ្ងៃ​ទី​២៣​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ​បានអោយដឹងបែបព្រមានថា រា​ជ​​រដ្ឋាភិបាល​ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើប្រាស់​សេរីភាព​តាម​បែប​អនាធិបតេយ្យ​ដោយ​បំពាន​ច្បាប់​ ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ស្រប​ច្បាប់​ជា​ដាច់ខាត។​


បើតាមសារលិខិតបានបញ្ជាក់អោយដឹងថា វិស័យ​នេះ​មានការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​អង្គភាព​សារព័ត៌មាន​ជាតិ​ និង​អង្គភាព​សារព័ត៌មាន​បរទេស​ដែល​កំពុង​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៥៣០​អង្គភាព ។


ក្នុង​នោះ​មាន​ដូចជា​កាសែត​ផ្សាយ​ជា​ភាសា​ខ្មែរ​មាន​ចំនួន​ ១៣៩​អង្គភាព​ កាសែត​ផ្សាយ​ជា​ភាសា​បរទេស​មាន​ចំនួន​ ៤៣​អង្គភាព​ ទស្សនាវដ្ដី​មាន​ចំនួន​៣០៦​អង្គភាព​ ព្រឹត្តិបត្រ​ព័ត៌មាន​ចំនួន​៤២​អង្គភាព។ ចំណែក​វិទ្យុ​មាន​ចំនួន​២១១​ស្ថានីយ ​ទូរទស្សន៍​អនឡាញ​មាន​ចំនួន​៥៨​អង្គភាព​ និង​ការិយាល័យ​តំណាង​ទីភ្នាក់ងារ​សារព័ត៌មាន​ ការិយាល័យ​តំណាង​វិទ្យុ-ទូរទស្សន៍​បរទេស​ប្រចាំ​ការ​អចិន្ត្រៃយ៍​មាន​ចំនួន​ ២១​អង្គភាព​ជាដើម ៕















No comments