សូមមេត្តាជួយស៊ែរ និងប្រុងប្រយ័ត្ន ប្រសិនបើមិនចង់ជួបរឿងស៊យដូចក្មេងម្នាក់នេះ (មានវីដេអូស្តែងៗ)
ក្មេងតូចៗ ជាញឹកញយមិនដែលគិតខ្វល់ថា នឹងមានគ្រោះថ្នាក់អ្វីឡើយនៅពេលដែលពួកគេធ្វើរឿងអ្វីមួយ ហើយពួកគេតែយករបស់ ឬ វត្ថុតូចធំផ្សេងៗ ដែលពួកគេបានឃើញ ឬ រើសបានមកដាក់ចូលក្នុងមាត់ ដែលងាយនឹងធ្វើឲ្យឱកាសនៃគ្រោះថ្នាក់ នៃការស្លាក់ និងការស្ទះបំពង់ខ្យល់កើតមានឡើង។ ប៉ុន្តែអ្វីដែលឪពុកម្ដាយភាគច្រើនមិនបានចាប់អារម្មណ៍ដឹងនោះ គឺក្មេងតូចៗយករបស់អ្វីម្យ៉ាងមកដាក់ចូលទៅក្នុងច្រមុះរបស់ពួកគេ ហើយទង្វើនេះផ្ដល់នូវស្ថានភាពគ្រោះថ្នាក់ជាខ្លាំង។
ជាជាក់ស្ដែងកាលពីពេលថ្មីៗនេះ ម្ចាស់គណនីហ្វេសប៊ុកមួយរូបមានឈ្មោះថា Mikee Mae Timpug បានចែករំលែករឿងរ៉ាវអាក្រក់មួយដែលបានកើតឡើងលើកូនស្រីតូចរបស់នាង ដើម្បីជាការដាស់តឿនដល់ឪពុកម្ដាយគ្រប់រូបដទៃទៀតឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយកុំបណ្ដោយឲ្យកូនលេងវត្ថុអ្វីដែលអាចយកដាក់ចូលក្នុងមាត់ឬច្រមុះបាន ព្រមទាំងគួរឧស្សាហ៍ឆែកមើលក្នុងច្រមុះកូនផងដែរ។
ពិតជាសំណាងល្អណាស់ Mikee អាចនាំកូនស្រីរបស់នាងមកកាន់មន្ទីរពេទ្យទាន់ពេលវេលាមុនពេលដែលស្ថានភាពកាន់តែអាក្រក់អាចនឹងកើតឡើង។ ស្ត្រីជាម្ដាយបានឲ្យដឹងថា កូនស្រីរបស់នាងនៅសុខៗស្រាប់តែមានអាការៈគ្រុនក្ដៅអស់រយៈពេលជាង ១ខែ ប៉ុន្តែដោយគ្មានរោគសញ្ញាអ្វីផ្សេងអមមកជាមួយនឹងទេ។ ស្ត្រីជាម្ដាយទាល់គំនិតជាខ្លាំងនិងឆ្ងល់ថាតើហេតុអ្វីកូនក្លាយជាបែបនេះ រហូតទាល់តែនាងបានសម្គាល់ឃើញនូវអ្វីមួយដែលកើតឡើងរាល់ពេលដែលកូនស្រីរបស់នាងដកដង្ហើម។
ម្ដាយចាប់អារម្មណ៍ថា នៅរាល់ពេលដែលកូនដកដង្ហើម គឺតែងតែឮសម្លេងចម្លែកមួយ ដោយគិតថាប្រហែលជាច្រមុះរបស់កូនត្រូវស្ទះ ស្ត្រីជាម្ដាយក៏ចាប់ផ្ដើមសម្អាតជាមួយនឹងសំឡីដែលជ្រលក់លាយប្រេងបន្តិច។ ទោះជាយ៉ាងណាក៏ដោយ សម្លេងចម្លែកមិនព្រមបាត់សោះ ដូច្នេះនាងក៏យកពិលមកច្របាច់ឆែកមើលក្នុងច្រមុះកូន។ គួរឲ្យស្លុតចិត្តជាខ្លាំង គឺនៅក្នុងរន្ធច្រមុះកូនស្រីរបស់នាងមានវត្ថុអ្វីមួយជាប់នៅក្នុងនោះ៕

Post a Comment