មានមួយគូទៀតហើយនៅស្រុកខ្មែរ គឺស្រីស្រឡាញ់ស្រី បានភ្ជាប់ពាក្យជាមួយគ្នាហើយ
សេចក្ដីស្រលាញ់របស់មនុស្សម្នាក់ៗពិតជាមានន័យធំធេងណាស់ ពិតជាគ្មានអ្នកណាអាចហាមឃាត់បានមែន វាអាចកើតឡើង គ្រប់ពេលវេលាបាន។ ជាក់ស្ដែងមានដូចជា ប្រុសស្រលាញ់ស្រី ប្រុសស្រលាញ់ប្រុស និងស្រីស្រលាញ់ស្រី ទៅតាមការយល់ឃើញ និងការទទួលបានសេចក្ដីសុខ ហើយការជ្រើសរើសភេទណាមួយ ក៍មិនខុសនឹងច្បាប់ប្រទេសជាតិដែរ គ្រាន់តែអ្នកខ្លះហ៊ានបញ្ចេញជាសាធារណៈ និងខ្លះប្រព្រឹត្តិការលាក់លៀមតែប៉ុណ្ណោះ។
ក្នុងនោះផងដែរក៏គេក្រឡេកឃើញគូស្នេហ៍មួយគូទៀតហើយដែលទើបបានបង្ហោះកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នាពេលថ្មីនេះ ពីការភ្ជាប់របស់ពួកគេទាំងពីរនាក់ ហើយពួកគេទាំងពីរនាក់នោះគឺស្រីដូចគ្នា។ ក្នុងនោះផងដែរគេក៏បានឃើញហ្វេសប៊ុកមួយដែលជាអ្នកឋិតនៅក្នុងសាច់រឿងនេះផងដែរក៏បានសរសេរសារមួយក្នុងហ្វេសប៊ុករបស់ Lalika Teytey ដោយរៀបរាប់ថា៖
"Orkun somrab ka sl Mouy nis 👩❤️💋👩👩❤️💋👩👩❤️💋👩 Houy kor soniya del ta Ning sl knea rohot tov 😍😍#Fii_Fii💛💛" ដែលសរសេរជាអក្សរខ្មែរមានន័យថា អរគុណ សម្រាប់ការស្រឡាញ់មួយនេះ ហើយក៏សន្យាដែរថា នឹងស្រឡាញ់គ្នារហូតទៅ។ គួរបញ្ជាក់ផងដែរថាគូស្នេហ៍មួយគូនេះម្នាក់មានឈ្មោះថា Fii Fii និងម្នាក់ទៀតឈ្មោះថា Lalika Teytey។
បន្ទាប់ពីឃើញការបង្ហោះរូបភាព និងសារទាំងនេះហើយ ក៏មានមិត្តភ័ក្តរបស់ពួកគេជាច្រើនបាននិយាយថា ថាមែនគឺមែន លេងសើចៗក្លាយជាការពិតមែន តែទោះជាយ៉ាងណាសូមជូនពរពួកអ្នកទាំងពីរឲ្យស្រឡាញ់គ្នាដល់ចាស់។ ក្នុងនោះផងដែរក៏នៅមានសារល្អៗជាច្រើនទៀតផងដែរ ចំពោះពួកគេទាំងពីរនាក់នេះ៕
Post a Comment