Header Ads

លោក វីល្លៀម តបទៅបណ្ឌិត​ សុខ ទូចយ៉ាងចាស់ដៃតែម្តង ទាក់ទងរឿងថា "អំណាចប្រជាជននៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ..."

កាលពីម្សិលមិញនេះលោក វីល្លៀមក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងបន្ទាប់ពីបានលឺ បណ្ឌិត​ សុខ ទូច និយាយឃ្លាប៉ុន្មានម៉ាត់នេះ ហើយក៏បានធ្វើឲ្យលោកមិនសុខចិត្តក៏មានសារឆ្លើយតបភ្លាមៗផងដែរ ដោយក្នុងនោះលោកបានសរសេរថា៖


"ខ្ញុំប្រឆាំងដាច់ខាតដែលលោកសុខទូចបាននិយាយថា ៖ «ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិន អាច មាន អំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែលដឹកនាំ»

ដែលមានន័យថា ពួកយេីងជាពលរដ្ឋមានអំណាចតែពេលបោះឆ្នោតតែប៉ុណ្ណោះ ក្រៅពីពេលបោះឆ្នោតគឺពុំមានអំណាចសោះឡេីយ ខ្ញុំបាទសុំចាត់ទុកសម្ដីនេះថាជាចេតនា ប្រហារដ្ឋធម្មនុញ្ញ នឹងជាការជាន់ឈ្លីអំណាចប្រជាពលរដ្ឋ រដ្ឋធម្មនុញ្ញ ជំពូក​ទី​ ៤​ អំពី​របប​នយោបាយ​ មាត្រា​ ៥១​ ថ្មី​.-​ វាក្យខ័ណ្ឌ ២ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​ នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ វាក្យខ័ណ្ឌ ៣ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។"


ទាក់ទងរឿងខាងលើផងដែរលោកក៏បានសរសេរសារប៉ុន្មានម៉ាត់បន្ថែមទៀតកាលពីព្រឹកមិញនេះ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានខ្លឹមសារថា​៖ "សុខទូច ត្រូវយល់ សង្គមប្រជាធិបតេយ្យអំណាចទាំងអស់ជារបស់ពលរដ្ឋ មិនមែនពលរដ្ឋមានអំណាចតែពេលបោះឆ្នោតទេ កុំនិយាយអាឡេអាឡឺចឹងទៀត និយាយយូយូ រំលោភទាំងរដ្ឋធម្មនុញ្ញយ៉ាងគ្មានកេរខ្មាស ដេីម្បីទ្រជេីងក្រុមអ្នកនយោបាយ ហេីយបន្ទាបតម្លៃអំណាចពលរដ្ឋដែលជាម្ចាស់ប្រទេស ពលរដ្ឋមិនមែន គោ ក្របី ឆ្កែ ឆ្មាទេវេីយ កុំចង់ជិះសេះលែងដៃ"


តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការឆ្លើយតបរបស់លោក វីល្លៀមទៅកាន់ បណ្ឌិត​ សុខ ទូចនោះ?

























No comments