ពេលនេះចាប់បានហើយ!!! ជនជាតិវៀតណាមពីរនាក់បង្ខំឲ្យកុមារកម្ពុជាដើរសុំទានឲ្យបាន៥មុឺនរៀលក្នុងមួយថ្ងៃ បើមិនបានទេគឺអត់បាយហើយ
មានហេតុការណ៍ឃាត់ខ្លួនវៀតណាមប្រុសស្រី២នាក់នេះ ធ្វើឡើងនៅវេលាម៉ោង៧ និង១០នាទី ព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៧ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តាមរយៈកម្លាំងកងរាជអាវុធហត្ថតខេត្តបន្ទាយមានជ័យ សហការជាមួយអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមប្រុសស្រី២នាក់ ដោយបង្ខំកូនខ្មែរ ក្មេងប្រុសស្រីចំនួន១១នាក់ឲ្យដើរសុំទាន នេះបើតាមគេហទំព័រមួយក្នុងស្រុកបានចុះផ្សាយ ។
ទី១ ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិ វៀតណាម
ទី ២ ឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ វៀតណាម
ដោយអ្នកទាំង២នេះ ទើបតែចេញពីមណ្ឌលកែប្រែបាន០៤ថ្ងៃតែប៉ុណ្ណោះ ស្នាក់នៅភូមិសាមគ្គីមានជ័យ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ។
ក្នុងនោះផងដែរបើតាមលោកវរៈសេនីយ៍ទោ ព្រហ្ម ថេង បានប្រាប់អ្នកយកព័ត៌មានថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវកំណត់រកមុខសញ្ញាជនសង្ស័យវៀតណាមទាំង២នាក់នេះជាយូរមកហើយ រហូតដល់វេលាដូចខាងលើ កម្លាំងបានតាមដានកុមាររងគ្រោះ ទើបឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន ដោយបង្ខំឲ្យក្មេងៗកូនប្រជាពលរដ្ឋខ្មែរដើរសុំទាន នៅតំបន់ប៉ោយប៉ែត និងបានរំដោះកុមាររងគ្រោះបានចំនួន១១នាក់ ក្នុងនោះមានកុមារីម្នាក់ផងដែរ។

លោកក៏បន្ថែមឲ្យដឹងទៀតថា ជនជាតិវៀតណាមប្រុសស្រី២នាក់នេះ ក្នុង១ថ្ងៃៗ បានកំណត់អោយកុមារម្នាក់ៗរកលុយអោយបាន ៥ម៉ឺនរៀលទើបឲ្យបាយហូប បើពុំដូច្នោះទេ នឹងបង្អត់បាយហើយ ។ ហើយលោក បានបញ្ជាក់ថា កុមារឲ្យតែរកលុយបានពួកគេដែលរកលុយបានតិចតួចទៅទិញកាវហិតជាប្រចាំ ហើយដើរដេកតាមសំយាបផ្ទះអ្នកស្រុក ។
ហើយបើតាមការសាកសួរកុមាររងគ្រោះទាំង១១នាក់ បានប្រាប់ថា ជនសង្ស័យទាំង២នាក់នេះ បានបង្ខំឲ្យពួកគេមែន ដោយអោយពួកគេ បំបែកគ្នាដើរសុំទាន នៅតាមផ្សាររុងក្លឿប្រទេសថៃ ម្តុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបរិវេណកាស៊ីណូប៉ោយប៉ែតជាដើម ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជនជាតិវៀតណាមប្រុសស្រី បានឆ្លើយសារភាពថា ពួកគេពិតជាបានឲ្យក្មេងទាំង១១នាក់នេះ ដើរសុំទានជាច្រើនខែមកហើយ ហើយលុយដែលបាននោះគេយកទៅប្រើប្រាស់គ្រឿងញៀន ចំពោះក្មេងទាំងនេោះ ខ្លះមានឪពុកម្តាយ និងក្មេងខ្លះទៀតជាកុមារកំព្រា ដែលរស់នៅក្រុងប៉ោយប៉ែត ។
បន្ទាប់ពីបានសាកសួរជនសង្ស័យទាំង២នាក់នេះរួចហើយ កងកម្លាំងរាជអាវុធហត្ថត ក្នុងខេត្តបន្ទាយមានជ័យបានកសាងសំណុំរឿង ព្រមជាមួយការបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកឯកុមាររងគ្រោះ ត្រូវបានប្រគល់ជូនមណ្ឌលអប់រំកែប្រែភ្នំបាក់ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ៕
Post a Comment