ដូចជាជ្រុលពេកទេដឹង!!!! ប៉ូលិសឥណ្ឌូណេស៊ី នៅតែបន្តការធ្វើតេស្ដព្រហ្មចារី លើស្ត្រីណាដែលចូលបម្រើការងារជាប៉ូលិស
បើយោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានបញ្ជាក់ថា វិស័យយោធា និងប៉ូលិសឥណ្ឌូណេស៊ី នៅតែបន្តការធ្វើតេស្ដព្រហ្មចារី ចំពោះការជ្រើសរើសស្ត្រីឲ្យចូលបម្រើការងារនោះនៅឡើយទេ។
ទាក់ទងរឿងខាងលើនេះ អង្គការ HRW ចុះផ្សាយអត្ថបទមួយនៅលើវិបសាយផ្លូវការរបស់ខ្លួននៅថ្ងៃនេះថា លោក Joko Widodo ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ី គួរចេញបញ្ជាឲ្យមេប៉ូលិស និងយោធា បញ្ឈប់ជាបន្ទាន់នូវសកម្មភាពធ្វើតេស្តព្រហ្មចារី លើបេក្ខភាពជានារីដែលចូលបម្រីការងារមួយនេះផង។
អង្គការខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ការធ្វើដូច្នេះ គឺជាអំពើមិនចេះឲ្យតម្លៃ និងជារើសអើងជាខ្លាំងចំពោះស្ត្រី ហើយវាក៏បានបង្ហាញឲ្យឃើញច្បាស់ផងដែរនូវភាពមិនស្មើគ្នារវាងបុរស និងនារី ក្នុងសិទ្ធិទទួលបានការងារធ្វើ ហើយមួយវិញទៀតវាក៏បានធ្វើឲ្យមានការប៉ះពាល់ផ្លូវអារម្មណ៍របស់ស្ត្រីផងដែរ៕
Post a Comment