Header Ads

ពិតជាគួរឲ្យខ្លាចណាស់!!! បងប្រុសម្នាក់ប៊ិះស្លាប់ដោយសារតែគ្រូពេទ្យកាល់ម៉ែត គ្រាន់តែវះកាត់ពោះវៀនដុះខ្នែងសោះ

ពិតជាគួរឲ្យខ្លាចខ្លាំងណាស់នៅពេលដឹងថាបងប្រុសម្នាក់នេះប៊ិះស្លាប់ដោយសារការវះកាត់ពោះវៀនដុះខ្នែងនោះ។​ ក្នុងនោះផងដែរក៏បានធ្វើឲ្យបងប្រុសម្នាក់នេះស្ទើរតែមិនអាចបំភ្លេចបានឡើយ ដោយចងចាំអស់មួយជីវិញចំពោះទង្វើរមួយនេះ ហើយបងប្រុសក៏បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ផងដែរដែលមានឈ្មោះថា So Phan ដោយគាត់បានរៀបរាប់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ កាលពីពេលថ្មីៗនេះព្រមជាមួយន័យខ្លឹមសារថា៖


"ខ្ញុំបិះស្លាប់ដោយសារស្នាដៃវេជ្ជបណ្ឌិតវះកាត់ពោះវៀនដុះខ្នែងពេទ្យកាលម៉ែត វះមនុស្សដូចវះជ្រូក ព្រឹកឡើងដឹងពីបង់លុយ110$-120$ ព្យាបាលគ្មានប្រសិទ្ឋភាព។ខ្ញុំបានចេញមកព្យាបាលដោយលោកវេជ្ជបណ្ឌិត អ៊ុក ឆែ មន្ទីរពេទ្យលោកសង្ឃឥឡូវខ្ទុះខាងក្នុង បានសំអាតអស់ ហើយបានដេរផ្ចិតវិញ​នឹងជាសះស្បើយ។
មន្ទីរកាលម៉ែតធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំងមិនអាចបំភ្លេចបានក្នុង1ជីវិតនេះ ​បើហួសពេលបន្តិចខ្ញុំត្រូវស្លាប់ចោលប្រពន្ឋកូន។ ពេលលាងសំអាតមុខរបួស តែងឆ្លើយថាអត់អីរហូតអស់រយះពេល៩ថ្ងៃ ខ្ញុំចុកពោះរហូតហើយអោយតែថ្នាំបំបាត់ការចុកចាប់។
អរគុណលោក docteur OUK CHHE"


តើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះការវះកាត់ពោះវៀនដុះខ្នែងនៅមន្ទីរពេទ្យកាល់ម៉ែតនោះ? ហើយពេលនេះក៏មិនទាន់មានឃើញតំណាងពេទ្យនេះមកចេញមុខបញ្ជាក់នៅឡើយទេចំពោះការវះកាត់បងប្រុសខាងលើនោះ៕






























No comments