Header Ads

គ្រូពេទ្យគន្ធបុប្ផា៤ ទទួលរងការរិះគន់ពីស្ត្រីម្នាក់កំពុងរងទុក្ខជាទម្ងន់ បន្ទាប់ពីសម្រាលកូននៅទីនេះ ពេលនេះនាងស្នើដល់សម្តេចហ៊ុន សែន ដើម្បី...

នារីម្នាក់បានធ្វើការស្នើសុំ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យចាត់វិធានការចំពោះគ្រូពេទ្យដែលមិនយកចិត្តទុកដាក់អ្នកជំងឺ ខណៈដែលនាងបានយកកូនតូចដែលទើបសម្រាលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា៤ ហើយពុំបានទទួលការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យនោះ។


នៅក្នុងនោះផងដែរនារីដែលស្នើដល់សម្តេចតេជោ ហ៊ុន សែននោះ គឺមានវ័យប្រមាណ ២០ឆ្នាំ មុខរបរជាបុគ្គលិករដ្ឋបាល ក្រុមហ៊ុនរោងចក្រកាត់ដេរមួយកន្លែង ដោយក្នុងនោះនាងបានរៀបរាប់ចេញពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ឈ្មោះ “Honey Tey” ដោយសរសេរ Commentទៅកាន់ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ដែលសរសេរផ្សាយអំពី៖ 


“សម្តេចហ៊ុន សែន អញ្ជើញជួបកូនក្មួយកម្មករជាង១ម៉ឺននាក់ នៅតំបន់រោងចក្របៃតង ខណ្ឌសែនសុខ”  នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧កាលពីម្សិលមិញនេះថា “១ខែមុន នាងខ្ញុំមានសំណាងដែលបានជួបសម្តេច តែថ្ងៃនេះ នាងខ្ញុំមានទុក្ខជាទម្ងន់ ដោយសារពេលនាងខ្ញុំសម្រាលកូន នាងខ្ញុំសុខភាពមិនរឹងមាំ ត្រូវបញ្ជូនទៅមន្ទីពេទ្យគន្ធបុប្ផា៤ ប៉ុន្តែនៅមន្ទីរពេទ្យនេះ ពុំបានយកចិត្តទុក្ខដាក់លើអ្នកជំងឺទេ សូមសម្តេចជួយចាត់វិធានការក្នុងការកែសម្រួលឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ យកចិត្តទុកដាក់ចំពោះអ្នកជំងឺផង”


គួរបញ្ជាក់ឡើងវិញផងដែរថានេះពុំមែនជាលើកទី១ទេ ដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា មិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ព្រោះកន្លងមកជារឿយៗតែងមានការរិះគន់បែបនេះទៅលើអត្តចរិតរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនតូច ដែលហាក់មិនយកចិត្តទុកដាក់ចំពោះអ្នកជំងឺដោយខ្លះមានសម្តីគំរោះគំរើយ (ឈ្លើយ) ដាក់អ្នកជំងឺ និងមាតាបិតា អ្នកជំងឺ សូម្បីសន្តិសុខនៃមន្ទីរពេទ្យនេះ ក៏ធ្លាប់ទទួលការរិះគន់ថា សម្តីគំរោះគំរើយ (ឈ្លើយហួស) ផងដែរ ដោយប្រជាពលរដ្ឋជាឪពុកម្តាយកុមារជាអ្នកជំងឺតែងអំពាវនាវស្នើសុំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារនេះពិនិត្យ និងកែលម្អទៅលើអត្តចរិតរបស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនតូចនោះផង


ដើម្បីកុំឱ្យខូចដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យមួយចំនួនធំផ្សេងទៀតដែលល្អ និងខូចដល់ឈ្មោះនៃមន្ទីពេទ្យដ៏សប្បុរសធម៌នេះ ដែលបានជួយព្យាបាលជំងឺជូនកុមារកម្ពុជា ដោយមិនមានការបង់ប្រាក់ ពិសេសគឺការលះបង់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិតបេអាត រិចឆ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរកមូលនិធិដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ជួយព្យាបាលជំងឺជូនកុមារកម្ពុជា បានយ៉ាងច្រើនមកទល់សព្វថ្ងៃនេះ។


តែទោះជាយ៉ាងណាក៏ដោយ ទាក់ទងការសំណូមពររបស់នារីខាងលើនេះ មិនទាន់មានការឆ្លើយតបពីសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យគន្ធបុប្ផា នៅឡើយទេកាលពីម្សិលមិញនេះ។


ទោះជាយ៉ាងណាក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេច នៅថ្ងៃដែលសម្តេចអញ្ជើញជួបសួរសុខទុក្ខកម្មករ-កម្មការិនី ចំនួន១៣៥៦៥នាក់ មកពីរោងចក្រចំនួន២៥ ស្ថិត ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នោះថា “ពូត្រេកអរខ្លាំងណាស់ដែលបានឃើញកូនក្មួយកម្មការិនីមានផ្ទៃពោះមានសុខភាពល្អរឹងមាំគ្រប់ៗគ្នា។ ការខិតខំប្រឹងប្រែងធ្វើការងាររបស់ក្មួយៗ គឺនឹងធ្វើឱ្យជីវភាពរស់នៅកាន់តែល្អប្រសើរ។


ពូដឹងច្បាស់ណាស់ អំពីការត្រៀមរៀបចំរបស់កូនក្មួយ ក្នុងអំឡុងមានផ្ទៃពោះ។ ពូសប្បាយចិត្តដែលបានជួបក្មួយៗ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដោយផ្ទាល់ដៃ ដើម្បីជួយសម្រួលដល់ការថែទាំសុខភាពសម្រាប់ក្មួយជាម្តាយផ្ទាល់ និងសម្រាប់ថែរក្សាកូនក្នុងផ្ទៃផង។ ពូសូមជូនពរកូនក្មួយៗជាទីស្រឡាញ់ មានសុខភាពល្អ សំណាងល្អ និងសម្រាលបានកូនល្អ ឆ្លាត មានកាយសម្បទាមាំមួន ប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា”៕

























No comments