ពិតជាមិនគួរឲ្យជឿមែន!!! ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យអ្នករកស៊ីក្រៅស្រុកសម្រុកបោះទុនវិនិយោគ ក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់
មានមនុស្សភាគច្រើនប្រាកដជាបានស្គាល់មកហើយ ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី។ ហើយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះដែរ លោកបានថ្លែងគួរឲ្យកត់សម្គាល់មួយដែលទាក់ទងទៅនឹងវិនិយោគរបស់បរទេស នៅក្នុងប្រទេសកម្ពុជា ដែលនៅតែបន្តកើនឡើងជាលំដាប់ ដោយមិនមានបញ្ហាអ្វីនោះឡើយ។
ក្នុងការសម្រេចបោះ ទុនវិនិយោគ នៅកម្ពុជានេះ ត្រូវបានលោក អ៊ិន ចាន់នីបានអះអាងយ៉ាងច្បាស់ថា មកពីកម្ពុជាធានាបាននូវកត្តាចំនួន៣សំខាន់ៗ គឺ៖
បន្ទាប់ពីបានបញ្ចប់ការចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ថ្មី របស់ធនាគារពិភពលោក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក អ៊ិន ចាន់នី បានលើកឡើងយ៉ាងដូច្នេះថា «វិនិយោគិនកាលណាគេដាក់ទុន វិនិយោគក្នុងប្រទេសនីមួយៗគឺមើលថា តើប្រទេសកម្ពុជាហ្នឹងបានធានាអ្វីខ្លះ? យើងមើលទៅកម្លាំងលូតលាស់ សេដ្ឋកិច្ចកម្ពុជារបស់យើងខ្លាំងរយៈពេល២០ឆ្នាំ នឹងបន្តការរីកលូតលាស់ខ្លាំងតទៅទៀត ក្នុងរង្វាន់៧ភាគរយ ហើយឆ្នាំ២០១៧, ២០១៨, ២០១៩ នៅតែបង្ហាញសញ្ញា នៃការលូតលាស់ខ្លាំង។
ជាក់ស្តែងក្នុង ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគចំនួន១៣គម្រោង មានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក ដែលភាគច្រើននៃគម្រោងវិនិយោគនោះ គឺការបើករោងចក្រកាត់ដេរ និងស្បែកជើង។

១. កត្តាស្ថិរភាពនយោបាយ
២. កត្តាស្ថិរភាពកំណើនសេដ្ឋកិច្ចដ៏រឹងមាំ
៣. កត្តាសង្គមកិច្ចល្អរបស់កម្ពុជា
បន្ទាប់ពីបានបញ្ចប់ការចូលរួមកម្មវិធីផ្សព្វផ្សាយរបាយការណ៍ថ្មី របស់ធនាគារពិភពលោក នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក អ៊ិន ចាន់នី បានលើកឡើងយ៉ាងដូច្នេះថា «វិនិយោគិនកាលណាគេដាក់ទុន វិនិយោគក្នុងប្រទេសនីមួយៗគឺមើលថា តើប្រទេសកម្ពុជាហ្នឹងបានធានាអ្វីខ្លះ? យើងមើលទៅកម្លាំងលូតលាស់ សេដ្ឋកិច្ចកម្ពុជារបស់យើងខ្លាំងរយៈពេល២០ឆ្នាំ នឹងបន្តការរីកលូតលាស់ខ្លាំងតទៅទៀត ក្នុងរង្វាន់៧ភាគរយ ហើយឆ្នាំ២០១៧, ២០១៨, ២០១៩ នៅតែបង្ហាញសញ្ញា នៃការលូតលាស់ខ្លាំង។
ស្ថិរភាពនយោបាយជារឿងសំខាន់ ហើយសង្គមកិច្ច ដែលទាំង៣នេះ ជារឿងសំខាន់ ដែលគេមកបោះទុនរកស៊ីនៅប្រទេសយើងហើយ មើលឃើញហើយថា វិនិយោគិនមិនមានការប្រែប្រួលទេ គឺគេនៅតែបន្តបោះទុនរកស៊ី»។
ជាក់ស្តែងក្នុង ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង វិនិយោគចំនួន១៣គម្រោង មានទឹកប្រាក់ជាង៤០លានដុល្លារអាមេរិក ដែលភាគច្រើននៃគម្រោងវិនិយោគនោះ គឺការបើករោងចក្រកាត់ដេរ និងស្បែកជើង។
ហើយបើតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលទើបចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺរក្សាបាននូវភាពរឹងមាំ ក្នុងអត្រា៦,៨ ភាគរយ នៅក្នុងឆ្នាំ២០១៧ និងបន្តកំណើន៦,៩ ភាគរយ នៅក្នុងឆ្នាំ២០១៨។ ពិសេសកម្ពុជា ទទួលបានលំហូរចូលដ៏ល្អនៃវិនិយោគទុនផ្ទាល់ពីបរទេស៕
Post a Comment