Header Ads

ចប់បាត់ហើយពេលនេះ!!! ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក វីល្លៀម កំពុងជួបបញ្ហាធ្ងន់ធ្ងរហើយ ដោយសារតែ...

បើតាមការអង្កេតពីអ្នកប្រើប្រាស់ដែលបាន follow ព្រមទាំង add ជាមិត្តរបស់លោក គឺកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំងដោយពុំទាន់ដឹងថាមានរឿងអីពិតប្រាកដនោះទេ ដោយហេតុថាពួកគេទាំងនោះពេលចុចបើកមើលទៅបែរជាលែងដំណើរការបាត់ទៅហើយ ដោយបានបង្ហាញសារព័ត៌មានមួយបញ្ជាក់ប្រាប់ថា៖ "
Sorry, this content isn't available right now"។


ដោយសារ សារខាងលើនេះហើយទើបធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលនោះ ព្រោះវាមិនមែនជាសារល្អឡើយវាអាចត្រូវបានគេលួចយកទៅប្រើប្រាស់ រឺក៏មានរឿងអ្វីមួយផ្សេងទៀត។ ក្នុងនោះផងដែរមកទល់ម៉ោងនេះពុំទាន់បានឃើញការបញ្ជាក់ណាមួយពីលោក វីល្លៀមដែលជាម្ចាស់ account នេះនៅឡើយទេ។


គួរបញ្ជាក់ឡើងវិញផងដែរថា មានមនុស្សជាច្រើនប្រហែលជាបានស្គាល់ លោក សុវណ្ណវនា សារពង្ស ហៅ​ក្រៅ វីល្លៀម គ័ង (William Guang) ដែល​គ្រប់​គ្នា​កន្លង​មក​ធ្លាប់​ល្បី​ថា​ជា​សេដ្ឋី​ប្រើ​ប្រាស់​រថយន្ត​ និង​គ្រឿង​ថ្លៃ​ៗដល់​ខ្ទង់​លាន​ដុល្លារ​​និង​តែង​រិះគន់​តថភាព​សង្គមខ្មែរ​បច្ចុប្បន្ន​នោះ ធ្លាប់​មាន​ជីវិត​ជូរចត់ ជា​កម្មករ​សំណង់ ​និងអ្នក​រត់​តុ​ក្នុង​រង្គសាល។


ក្នុងនោះផងដែរបើតាមដឹង តាមរយះ​កិច្ច​សម្ភាសន៍​របស់លោកជាមួយ​វទ្យុ​ក្នុង​ស្រុកមួយបានលើកឡើង​​​ថា ម្តាយ​លោក​បាន​ស្លាប់​ក្រោយ​បង្កើត​លោក​បាន​ ៧ថ្ងៃ​ក្នុង​សម័យ​ប៉ុលពត ហើយ​ក្នុង​ឆ្នាំ ១៩៨២ ក្រោយ​រំដោះ​របប​នោះ ឱពុក​លោក​បាន​លាចាក​លោក​ទៀត ដូច្នេះ​លោក​ត្រូវ​រស់​នៅ​ជាមួយពូ​បង្កើត​។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨៨ ដោយ​សារ​ជំនួញ​របស់​ពូលោក​ខ្ស័យធន់ហើយ​រត់​ទៅ​បរទេស លោក វីល្លៀម គ័ង ​ក៏​បាន​រស់​នៅ​តែ​ម្នាក់ឯងគ្មាន​បងប្អូន ដោយ​ការ​អាស្រ័យ​ខ្លួន​នៅ​​វត្តនិរោធ។


អំឡុង​ពេល​លោក​រៀន​​សាកលវិទ្យាល័យ គឺ​ជា​ពេល​ដែល វីល្លៀម លំបាក​បំផុត​ ព្រោះ​គ្មានប្រាក់ ដូច្នេះ​ត្រូវ​បង្ខំ​ចិត្តទៅ​​ធ្វើ​អ្នក​រត់​តុ​នៅ​រង្គសាល នាគព័ន្ធ ហើយ​ឆ្លៀត​ពេល​ទំនេរ​ទៅធ្វើ​សំណង់​ ​រៀបឥដ្ឋ​រក​ប្រាក់​បន្ថែមដើម្បី​រៀនសូត្រ ហើយ​ក្រោយ​ពីនោះ​បាន​ទៅ​សម្រាក​នៅ​វត្ត។ បុរសវ័យ ៤០ ឆ្នាំ​មាន​កំណើត​នៅ​ខេត្ត​បាត់ដំបង​រូប​នេះ​ ថា​មួយ​ថ្ងៃៗកាល​ជំនាន់​នៅ​រៀន ​លោក​​សឹង​តែ​រក​ពេល​សម្រាក​គ្មាន ពោលគឺ​សម្រាក​បាន​តែ ៣ម៉ោង​គត់ ដោយ​សារ​លោក​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៦យប់​ដល់​ម៉ោង ៣ភ្លឺរាល់​ថ្ងៃ។ បន្ថែម​ពី​នោះ​លោក​បាន​រៀន​សរសេរ​អត្ថបទ​ស៊ី​ជម្រៅ​ដើម្បី​លក់​ឲ្យ​កន្លែង​និពន្ធ​សៀវភៅ រក​ប្រាក់​បន្ថែម​ទៀត។


ក្មេង​កំព្រា​ និង​គ្មាន​បងប្អូន​រូប​នេះថា ទម្រាំ​មាន​ដូចសព្វថ្ងៃលោក​បាន​ហែល​ឆ្លង​ឧបសគ្គ​យ៉ាង​ច្រើន​រាប់​មិន​អស់ ព្រោះ​គ្មាន​អ្នក​ជួយ​ផ្គត់ផ្គង់ ពោល​គឹ​ត្រូវ​ទីពឹង​ខ្លួន។ ដោយ​ឆន្ទៈ​មិន​ចង់​បណ្តោយ​ខ្លួន​ដែល​ជា​ក្មេង​កំព្រា ឲ្យ​ក្លាយ​ជា​ជន​បាត​សង្គម​ វីល្លៀម ​បាន​រើស​បម្រាស​តស៊ូធ្វើ​ការ​មិន​រើស​មុខ ដើម្បី​តែ​ជិវិត​កម្សត់​របស់​ខ្លួន រហូត​ដល់​ពេល​នេះ​លោក​បាន​ក្លាុយ​ជាអ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ។


រឿង​រក​ស៊ី​ត្រូវ​ចេះ​ដាក់​ខ្លួន ត្រូវ​ចេះ​ធ្វើ​ការងារ​ច្រើន ពោល​គឺ​ចាប់​ឱកាស​អ្វី​បាន​ធ្វើ​នោះ​ទៅ​កុំ​រុញ​រា។ ជំនួញ​តូច​ក្តី​ធំ​ក្តី សុទ្ធ​តែ​ជា​ឱកាស​ឲ្យ​ជោគជ័យ ដូច្នេះ​មិនត្រូវ​​រើស​អើង​ឡើយ។ នេះជាការបញ្ជាក់របស់លោក វីល្លៀម។

លោក វីល្លៀម គ័ង (William Guang) ត្រូវ​មហាជន​ស្គាល់ ដោយ​សារ​លោក​តែង​តែ​បញ្ចេញ​មតិរិះគន់​មិន​សំចៃ​មាត់​លើ​តថភាព​សង្គម​បច្ចុប្បន្នលើ​បណ្តាញ​សង្គម ហើយ​​មិន​លំអៀង​ទៅ​ខាង​បក្ស​ណាមួយ។ ចំពោះ​រឿង​ថា​តើ​លោក​នឹង​ចូល​ទៅ​បក្ស​នយោបាយណាមួយ​ឬ​អត់​ពេល​អនាគត គ្មាន​អ្នកណា​អាច​ដឹង​ក្រៅ​ពី​បុរស​ក្លាហានដែល​ហ៊ាន​សុំ​ប្រកួត​នឹង​កូនប្រុស​ទាំង​បី​របស់​សម្តេច​ហ៊ុន សែន​ រូប​នេះ​ឡើយ។





















No comments