Header Ads

ពិតជាមិននឹកស្មានដល់ថាមានអញ្ចឹងដែរ!!! ចាប់បានទាំងមនុស្ស ចាប់បានទាំងស្រោម

បើយោងតាមសេចក្តី​រា​យ​ការ​ណ៍ជា​បឋម បាន​ឱ្យ​ដឹង​ថា មានការ​ចុះ​បង្ក្រាប ​របស់​កម្លាំង​ការិ​យាល័យ​ប្រឆាំ​ងការ​​ជួញដូរមនុស្ស​ និង​ការពារ​អនីតិ​ជន ស្ថិត​ក្នុង​ទីតាំង​​ ហាង​​ម៉ាស្សា ​កោស​​ជប់ ​មួយកន្លែង ដែលមាន​​យីហោ "​ម៉ាស្សា​ កោស​​ជប់ ​168" បន្ទាប់​ដឹងថា ​មានបង្កប់​បម្រើសេវា​ផ្លូវ​ភេទ​​ដ៏​សកម្ម ​​ធ្វើ​ឡើង​កាលពី​វេលា​​ម៉ោង​០៣ និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ស្ថិត​តាម​ផ្លូ​ជាតិ​លេខ​១៨៦២ ក្នុងភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។


ក្នុងការចុះ​បង្ក្រាប​នេះ គឺ​មានការ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ត្រី ​ចាន់ កិតិ​ខុ​ម ដែលជា​ស្នង​រង​នគរ​បាល​ការិយាល័យ​​ប្រឆាំង​ការ​​ជួញដូ​រមនុស្ស​ និង​ការពារ​អនីតិជន ព្រមទាំង​មានការ​សម្រប​សម្រួល ​ដោយ​លោក​ គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ផងដែរ​ ។


បើតាមសេចក្តីរាយការណ៍ ​បន្តទៀត​ថា ការ​បង្ក្រាបមួយ​នេះ ត្រូវបាន​​កម្លាំង​ឃាត់ខ្លួន​ស្ត្រី​ជា​ទីតាំង​​រួម​ទាំង​នារី​បម្រើសេវា​ផ្លូវភេទ​ចំនួន​៣​នាក់ ។ ស្ត្រី​ជា​ម្ចាស់ទីតាំង​​ខាងលើ ​មានឈ្មោះ​ហុង លាភ អាយុ​៤៥​ឆ្នាំ ក្នុង​នោះ​ ​​កម្លាំង​ដកហូត​​វត្ថុ​តាង​​មាន​ស្រោមអនាម័យ​មួយ​ចំនួន​ទៀត ​។


គួរ​បញ្ជាក់​ថា ទីតាំង​ហាង "​ម៉ាស្សា​ កោស​​ជប់ ​168" ​ខាងលើនេះ ត្រូវ​បាន​កម្លាំង​​តាម​​ស្រាវជ្រាវ​ជា​យូរ​មក​​ហើយ ​បន្ទាប់​ដឹង​ថា ​មាន​​បង្កប់​សេវា​ផ្លូវ​ភេទ ។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ត្រូវ​​កម្លាំង​កំណត់​បាន​យ៉ាង​​​ច្បាស់នោះ​ ក៏​ចុះ​បង្ក្រាប​តែ​ម្តង ៕

















No comments