Header Ads

សម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់កាដូដ៏ធំមួយ ជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោត បើសិនជាពួកគេ...

ថ្ងៃឱសានវាទចុងក្រោយ នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការទុកឱកាសដល់​មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ នៅតាមឃុំសង្កាត់ទូទាំងប្រទេស ដើម្បីចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបក្សរបស់ពួកគេ ត្រូវបានតុលាការកំពូល កាត់ឲ្យរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។


ចំណែកនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនថា អ្នកដែលមិនមែនជា សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សសង្គ្រោះជាតិ តែបានឈរឈ្មោះ ហើយមិនជាប់ឆ្នោត ដូច្នេះយើងនឹងផ្ដល់ការអនុគ្រោះឲ្យពួកគេក្លាយទៅជាសមាជិកក្រុមប្រឹក្សា ឬជំទប់ ជំនួសកន្លែងអ្នកដែលជាប់ឆ្នោតរបស់គណបក្សមួយនេះ ដែលមិនបានចូលរួមជាមួយ គណបក្សប្រជាជន»។


ក្នុងនោះផងដែរ ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងបន្តទៀតថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោត «នឹងទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»។


សូមរំលឹកឡើងវិញផងដែរថា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា៖ «ការស្ម័គ្រចិត្តចុះជាមួយគណបក្សប្រជាជនកម្ពុជា មានត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»៕


























No comments