Header Ads

ក្តៅៗ ថ្មីៗ!!! ពេលនេះអ្នកនាង ម៉េង កែវពេជ្ជតា ថាឲ្យកប់ៗមាត់ម៉ងចំពោះអ្នកដូរលុយខ្មែរច្រើន រូបរាង

ប្រហែលជាពីរម៉ោងមុននេះគឺមានប្រតិកម្មមួយចេញពីតារាចម្រៀងជើងចាស់ដែលល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបរទេសផងដែរ ដោយគាត់បាននិយាយទាក់ទងទៅនឹងលុយខ្មែរដែលមានការផលិតញឹកញាប់។ ក្នុងនោះផងដែរអ្នកនាងម៉េង កែវពេជ្ជតាក៏បានរៀបរាប់បន្ថែមទៀតថា៖


"និយាយពីរឿង​ រូបីយប័ណ្ណ​ (​ លុយ​ )​ នៅស្រុកខ្ញុំ​ ម្តេចក៍មានច្រើនរូប​ ច្រើនបែបម្ល៉េះ​ ? ចំនួនទឹកប្រាក់តែមួយ​ ប៉ុន្តែមានរូបរាង​ ព៌ណ​ រូបភាព​ ទំហំផ្សេងៗគ្នា​ ធ្វើអោយអ្នកចាយមានការវង្វេងវង្វាន់ភាន់ច្រលំ​ ។ នេះសំរាប់ប្រជាពលរដ្ឋខ្មែរផង​ ចុះទំរាំជនបរទេសទៀត​ តើគេនឹងពិបាកស្គាល់​​យ៉ាងម៉េចទៅ​ ? ខ្ញុំមិនដឹងថា​ ​នេះជាគោលការណ៍សេដ្ឋកិច្ចអ្វីទេ​ តែខ្ញុំឆ្ងល់​មែន​ ព្រោះមិនដែលឃើញលុយ​ អាមេរិក​ បារាំង​ អូស្ត្រាលី​ ..​ ដូរញឹកញាប់ដូច្នេះផង​ គឺទាល់តែយូរណាស់​ ទើបដូរម្តង ។ ឆ្ងល់"


បន្ទាប់ពីបានឃើញសារដែលអ្នកនាងបានបង្ហោះរួចហើយ គេក៏ឃើញមានមតិយោបល់ផ្សេងៗពីការរៀបរាប់របស់អ្នកនាងផងដែរ ដោយមានអ្នកខ្លះបានបញ្ចេញយោបល់ថា៖


"ខ្ញុំចង់និយាយរឿងហ្នឹងដែរ តែមិនហ៊ាននិយាយ បើនិយាយមិនស្រួលគេប្តឹង គេចាប់បាត់ឥឡូវ គេបោះពុម្ភលុយអោយចាយ ខ្ញុំចេះតែចាយទៅ។ គំនិតបងស្រី 👍👍👍👍 ពេលខ្លះចង់តែស្នើអោយបោះពុម្ភតែ១ប្រភេទ បានហើយ។ ឧ: ១០០រៀល ដល់ ១០០០០០រៀល កុំអោយមានច្រើនប្រភេទ ច្រើនពណ៌ពេក ។"



"បងអើយពេលខ្លះសឹងតែមិនចងបាលុយខ្មែរច្រើនទេព្រោះពិបាកទាំងទំហំ នឹងពណ៍ខុសគ្នារហូត កុំថាឡើយដល់បរទេស សុំបីខ្ញំដែលជាខ្មែរ ហើយភ្នែកអាចមើលបានច្បាស់ផងនៅយល់ថាពិបាក បើដូរអិតល្ហែយ៉ាងនេះ ។"


មតិខាងលើនេះគ្រាន់តែជាការដកស្រង់ខ្លះៗតែប៉ុណ្ណោះ នៅមានមតិជាច្រើនទៀតដែលចូលមក comment ក្នុង status របស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយមតិស្ទើរតែទាំងអស់នោះសុទ្ធតែគាំទ្រនូវការលើកឡើងរបស់អ្នកនាង។ 


តើបងប្អូននៅពេលដែលបានឃើញហើយ តើយល់យ៉ាងម៉េចដែរចំពោះការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតានោះ?
































No comments