តើនៅចាំសកម្មជនបឹងកក់៤នាក់នេះទេ? ថ្ងៃនេះតុលាការកំពូលនឹង....
សកម្មជន បឹងកក់ចំនួន៤នាក់ នឹងត្រូវតុលាការកំពូល ជំនុំជម្រះនៅថ្ងៃនេះដែលពាក់ព័ន្ធនឹងបទចោទ ប្រឆាំងអ្នករាជការសាធារណៈ»។ នេះបើតាមកាលបរិច្ឆេទរបស់តុលាការកំពូល។
តែទោះជាយ៉ាងណាក្ដី ពួកគេទាំង៣នាក់នេះ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នលើកលែងតែអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីផ្សេងដែលតុលាការចោទពីបទបង្កហិង្សាដោយចេតនានៅក្បែរគេហដ្ឋាន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រព្រឹត្ត កាលពីឆ្នាំ២០១៣។
ចំពោះករណី ដាច់ដោយឡែករបស់ អ្នកស្រី ទេព វន្នីនេះ កាលពី ខែកុម្ភៈ ឆ្នាំ ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស អ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ២ឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល និងបង្គាប់ឲ្យសងសំណងទឹកប្រាក់៤លានរៀលទៅសន្តិសុខខណ្ឌដូនពេញឈ្មោះ ហោ ហឿន និង៥លានរៀលទៅឈ្មោះ អ៊ុក រតនៈ ផងដែរ។ ហើយកាលពីខែសីហា ឆ្នាំនេះ សាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្ដីឲ្យអ្នកស្រី ទេព វន្នី ជាប់ពន្ធនាគារ២ឆ្នាំកន្លះដដែល។
ការសម្រេចនេះ ធ្វើឡើងដោយសំអាងលើអង្គហេតុកាលពី៤ ឆ្នាំមុនដែលពេលនោះក្រុមសកម្មជនដីធ្លីពីតំបន់បឹងកក់បានទៅដាក់ញត្តិនៅភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែត្រូវបានរារាំងដោយក្រុមសន្តិសុខខណ្ឌដូនពេញ៕
ជនជាប់ចោទទាំងនោះ មានអ្នកស្រី ទេព វន្នី រួមទាំងបក្ខពួក ៣ នាក់ទៀតគឺ៖
១. អ្នកស្រី បូ ឆវី
២. អ្នកស្រី គង់ ចន្ថា
3. អ្នកស្រី ហេង មុំ
ហើយពួកគេត្រូវបានគេស្គាល់ថា ជាសកម្មជនដីធ្លី និងធ្លាប់តវ៉ារកដំណោះស្រាយពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់។ ពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោស កាលពីខែកញ្ញា ឆ្នាំ ២០១៦ ដោយដាក់ពន្ធនាគារម្នាក់ៗ ៦ខែ តាមមាត្រានៃក្រមព្រហ្មទណ្ឌលើបទ ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ ប៉ុន្តែគ្មានការពិន័យជាប្រាក់ទេ។

Post a Comment