មានរឿងអ្វីទៀតហើយហ្នឹង បានជាប្រជាពលរដ្ឋយករថយន្តមកបិទផ្លូវចូលបុរីភ្នំពេញថ្មី (ទឹកថ្លា)?
គេឃើញមានប្រជាពលរដ្ឋជាច្រើននាក់បានយករថយន្ត មកបិទផ្លូវតវ៉ានៅច្រកចូលបុរីភ្នំពេញថ្មី(ទឹកថ្លា) ដែលការតវ៉ាមួយនេះបានធ្វើឡើងតាំងពីវេលា ម៉ោង០៨ និង៣០នាទី ព្រឹក មកទល់នឹងម៉ោងជាង ១០ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅមិនទាន់មានការដោះស្រាយណាមួយនៅឡើយទេ ។
ក្នុងនោះបើតាមប្រភពពីសន្តិសុខបានឲ្យដឹងផងដែរថា នៅក្នុងបុរីខាងលើមានចំនួន ៨៦ផ្ទះ ប៉ុន្តែមានតែជាង១០ផ្ទះតែប៉ុណ្ណោះដែលមិនព្រមបង់ នឹងបានលើកគ្នាមកបិទផ្លូវតវ៉ាបែបនេះ។ ប្រភពដដែលបានឲ្យដឹងបន្តទៀតថា បើពួកគាត់មិនព្រមបង់ទេ មានតែឲ្យចុះមកបើកទ្វារដោយខ្លួនតែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋដែលតវ៉ាបានបន្តថា បើតម្លៃខ្ពស់បែបនេះ ពួកគាត់សុខចិត្តបើកទ្វារដោយខ្លួនឯងក៏បាន ។
សូមបញ្ជាក់ថាមកទល់នឹងម៉ោងជិត ១១ព្រឹកនេះ ប្រជាពលរដ្ឋដែលបានយករថយន្តមកបិទផ្លូវខាងលើនេះ គឺបានយករថយន្តចេញឲ្យធ្វើដំណើរឡើងវិញហើយ ។ ខាងតំណាងបុរីបានឲ្យដឹងថា បើមានស្នាមមេដៃលើសពី៥០ភាគរយ នឹងប្រគល់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីគ្រប់គ្រងសន្តិសុខតែម្ដង ៕
បើតាមប្រភពពីប្រជាពលរដ្ឋដែលតវ៉ា បានឲ្យដឹងបន្ថែមទៀតថា ពួកគាត់យករថយន្តមកបិទផ្លូវតវ៉ាបែបនេះ ដោយសារតែមានមូលហេតុមួយគឺតម្លៃសន្តិសុខចេះតែឡើងថ្លៃអត់ឈប់ឈរសោះ តាំងពីមួយខែ ២០ដុល្លារ រហូតដល់ ២៥ដុល្លារ និងចុងក្រោយនេះបានឡើងដល់ទៅ ៣០ដុល្លារ ក្នុងមួយខែទៀត ព្រោះតម្លៃនេះវាខ្ពស់ជាងបុរីមួយចំនួនទៀតទើបធ្វើឲ្យពួកគាត់ មិនអាចទទួលយកបានទាល់តែសោះ។
ក្នុងនោះបើតាមប្រភពពីសន្តិសុខបានឲ្យដឹងផងដែរថា នៅក្នុងបុរីខាងលើមានចំនួន ៨៦ផ្ទះ ប៉ុន្តែមានតែជាង១០ផ្ទះតែប៉ុណ្ណោះដែលមិនព្រមបង់ នឹងបានលើកគ្នាមកបិទផ្លូវតវ៉ាបែបនេះ។ ប្រភពដដែលបានឲ្យដឹងបន្តទៀតថា បើពួកគាត់មិនព្រមបង់ទេ មានតែឲ្យចុះមកបើកទ្វារដោយខ្លួនតែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋដែលតវ៉ាបានបន្តថា បើតម្លៃខ្ពស់បែបនេះ ពួកគាត់សុខចិត្តបើកទ្វារដោយខ្លួនឯងក៏បាន ។
សូមបញ្ជាក់ថាមកទល់នឹងម៉ោងជិត ១១ព្រឹកនេះ ប្រជាពលរដ្ឋដែលបានយករថយន្តមកបិទផ្លូវខាងលើនេះ គឺបានយករថយន្តចេញឲ្យធ្វើដំណើរឡើងវិញហើយ ។ ខាងតំណាងបុរីបានឲ្យដឹងថា បើមានស្នាមមេដៃលើសពី៥០ភាគរយ នឹងប្រគល់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីគ្រប់គ្រងសន្តិសុខតែម្ដង ៕
ខាងក្រោមនេះជារូបភាពរបស់ បុរីភ្នំពេញថ្មីផ្សេងៗទៀត
Post a Comment