មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមានគេបង្ហោះ ម៉ាស៊ីន Drone ចូលក្នុងស្ថានទូតចិន
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅព្រឹកមិញនេះតែម្តង មានការភ្ញាក់ផ្អើលកើតឡើងមួយ ដោយមានម៉ាស៊ីន Drone មួយគ្រឿងត្រូវបានកម្លាំងសន្តិសុខការពារស្ថានទូតចិន រើសយកទៅរក្សាទុកធ្វើការស្រាវជ្រាវ ក្រោយពីត្រូវបានជនមិនស្គាល់មុខបានបង្ហោះ និងធ្លាក់ចូលទៅក្នុងបរិវេណស្ថានទូតនោះ ។
បើតាមប្រភពព័ត៌មាន ពីកម្លាំងអាជ្ញាធរខណ្ឌចំការមន ម្នាក់បានប្រាប់ឱ្យដឹងថា នៅព្រឹកមិញនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅជុំវិញបរិវេណស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយបានទទួលព័ត៌មានថា "មានម៉ាស៊ីន Drone មួយគ្រឿង ត្រូវបានគេកំពុងធ្វើការបង្ហោះនៅលើបរិវេណស្ថានទូតចិន" ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់កម្លាំងរបស់ពួកគាត់ នាំគ្នាដើរស្វែងរក និងឃាត់ខ្លួនទាំងអ្នកបង្ហោះផងដែរ ។
បន្ទាប់ពីមានហេតុការនេះកើតឡើង កម្លាំងរបស់លោកជាច្រើននាក់បាននាំគ្នាស្វះស្វែងរកគ្រប់ច្រកល្ហក តែរកមិនឃើញ ក៏បានចូលទៅធ្វើការទំនាក់ទំនង់ជាមួយនឹងកម្លាំងការពារសន្តិសុខស្ថានទូត ទើបបានដឹងថា "ស្ថានទូតចិនបានធ្វើការដកហូតម៉ាស៊ីន Drone មួយគ្រឿង ក្រោយពីត្រូវបានជនមិនស្គាល់មុខធ្វើការបង្ហោះធ្លាក់ចូលមកខាងក្នុងស្ថានទូត និងកំពុងរង់ចាំសហការជាមួយនឹងកម្លាំងរបស់អាជ្ញាធរ ដើម្បីធ្វើការត្រួពិនិត្យ" ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីទទួលបាននូវព័ត៌មាន ពីស្ថានទូបបែបនេះរួចហើយ កម្លាំងរបស់លោកក៏បានធ្វើការសុំចូល ទៅធ្វើការត្រួតពិនិត្យទើបបានដឹងថា "ជាម៉ាស៊ីន Drone សម្រាប់ក្មេងលេង ដែលគេបានបង្ហោះមកទើរលើដើមស្វាយនៅក្នុងស្ថានទូត និងត្រូវបានដកហូតបានតាំងពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញមកម្ល៉េះ និងទើបតែធ្វើការត្រួតពិនិត្យមើលដឹងច្បាស់ ឲ្យអស់សង្ស័យនៅក្នុងព្រឹកនេះ"។
គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីពេលកន្លងមកនេះក៏ធ្លាប់មានជនបរទេសជាច្រើននាក់ បានយក Drone នេះមកបង្ហោះថតយករូបភាពនៅម្តុំវិមានឯករាជ និងព្រះបរមរាជវាំង ដែលជាតំបន់ហាមឃាត់ ហើយក៏តែងតែបានធ្វើការចាប់ឃាត់ខ្លួន និងយកទៅណែនាំអប់រំ និងបានដោះលែងទៅវិញជាច្រើនលើកច្រើនសារមកហើយផងដែរ ។
គួរបញ្ជាក់ថា ម៉ាស៊ីនប្រភេទ Drone នេះ គឺគេប្រើប្រាស់សម្រាប់ថតផ្ដិតយករូបភាពពីលើអាកាស ត្រូវបានអាជ្ញាធរធ្វើការហាមឃាត់មិនឲ្យធ្វើការបង្ហោះជាច្រើនតំបន់នៅក្នុងរាជធានីភ្នំពេញ តែបែរជាត្រូវបានគេយកមកដាក់តាំងលក់នៅលើទីផ្សារយ៉ាងសេរីទៅវិញផងដែរ ៕

Post a Comment