កូនក្រពើត្រី ឬក្រពើព្រៃ ដែលជិតផុតពូជលើលោកនោះ ពេលនេះបានញាស់នៅខេត្តកោះកុងជាច្រើនក្បាលហើយ
អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងរដ្ឋបាលជលផលឲ្យដឹងថាកូន ក្រពើត្រី ឬក្រពើព្រៃ (Siamese crocodiles) ដែលជាប្រភេទជិតផុតពូជបំផុតនៅលើសាកលលោក ចំនួន០៩ក្បាលបានញាស់ដោយជោគជ័យនៅក្នុងមជ្ឈមណ្ឌលអភិរក្ស ប្រភេទសត្វល្មូន ខេត្តកោះកុង។
កូនក្រពើត្រី ឬក្រពើព្រៃ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជា ប្រភេទរងគ្រោះជិតផុតពូជបំផុត នៅលើសាកលលោក ខណៈចំនួនរបស់ពួកវា នៅតែបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ពួកវាមានរស់នៅតែក្នុង ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ថៃ និងវៀតណាមតែប៉ុណ្ណោះ។
គួរជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែមិថុនា ពងក្រពើត្រីមួយសំបុកដែលមាន ចំនួន១៩គ្រាប់ ត្រូវបានក្រុមអ្នកអភិរក្សរបស់រដ្ឋបាលជលផល អង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងប្រជាសហគមន៍ ប្រទះឃើញនៅ ត្រពាំងកៀនតុ ស្ថិតក្នុងភូមិព្រះអង្គកែវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈពួកគាត់ ចុះដើរល្បាតតាមត្រពាំងបណ្ដោយដងព្រែកស្រែអំបិល។ ពងក្រពើត្រីទាំងអស់នោះ ត្រូវបានក្រុមអ្នកអភិរក្សយកទៅរក្សា ទុកនៅក្នុងមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ខេត្តកោះកុង ដើម្បីថែរក្សា រហូតដល់ពួកវាញាស់ ដែលមានរយៈពេល០៦សប្ដាហ៍។
គួររំលឹកបន្ថែមទៀតផងដែរថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ អង្គការសមាគមន៍អភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថាក្រុមអ្នកអភិរក្សរដ្ឋបាលជលផលរបស់អង្គការ WCS និងប្រជាសហគមន៍បាននាំគ្នាតំឡើងផ្ទាំងរូបភាពផ្សព្វផ្សាយស្តីអំពីសត្វក្រពើត្រីនៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង។
គោលបំណងសំខាន់ការតំឡើងផ្ទាំងរូបភាព គឺដើម្បីឲ្យប្រជាសហគមន៍បានយល់ដឹងអំពីសត្វក្រពើត្រីដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក និងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមថែរក្សា និងការពារប្រភេទសត្វដ៏កម្រមួយនេះ ដោយកុំបំផ្លាញទីជម្រកពងកូន ប្រមូលយកពង ឬកូន និងបញ្ឈប់សកម្មភាពប្រមាញ់ពួកវា។
សត្វក្រពើត្រី ឬក្រពើព្រៃ ជាប្រភេទល្មូនម្យ៉ាងជិតផុតពូជ សព្វថ្ងៃវាមានចំនួនប្រហែលជា ៤១០ក្បាលប៉ុណ្ណោះនៅលើសកលលោកដែលមាននៅប្រទេសថៃ ឥណ្ឌូនេស៊ី វៀតណាម និងកម្ពុជា ហើយក្នុងនោះប្រហែល ១០០ទៅ៣០០ក្បាលកំពុងមានវត្តមានរស់នៅកម្ពុជានិងភាគច្រើននៅក្នុងខេត្តកោះកុង៕

Post a Comment