ថាមាន គឺមានមែន!!! សួនទឹកកម្សាន្ត អង្គរវ៉តធើផាក នឹងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ឈ្នះនៅថៃបាត់ដល់ទៅ៥០ភាគរយឯណោះ
សួនទឹកកម្សាន្តដ៏ទំនើបនិងធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ដែលវិនិយោគក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក នឹងបើកដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានខេមបូណូមីស។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ អភិវឌ្ឍសាងសង់នៅលើផ្ទៃដី ៦ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់អះអាងពីនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។
លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអះអាងថា សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Amazone Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។
លោកឧកញ៉ា សេង ញ៉ក់ បានបន្តថា ក្រុមហ៊ុនលោកនឹងចាប់ផ្តើមដំណើរការសាងសង់សួនទឹកកម្សាន្ត អង្គរវ៉តធើផាក នៅចុងខែវិច្ឆិកានេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១៩ខាងមុខ។ លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិកផងដែរ៕
សួនទឹកកម្សាន្តធំទី១នៅអាស៊ីមួយនេះ មានឈ្មោះថា Angkor Water Park ត្រូវបានវិនិយោគសាងសង់ឡើងដោយឧកញ៉ា លី យ៉ុង ផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគខ្មែរដ៏ធំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ អភិវឌ្ឍសាងសង់នៅលើផ្ទៃដី ៦ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់អះអាងពីនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។
លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានអះអាងថា សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ី ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Amazone Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។
លោកឧកញ៉ា សេង ញ៉ក់ បានបន្តថា ក្រុមហ៊ុនលោកនឹងចាប់ផ្តើមដំណើរការសាងសង់សួនទឹកកម្សាន្ត អង្គរវ៉តធើផាក នៅចុងខែវិច្ឆិកានេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១៩ខាងមុខ។ លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិកផងដែរ៕
ខាងក្រោមនេះគឺ Cartoon Network Amazone Waterpark នៅប្រទេសថៃ




























Post a Comment