សមតាមបំណងប្រជាជនខ្មែរហើយ!!! រដ្ឋាភិបាលកម្ពុជាសម្រេចឲ្យប្រើប្រាស់កាលបរិច្ឆេទ ចន្ទគតិ ជាមួយនិង សូរ្យគតិហើយ
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចង់ឲ្យមន្រ្តីរដ្ឋាភិបាលប្រើកាលបរិច្ឆេទចន្ទគតិជាមួយនិងសូរ្យគតិ ដើម្បីកុំឲ្យពលរដ្ឋ និងជាពិសេសមន្រ្តីរដ្ឋាភិបាលភ្លេចការប្រើប្រាស់ ឈ្មោះថ្ងៃខែឆ្នាំ បែបខ្មែរនោះ ពេលនេះក្រសួងមុខងារសារធារណៈបានចេញសារគោរពជូនមួយដើម្បីឲ្យធ្វើការប្រើប្រាស់ចាប់ពីថ្ងៃដែលជូនដំណឹងនេះតទៅ ដែលមានដូចក្នុងគំរូខាងក្រោមនេះ៖
ឧទាហរណ៍ៈ
ថ្ងៃព្រហស្សត្តិ៍ ១៣ រោច ខែកត្តិក ឆ្នាំរកា ព.ស ២៥៦១
រាជធានីភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា គ.ស ២០១៧
គួរបញ្ជាក់ឡើងវិញផងដែរថា នាពេលកន្លងមក ក្រៅពីចុតហ្មាយ និងព្រះសង្ឃប្រកាសមួយចំនួនរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីសម្តេចព្រះមហាសង្ឃរាជ គឺមានតែឯកឧត្តម ជា សុផារ៉ា មួយរូបគត់ ដែលដឹកនាំក្រសួងតាំងពីនៅជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រហូតដល់កាន់តំណែងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនស) ឲ្យមានការប្រើប្រាស់លិខិតស្នាមចុះកាលបរិច្ឆេទជាគ្រិស្តសករាជផង និងជាពុទ្ធសករាជផង គួរឲ្យកោតសរសើរទុកជាគំរូ ។
ស្រាប់តែ នាពេលថ្មីៗនេះលេចចេញមានស្ថាប័នតុលាការមួយ គឺអយ្យការអមសាលាដំបូងខេត្តព្រៃវែងក៏បានប្រើប្រាស់លិខិតស្នាមចុះកាលបរិច្ឆេទជាគ្រិស្តសករាជផង និងជាពុទ្ធសករាជផង ដូចការដឹកនាំរបស់ឯកឧត្តម ជា សុផារ៉ាដែរ ។
ព័ស្តុតាងបានបង្ហាញថា ដីកាសម្រេចលេខ១១៦អក/ពវ១៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង ចេញដោយលោក មាស សុភក្តិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែងដែលសម្រេចដោះលែងជនសង្ស័យម្នាក់ឈ្មោះ ងួន សុខហេង ពីបទរំលោភលើទំនុកចិត្តឲ្យមានសេរីភាពនោះ គឺបានប្រើប្រាស់កាលបរិច្ឆេទជាពុទ្ធសករាជផង និងជាគ្រិស្តសករាជផង ។
តើប្រិយមិត្តអ្នកអានយល់ឃើញយ៉ាងណាដែរចំពោះការអនុវត្តប្រើប្រាស់លិខិតស្នាមនានាដោយចុះកាលបរិច្ឆេទជាគ្រិស្តសករាជផង និងជាពុទ្ធសករាជផង ដើម្បីចូលរួមចំណែករក្សាអត្តសញ្ញាណអក្សរសាស្ត្រជាតិរបស់ខ្មែរដូច្នេះ ? ៕

Post a Comment