តើវាជាកំហុសអ្នកណា? គ្រាន់តែរលាកទឹកក្តៅសោះ គ្រូពេទ្យបានព្យួរសេរ៉ូមគ្នាអស់៥កំប្លោករហូតដល់បាត់បង់ជីវិត
បើវាជាការពិតដូចបងប្រុសម្នាក់នេះនិយាយពិតមែននោះគឺមានន័យថាពេទ្យម្នាក់នេះពិតជាខ្វះជំនាញពិតប្រាកដមែន ដោយមានមតិយោបល់ភាគច្រើនបានលើកឡើងថា តាំងពីកើតមកមិនដែលលឺឡើយ គ្រាន់តែរលាកទឹកក្តៅសោះជាបណ្តាលឲ្យស្លាប់បាន ពេលបានស្តាប់ហើយពិតជារន្ធត់បូករួមទាំងការអាណិតដល់ក្មេងតូចកំសត់ម្នាក់នេះ។
ក្នុងនោះផងដែរដូចជាការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់បងប្រុសម្នាក់ដែលមានឈ្មោះថា Heng Soiy ដែលត្រូវជាពូរបស់ក្មេងដែលបាត់បង់ជីវិតដោយសារតែរលាកទឹកក្តៅនេះ ហើយបងប្រុសក៏បានរៀបរាប់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់ថា៖ "ប្អូនខ្ញុំរលាកទឹកក្ដៅហេតុអីមេីលប្អូនខ្ញុំមិនជាចុះបេីមានក្មេងច្រើនទៀតត្រូវរលាកទឹកក្ដៅដូចប្អូនខ្ញុំមិនស្លាប់អស់ហេីយទេអី។ពេទ្យខេត្តកំពង់ចាម"
បន្ទាប់ពីឃើញសារដែលបងប្រុសបង្ហោះរួចហើយមានការចោទសួរបងប្រុសមួយសំនួរថា ហេតុអ្វីគ្រាន់តែរលាកទឹកក្តៅបណ្តាលឲ្យស្លាប់បែបនេះ? បងប្រុសខាងលើក៏ឆ្លើយវិញថា គ្រាន់តែមួយយប់សោះពេទ្យបានព្យួរសេរ៉ូមគ្នារហូតដល់ទៅ៥កំប្លោក ហើយក្នុងនោះផងដែរបងប្រុសក៏បានឆ្លើយសំនួរផ្សេងមួយទៀតដែលចោទសួរថា ម៉េចក៏មិនយកទៅពេទ្យគន្ធបុប្ឆា? បងប្រុសក៏ឆ្លើយថា ពេទ្យមិនឲ្យចេញទេ ដោយពេទ្យនេះនិយាយថាតែ១អាទិត្យនឹងជាហើយ មិនបាច់យកទៅពេទ្យណាទេ។
តើបងប្អូនយល់យ៉ាងម៉េចដែរចំពោះការព្យាបាលខាងលើ? ហើយមកទល់នឹងពេលនេះក៏នៅតែពុំទាន់ឃើញពេទ្យណាម្នាក់ចេញមកបកស្រាយចំពោះការបាត់បង់ជីវិតនេះនៅឡើយ ថាវាជាការពិតដូចអ្វីដែលបងប្រុសខាងលើបានលើកឡើងទេ៕
ខាងក្រោមនេះជារូបពូរបស់ក្មេងប្រុសស្លាប់ខាងលើនេះ
Post a Comment