សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះគីម នូហេង ស្រីអាយុ៧១ឆ្នាំ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពដដែលបាននិយាយថា គាត់បានទៅកាន់កន្លែងពិនិត្យ និងព្យាបាលជំងឺ(ផ្ទះ) របស់លោកវេជ្ជបណ្ឌិត ពិន សាន្ត ដើម្បីឱ្យគ្រូពេទ្យពិនិត្យរោគ និងចាក់ថ្នាំព្យាបាល តែមិនទាន់បានពិនិត្យផង គាត់បានដើរទៅបន្ទប់ទឹកខាងក្រោយ ហើយក៏វិលមុខដួលបោកក្បាលនៅក្នុងបន្ទប់ទឹកស្លាប់ភ្លាមៗតែម្ដង រីឯគ្រួពេទ្យក៏បានជួយសង្គ្រោះដែរ នៅតែមិនអាចជួយបានឡើយ ។
សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសពស្ត្រីរងគ្រោះនៅកន្លែងពិនិត្យ និងព្យាបាលជំងឺរបស់លោកវេជ្ជបណ្ឌិត ពិន សាន្ត ភ្លាមៗដែរ ក្រោយពីទទូលបានព័ត៌មាននេះ។
មន្ត្រីជំនាញបានឲ្យដឹងជាបឋមថា ស្ត្រីរងគ្រោះទំនងវិលមុខ ទើបបានជាដួលបោកក្បាលលើការ៉ូ ក្នុងបន្ទប់ទឹក តែមិនមានស្នាមបែកទេ ។ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង។ ក្រោយពីពិនិត្យ សមត្ថកិច្ច និងក្រុមគ្រួពេទ្យ បានធ្វើកំណត់រួមគ្នា ដើម្បីប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕
ប្រភព៖ កោះសន្តិភាព









No comments:
Post a Comment