បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា៖ ខ្យល់មូលសុងឦសាន បាន និងកំពុងបន្តបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។
លក្ខណៈបែបនេះ នឹងធ្វើឲ្យសីតុណ្ហភាពអប្បបរមានៅកម្ពុជា បន្តថយចុះបន្ថែមទៀតជាបន្តបន្ទាប់។
យោងតាមការព្យាករ បានបង្ហាញថា ចាប់ពីថ្ងៃទី 08-14 ខែធ្នូ សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះខ្លាំងនៅបណ្តាខេត្តមួយចំនួនដូចជា៖
- ខេត្តរតនគីរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី 16-18 °C។
- បណ្តារាជធាណី-ខេត្ត ដទៃទៀត សីតុណ្ហភាពអប្បបរមា នឹងចុះមកនៅក្នុងរង្វង់ពី 19-21 °C។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័ន អាជ្ញាធរ ដែនដីពាក់ព័ន្ធ និងសាធារណជន ពិសេសចំពោះវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន (តំបន់ជូរភ្នំដងរែក) ជ្រាបជាព័ត៌មាន៕























No comments:
Post a Comment