Pages

Friday, November 17, 2017

ពិតជាមិននឹកស្មានដល់មែនថា ព្រហ្មចារីរបស់តារាម៉ូដែលម្នាក់នេះថ្លៃកប់ពពកអញ្ចឹងសោះ ជិត៣លានដុល្លារឯណោះ

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងដែលតារា​ម៉ូដែល​អាមេរិក​ម្នាក់​ឈ្មោះ Giselle បាន​ដាក់​ដេញ​ថ្លៃ​​លក់​ព្រហ្មចារី​របស់​នាង​នៅ​លើ​វិបសាយ​អាល្លឺម៉ង់ Cinderella Escorts កាល​ពី​ពេល​ថ្មីៗ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​កប់​ពពក​រហូត​ដល់ ២,៩​លាន​ដុល្លារ។


ហើយបើតាមភ្នាក់ងារ​របស់​វិបសាយ Cinderella Escorts បានអះអាង​ថា អ្នក​ដែល​ដេញ​ថ្លៃ​បាន​នេះ​គឺ​ជា​អ្នក​ជំនួញ​នៅ​ប្រទេស​អារ៉ាប់។ ឯ​តម្លៃ​ថ្លៃ​បន្ទាប់​គឺ ២,៨​លាន​ដុល្លារ ដែល​ដេញ​ថ្លៃ​ដោយ​តារា​ហូលីវូដ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់។


បន្ទាប់ពីការ​លក់​ព្រហ្មចារី​បាន​សម្រេចហើយ នាង Giselle បាននិយាយ​ថា ក្តីសុបិន​របស់​នាង​បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​នាង​នឹង​យក​លុយមួយចំនួន​ទៅ​បង់​ថ្លៃ​សិក្សា​នៅ​សកល​វិទ្យាល័យ ទិញ​ផ្ទះ​ថ្មី និងមួយចំនួនទៀតនឹង​ដើរលេង​ជុំវិញ​ពិភពលោក។


ក្នុងនោះផងដែរ Giselle រៀបរាប់​ថា នាងក៏​ទទួលរងនូវ​ការ​រិះគន់​មួយ​ចំនួន​ផងដែរ​ពីមនុស្សមួយចំនួនចំពោះរូបនាង តែ​នាង​មិន​ខ្វល់​នោះ​ឡើយ ព្រោះ​ព្រហ្មចារីនេះជារបស់នាង នាងមិនបានទៅឆកប្លង់យករបស់គេមកលក់ឯណា ដូចនេះហើយនាងចង់ធ្វើអ្វីជារឿងរបស់នាង សំខាន់ឲ្យតែនាងពេញចិត្តទៅបានហើយ៕








ខាងក្រោមនេះជាតារាម៉ូដែលផ្សេងទៀត ដែលសុទ្ធតែមានសម្រស់ស្រស់ស្អាត

























No comments:

Post a Comment