Pages

Friday, November 17, 2017

ក្តៅៗ ប្លែកៗ!!! ពេលនេះអ្នក​ភ្នាល់​ចាញ់បានរត់ចេញពីហាងកាហ្វេអស់ហើយទាក់ទងការរំលាយគណបក្សសង្គ្រោះជាតិ

ភ្នំ​ពេ​ញ ៖ ហាក់ដូចជា​ចម្លែក​ខ្លាំងណាស់ ​ដែល​មហាជន​​បានដាក់​ជា​ចម្ងល់​ថា ​ហេតុអ្វី​នៅតាម​ហាងកាហ្វេ និង ​គុយទាវ​ ដែលមាន​មនុស្ស​មក​អង្គុយ​ជជែក​បែក​ផ្សេង​ តែ​មក​ស្ងប់ស្ងាត់​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​ ឆ្នាំ២០១៧នេះ​ទៅវិញ​។


​បងប្រុស ​ថេ​ង ពិន ដែលជា​អ្នករស់នៅក្នុង​សង្កាត់និរោ​ធ ​ខណ្ឌ​ច្បារអំពៅ​ បាន​និយាយថា​ មូលហេតុដែល​នៅតាម​តៀម​កាហ្វេ​ និង ​ហាង​គុយទាវ​ មាន​ភាពស្ងប់ស្ងាត់​នោះ ​ព្រោះតែ​រឿងអ្នកចាញ់​ការ​ភ្នាល់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​រំលាយ​នៅ​ថ្ងៃទី​១៦​ ខែវិច្ឆិកា ​នេះ​ បានគេចខ្លួន​មិន​ចូលខ្លួន​សង​ថ្លៃ​ប្រាក់​សំណង​ដែល​ខ្លួន​ភ្នាល់​ចាញ់​។​ បងប្រុស​បន្តថា ​ចំពោះ​អ្នកភ្នាល់​ឈ្នះ​មិន​សុខចិត្ត ​គឺ​នាំគ្នា​តាម​ទៅ​ទារ​ដល់​ខ្នង​ផ្ទះ​អ្នកចាញ់​តែម្តង​។


​ទាក់ទិន​ទៅ​នឹង​អ្នក​ភ្នាល់​ចាញ់​នាំគ្នា​រត់​មិន​ព្រម​ចេញសង​នោះ ​ត្រូវបាន​អ្នកទទួល​ធ្វើជាអាជ្ញាកណ្ដាល​បញ្ជាក់​ថា​ អ្នក​ដែល​ភ្នាល់​ចាញ់​ភាគច្រើន​ជា​សកម្មជន​បក្សប្រឆាំង​ ហើយ​មិនសូវនិ​យាយ​ទៀងទាត់​នោះទេ ​ហើយ​ម្យ៉ាង​គេ​ឆ្លើយថា​ ដាក់​ភ្នាល់​តែ​នឹង​បបូរមាត់មិនមានលិខិតស្នាម​។ ដូច្នេះ​អ្នក​ភ្នាល់​ឈ្នះ​បានឈ្នះ​តែ​នឹង​បបូរមាត់​ ឯ​លុយ​ភ្នាល់​ឈ្នះគឺអត់​។


​គួរ​បញ្ជាក់ថា ​កាលពីមុន​ថ្ងៃទី​១៦​នេះ​ នៅតាម​កាហ្វេ ​និង ​ហាង​គុយទាវ​ គឺ​ឮសូរ​តែ​សំឡេង​ដាក់ភ្នាល់​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​រំលាយ ​ឬ មិនត្រូវ​រំលាយ ​តែ​ចម្លែក​ណាស់​នៅ​កន្លែងដែល​ធ្លាប់តែ​ការដាក់​ភ្នាល់​ស្រាប់តែ​ស្ងាត់​ជ្រាប​ដូច​ចោរលួច​សេះ​៕​



































No comments:

Post a Comment