តំបន់ដែលនឹងរងការធ្លាក់ភ្លៀង គឺនៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ ចំណែកតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។
ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕


































No comments:
Post a Comment