Header Ads

ស្ត្រីមេម៉ាយដែលមានកូនពីរនាក់ ត្រូវថៅកែដេញឲ្យឈប់ធ្វើការ ដោយគ្រាន់តែភ្លេចស្កេនមេដៃសោះ (មានវីដេអូ)

កាលពីម្សិលមិញនេះមានគេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ ដេីម្បី កម្មករកម្ពុជា បានបង្ហោះពីស្ត្រីមេម៉ាយម្នាក់ដែលមើលទៅពិតជាអាណិតខ្លោចចិត្ត ដោយស្ត្រីម្នាក់នេះគ្រាន់តែភ្លេចស្តេនមេដៃចូលធ្វើការសោះក៏ថៅកែបានបណ្តេញចេញឲ្យឈប់ធ្វើការ ទាំងគ្នាកំពុងមានបន្ទុកចិញ្ចឹមកូនដល់ទៅពីរនាក់ទៀត។ បន្ទាប់ពីបានស្តាប់ការរៀបរាប់លាយឡំដោយទឹកភ្នែកមក មានអ្នកប្រើប្រាស់សង្គមហ្វេសប៊ុកមួយនេះ មានការអាណិតអាសូរបងស្រីម្នាក់នេះជាខ្លាំង។


ហើយរហូតមកដល់ពេលនេះក៏មិនទាន់មានតំណាងណាម្នាក់នៃក្រុមហ៊ុន ហ្គូដមីរ៉ៃថយស៍ ចេញមកបកស្រាយចំពោះករណីខាងលើនេះនៅឡើយទេ។


គួរបញ្ជាក់ផងដែរថា បងស្រីខាងលើនេះមានឈ្មោះ ចិន សារឿន ភេទស្រី ដែលមានអត្តលេខ ១៧០១០ ធ្វើការក្នុងក្រុមហ៊ុនមួយឈ្មោះ ហ្គូដមីរ៉ៃថយស៍ (Good Mirai Toys) ផ្នែក សំឡី ដែលមានតួនាទីជាអ្នកញាត់សំឡី។ ហើយបងស្រីម្នាក់នេះបានចាប់ផ្តើមធ្វើការពីថ្ងៃទី១​ ខែមករា ឆ្នាំ២០១៧ ព្រមទាំងនៅជាប់កុងត្រាជាមួយក្រុមហ៊ុននេះរហូតដល់ ខែមីនា ឆ្នាំ២០១៨ ក៏ប៉ុន្តែត្រូវថៅកែក្រុមហ៊ុនមួយនេះបានបញ្ចប់មុខកិច្ចសន្យាការងារ៕










Add caption

















No comments