Header Ads

មិនមែនថតកុនទេ គឺមែនទែនម៉ង!!! ខឹងប្រពន្ធ បែរទៅជាចាប់កូនស្រីប៉ុនប៉ងចាក់សម្លាប់ តែនៅទីបំផុតអ្វីៗត្រូវចប់

ភ្នំពេញ៖ កាលពី​ល្ងាច​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បុរស​ម្នាក់​វ័យ​ជាង៤០ឆ្នាំ​សង្ស័យថា ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន កើត​ជម្លោះ​រវាង​ប្តី​និង​ប្រពន្ធ បែរ​ជា​ចាប់​កូនស្រី​ហើយ​ដៃ​ម្ខាង​ប្រដាប់​ដោយ​កាំបិត​ប៉ុនប៉ង​សម្លាប់​កូន​ចោល គម្រាម​ទាំង​សមត្ថកិច្ច អ្នកណា​ចូលទៅ​ជ្រៀតជ្រែក​រឿង​របស់គេ អស់​រយពេល​ជាច្រើន​ម៉ោង ទីបំផុត​កម្លាំង​សមត្ថកិច្ច​ជួយ​រំដោះ​ក្មេងស្រី​បាន​រួច​ផុតពី​កណ្តាប់ដៃ​ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន ស្ថិតនៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។


ជនសង្ស័យ​ខាងលើ ឈ្មោះ សាំង វ​ណ្ណី អាយុ៤១ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ មាន​ប្រពន្ធ​ឈ្មោះ នាង ភ័​ស្ត អាយុ៣៨ឆ្នាំ មុខរបរ លក់​ខោអាវ តាម​មុខ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ ល្វេ ឃុំ​ក្រាំងស្វាយ ស្រុក​ឈូក ខេត្តកំពត ។


ស្រី្ត​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ខ្លួន​រៀបការ​ជាមួយ​បុរស​ខាងលើ​ជាង៣ឆ្នាំ​មកហើយ ក្នុង​របរ លក់​ខោអាវ​នៅតាម​មុខ​រោងចក្រ មានកូន​ស្រី​ម្នាក់ អាយុ៨ខែ តែដោយសារ​ការរស់នៅ​ជាមួយគ្នា ប្តី​តែងតែ​ប្រើ​អំពើ​ហឹ​ង្សា ផឹក​ស្រវឹង​រករឿង​ចោទ​ខ្លួន​ថា មាន​ប្រុស​ឈ្មោល គ្មាន​ហេតុផល មួយថ្ងៃៗ ដើរ​ដឹក​ខោអាវ​លក់​តាម​រោងចក្រ ទីប្រជុំជន រកប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ កូន បែ​ជា​ប្តី​ចោទ វាយ ធ្វើបាប​ឥត​ត្រា​ប្រណី ថា​មាន​សា​ហាយ​ទៅវិញ ដោយ​ទ្រាំ​នូវ​ទារុណកម្ម ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវកាយ លែង​បាន សាច់ញាតិ​ឲ្យ​ចាកចេញ ទៅ​ស្នាក់អាស្រ័យ​ផ្ទះ​បងប្អូន​មួយរយៈ លុះ​មកដល់​រសៀល​ថ្ងៃទី១៧ ខែវិច្ឆិកា​នេះ ទឹកចិត្ត​ប្រពន្ធ ក្រោយពី​ប្តី​ចិត្តខ្មៅ ផ្តាំ​​ឲ្យ​យក​កូន​មកលេង មិនដឹង​គម្រោង​ផែនការ រៀប​គ្រោងទុក​ពី​ពេលណា លុះ​មកដល់​បានកូន​ដល់ដៃ​ហើយ បែ​ជា​បង្កបញ្ហា​ឈ្លោះ​រករឿង​ប្រពន្ធ គម្រាម​ប៉ុនប៉ង​សម្លាប់​កូនស្រី​ចោល កាលបើ​មាន​អ្នក​មក​ឈឺឆ្អាល ស្រែក​ឡូឡា​ពេញ​ភូមិ ។


ហេតុការណ៍​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចុះទៅ​អន្តរាគមន៍ ប្រើ​គ្រប់​វិធីសាស្ត្រ ដើម្បី​រំដោះ​ក្មេង​ចេញ អស់​រយៈពេល​ជាច្រើន​ម៉ោង គម្រាម​ទាំង​អ្នក​សារពត៌មាន ទីបំផុត​ពេល​ជនល្មើស​អង្គុយ​ភ្លេចខ្លួន ត្រូវបាន​កម្លាំង​ប៉ូលីស ស្ទុះ​ចាប់​គ្រៀក ជនសង្ស័យ ព្យាយាម​ច្របាច់ក​កូនស្រី​បំ​រ៉ុង​សម្លាប់ចោល តែ​មិនបាន​សម្រេច កម្លាំង​នគរបាល ប្រតាយប្រតប់​ដណ្តើមយក​កូនស្រី​ចេញពី​កណ្តាប់ដៃ ឪពុក​ចិត្ត​តិ​រិ​ច្ឆា​ន រួច​ផុតពី​គ្រោះថ្នាក់ ។


តាម​សម្តី​ជនដៃដល់​វិញ​បាន​ឲ្យ​ដឹងថា ប្រពន្ធ​ខ្លួន​មាន​សា​ហាយ ទើប​រូបគេ​ខឹង ប៉ុនប៉ង​សម្លាប់ចោល​ទាំង​ម្តាយ ទាំង​កូន គម្រាម​ទាំង​ប៉ូលីស​កាលបើ​ចូលមក​ជួយ រូបគេ​សុខចិត្ត​ប្តូរ ជីវិត ។ ក្រោយពី​ចាប់ខ្លួន​ជនល្មើស​បានកូន និង​ប្រពន្ធ​រងគ្រោះ ក៏​រួច​ផុតពី​គ្រោះថ្នាក់ ប៉ូលីស​ចាប់វាយ​ខ្នោះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ ចាត់ការ​បន្តទៅ​តាម​នី​តិ​វិធី ៕












No comments