Header Ads

តាមពិតអញ្ចឹងសោះ!!!! លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ថតវីដេអូសិចជាមួយបរទេស នៅក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧ថា នៅពេលនេះសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។


មន្រ្តីនគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វេីឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។


សូមបញ្ជាក់ថា អតីត​បុគ្គលិក​អាស៊ីសេរី​២រូប​គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។


តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។



គួរបញ្ជាក់ឡើងវិញផងដែរថា លោក អ៊ួន ឈិន ដែលគេគ្រប់គ្នាស្គាល់ថា ជាបុគ្គលិកវិទ្យុអាស៊ីសេរី និងជាអ្នកយកព័ត៌មានជើងចាស់មួយរូបនោះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួន ហើយបញ្ជូនភ្លាមៗទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។


អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ ប្រាប់ឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន នៅចំណុចបន្ទប់ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី នៅស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦៖៣០នាទី នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។ លោកបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ុំ​ សុភ័ក្រ គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​និងលោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរង​ ។


បើតាមលោក តេង ស៊ីណូ បញ្ជាក់ឲ្យដឹងថា លោក អ៊ួន ឈិន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ភ្លាមៗផងដែរ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថា អ៊ួន ឈិន បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ដោយខុសច្បាប់ ប៉ុន្តែមិនទាន់ដំណើរការ។ លោកអធិការបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៥ ខែវិច្ឆិកា សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច្ច័យលើភស្តុតាង ដែលបានរកឃើញនៅល្ងាចមិញនេះ។


គួរជម្រាបថា បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា បិទដំណើរការផ្សាយរបស់វិទ្យុជាង២០មកនោះ វិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយយល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យខ្លួនបន្តបេសកកម្មបានទៀតទេ។


វិទ្យុទទួលជំនួយពីបរទេសមួយនេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាល មកលើប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះថា ជាការបង្ក្រាបមកលើសំឡេងឯករាជ្យ។ នេះបើយោងសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋានៅទីក្រុងវ៉ស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។


ឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះ ក្រសួងព័ត៌មាន បានធ្វើសន្និសីទកាសែតបញ្ជាក់ថា ក្រសួងមិនបានបិទការិយាយល័យវិទ្យុអាស៊ីសេរី និងកាសែតខេមបូឌាដេលី ដូចអ្វីដែលបានចោទប្រកាន់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងបាន និងកំពុងរកវិធីជួយបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានបុគ្គលិកមួយចំនួន៕

































No comments