Header Ads

ឡាន McLaren P1 បុកនៅខ្មែរសោះ បែរជាល្បីនៅបរទេសទៅវិញ ប្រហែលដោយសារតម្លៃកប់ពេកហើយមើលទៅ

​​​​​​​​​ថ្មីៗ​នេះ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដែល​បណ្ដាល​ឲ្យ​រថយន្ត​ McLaren P1 ពាក់​ស្លាក​លេខ​ភ្នំពេញ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ​ករណី​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផ្អើល​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ល្បី​ដល់​វិបសាយ​​​ព័ត៌មាន​​បរទេស​ Car Scoops ទៀត​ផង។


វិបសាយ​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា​ រថយន្ត​ដែល​ដឹកឡាន​ McLaren កំពូល​ថ្លៃ បាន​បុក​គ្នា​ជា​មួយ​នឹង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​​អណ្ដូង​ទឹក។ ដំណើរ​ការ​ស៊ើបអង្កេត​​អំពី​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​នរណា​ចេញ​មុខ​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​រថយន្ត​ផលិត​មាន​កំណត់​ត្រឹម​ ៣៧៥ គ្រឿង​នេះ​នៅ​ឡើយ​ទេ។


តាម​រយៈ​រូប​ភាព​ដែល​ចែក​ចាយ​ពាស​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត​បង្ហាញ​ថា​ McLaren P1 បាន​រង​គ្រោះ​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ។ McLaren P1​ នេះ​ដែរ​​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ ១,‌១៥ លាន​ដុល្លារ មាន​ប្រើ​ម៉ាស៊ីន​ Twin-Turbocharged V8 ចំណុះ​ ៣,៨ លីត្រ កម្លាំង​ ៧២៧ សេះ អម​នឹង​ម៉ូទ័រ​អគ្គិសនី ដែល​​មាន​កម្លាំង​ ១៧៧ សេះ​ផង​ដែរ។


គួរបញ្ជាក់ឡើងវិញផងដែរថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​កាលពី​កាលពី​វេលា​ម៉ោង ២៣ និង ២៥​នាទី យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ នៅ​ផ្លូវជាតិ​ លេខ​៤៨​ ក្នុងភូមិ​សាស្ត្រ ​ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច ខេត្តកោះកុង ​បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​៥​នាក់​ខូចខាត​រថយន្ត​៣​គ្រឿង​ដេ​ល​ក្នុងនោះ​មាន​រថយន្ត​១​គ្រឿង​មានតម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​។


គ្រោះថ្នាក់​ចរាចរ​នេះ​គឺ​​រថយន្តទ្រុងមួយគ្រឿង ដែល​បានដឹក​រថយន្ត​ទំនើប​មួយគ្រឿង​មានតម្លៃ​ជាង​១​​លាន​ដុល្លារ​អា​មេ​រិ​ក​ដែលត្រូវបានគេដឹងថាជា​កម្ម​សិទ្ធ របស់ ឧកញ៉ា ហ៊ុន ​តូ បាន​បុកជាមួយ រថយន្ត​ដឹកទំនិញ មួយគ្រឿង ពេញទំហឹង បណ្តាល​ឲ្យ រថយន្ត​ដឹកទំនិញ ក្រឡាប់​ផ្ញារ​ជើង​ ដែលបណ្តាលឲ្យរងរបួសធ្ងន់​ស្រាល ៥​នាក់ ចំណែក រថយន្ត​មានតម្លៃ ជាង ១​លាន​ដុល្លារ​នោះបាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​។​


​រថយន្ត​ធន់​ធំ​ពីរ ដែល​មួយគ្រឿងមានម៉ាកអ៊ី​ស៊ុយ​ស៊ុយ និងមួយ​គ្រឿងទៀត ពាក់​ស្លាក​លេខ ថៃ ៦២. ៦២៦២ បើកបរ​ដោយ​ជនជាតិ​ថៃ ផ្ទុក​រថយន្តមួយគ្រឿង សេរី​ទំនើប មួយគ្រឿង​ម៉ាក​ Hypercar Mclaren P1 ដែលមាន​ពាក់ស្លាក​លេខ 2AY-2222 ដែលមាន​តម្លៃ​ប្រហែល​ US$1,350,000 បានធ្វើដំណើរ​តាមផ្លូវ ជាតិ​លេខ ៤៨ ។ ​នេះ​បើតាម​ប្រភព​ព័ត៏​មាន​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក Vithourak Sarun​។ ចំណែក រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៥៥៦៨ ។​


រថយន្ត​ទាំងពី​បើក​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​៤៨ មាន​ទិសដៅ​ច្រាសទិស​គ្នា លុះដល់​ចំណុច ភូមិសាស្ត្រ​ស្រុក​បុ​ទុម​សាគរ ម្តុំ​ជិត​ផ្លូវបំបែក​ទៅ​កោះ​ស្តេច ក៏បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ ខ្ទេច រថយន្ត​សេរី​ទំនើប ដែល​ដឹក​នៅលើ​រថយន្ត​នោះ ចំណែក​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ទៀត​បាន ក្រឡាប់​ផ្ញា​ជើង​ធ្លាក់​ផ្លូវ ។​


​ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​ចរាច​នោះ​បណ្តាល​ឲ្យ ឲ្យ​មនុស្ស ៥​នាក់ ក្នុងនោះ ខ្មែរ ២​នាក់ និង​ថៃ ៣​នាក់ រងរបួស​ធ្ងន់​ស្រាល បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល រីឯ​រថយន្ត​ខូចខាត​ធ្ងន់​។


​ឡាន​ម៉ាក​ Hypercar Mclaren P1 ​នេះ​ផលិត​នៅ​ប្រទេស​អង់គ្លេស​កាលពី​ឆ្នាំ​២០១៣​លក់​អស់​៣៧៥​គ្រឿង​។​តាម​ការ​ឲ្យ​ដឹង​រថយន្ត​ប្រភេទ នោះ​នៅ​ស្រុក​ខ្មែរ​ប្រហែល​មានតែ​មួយគ្រឿង​នឹង​ទេ មិនមាន​ច្រើន​ឡើយ​។​​មកដល់ពេលនេះ សមត្ថកិច្ច​នៅ​មិនទាន់ បញ្ជាក់ថា​ភាគី ខាង​ណា ជា អ្នកបង្ក​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​ ៕













No comments