បានត្រឹមតែស៊ែរក៏អស់ចិត្តដែរ ដើម្បីអាចរកសប្បុរសជនណាអាចជួយបាន បើមិនដូច្នេះទេអាចនឹងមានគ្រោះថ្នាក់ថ្ងៃណាមួយជាមិនខាន
ខេត្តស្វាយរៀង ៖ សិស្សានុសិស្សអនុវិទ្យាល័យម្រាមចំនួន១៨៧នាក់ដែលគ្មានអគារសិក្សាបានទៅ សុំអគារសាលាបឋមសិក្សាម្រាមមួយខ្នងដើម្បីសិក្សាអស់រយៈពេល៥ឆ្នាំមកហើយ ។ លុះមកដល់ឆ្នាំសិក្សា២០១៧-២០១៨នេះអគារសិក្សាកាន់តែបាក់បែក កាន់តែចាស់ជរាទ្រុឌទ្រោមយ៉ាងខ្លាំង ជួសជុលអស់លទ្ធភាពដំបូលលិច ជញ្ជាំងរហែកបាំងកៅស៊ូតង់ សសរពុក ផ្ទោងផ្លានក៏ពុកប្រឈមនិងការដួលរលំថ្ងៃណាមួយ ដោយសារភ្លៀងខ្យល់កន្ត្រាក់នាចុងរដូវវស្សានេះ ធ្វើឲ្យលោកគ្រូអ្នកគ្រូព្រមទាំងគណៈកម្មការមាតា បិតាសិស្សមានការព្រួយបារម្ភពីសុវត្ថិភាពកូនៗរបស់គាត់ក៏បានអំពាវនាវរកសប្បុរសជន ជាពិសេសប្រមុខរាជរដ្ឋាភិបាល សូមមេត្តាផ្តល់អគារសិក្សាសម្រាប់កូនចៅយើងខ្ញុំផង ។
ដូច្នេះលោកត្រូវសុំខ្ចីអគារចាស់នៃសាលាបឋមសិក្សាម្រាម១ខ្នងមកជួសជុលដើម្បីបង្រៀនសិស្ស រហូតមកដល់បច្ចុប្បន្នឆ្នាំសិក្សា២០១៧-២០១៨នេះអនុវិទ្យាល័យម្រាម ពុំទាន់មានអាគារសិក្សានៅឡើយទេ ហើយអគារសិក្សា ដែលកំពុងបង្រៀនសព្វថ្ងៃនេះគឺជាអគារសិក្សាបាក់បែករបស់សាលាបឋមសិក្សាម្រាម ដែលបោះបង់ចោលយូរមកហើយ ។ គណៈកម្មការមាតាបិតាសិស្ស បានសុំខ្ចីយកមកជួសជុល ទិញកៅស៊ូតង់មកបិតបាំងបង្រៀនសិស្សរហូតមក៥ឆ្នាំហើយ ក៏ប៉ុន្តែឆ្នាំសិក្សា២០១៧-២០១៨នេះ សាលាជួសជុលអស់លទ្ធភាពបិទបាំងក៏លែងកើត ទើបមានការព្រួយបារម្ភពីសុវត្ថិភាព ។
ទោះបីយ៉ាងណាក៏ដោយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សខំប្រឹងប្រែងតស៊ូបង្រៀន និងរៀនពេលថ្ងៃក្តៅខ្លាំង ហើយពេលមានភ្លៀងគឺមិនអាចបង្រៀនកើតទេ។ លោកនាយកបន្តទៀតថា អនុវិទ្យាល័យម្រាមគ្មានអគារសិក្សា គ្មានអគារទីចាត់ការ គ្មានបណ្ណាល័យ និងគ្មានសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដូចជាកុំព្យូទ័រ សម្រាប់សាលា និងភ្លើងអគ្គីសនីជាដើម ។ លោកនាយកបន្តទៀតថា សិស្សចំណុះអនុវិទ្យាល័យម្រាមមានចំនួន៧ភូមិ គឺ៖១-ភូមិម្រាមខាងត្បូង ២-ភូមិម្រាមខាងជើង ៣-ភូមិអកមូល ៤-ភូមិតាទ្រូ ៥-ភូមិបឹងភេ ៦-ភូមិត្រពាំងជ័រ និង៧-ភូមិព្រៃស្រះ ។
ចំណែកលោកម៉ម សាវុធ នាយកសាលាបឋមសិក្សាម្រាម បានឲ្យដឹងថា សាលាបឋម
សិក្សាម្រាម មានផ្ទៃដីសរុប៨,៩៧៧ម៉ែត្រការ៉េ២៥ មានបុគ្គលិកសិក្សា១៥នាក់ ស្រី៨នាក់ មានសិស្សសរុប៤៧២នាក់ ស្រី២១០នាក់ មាន១៣ថ្នាក់ ។ លោកថ្លែងថា ចំណែកអគារសិក្សាមាន២ខ្នងស្មើ៧បន្ទប់ (ចែកជា២ពេលព្រឹកល្ងាច)។ លោកនាយកបន្តទៀតថា អគារសិក្សាក៏ចាស់ទ្រុឌទ្រោមដែរ ពេលមានភ្លៀងខ្យល់ត្រូវជម្លៀសសិស្សចេញពីសាលារកកន្លែងមានសុវត្ថិភាព ។
ដូច្នេះតម្រូវការអាគារ១ខ្នង ស្មើ៦បន្ទប់ បំពាក់គ្រឿងសង្ហារឹម តុ កៅអី ក្តារខៀន ។ សុំ អគារទីចាត់ការ១ខ្នង ១បន្ទប់ បណ្ណាល័យ១បន្ទប់ និងបង្គន់អនាម័យ១ខ្នង ស្មើ៤បន្ទប់ ។សិស្សចំណុះសាលាបឋសិក្សាម្រាមមាន៧ភូមិដែរគឺភូមិម្រាមខាងត្បូង ភូមិម្រាមខាងជើង ភូមិត្រពាំងជ័រ ភូមិអកមូល ភូមិតាទ្រូ ភូមិល្បើកនិងភូមិព្រៃស្រះ ។
គ្រប់មជ្ឈដ្ឋាននិយាយថា ប្រសិនបើដំណឹងនេះបានទៅដល់សម្តេចតេជោប្រាកដជាបានភ្លាម ព្រោះសម្តេចតេជោមិនដែលទុកឱ្យមានទិដ្ឋភាពមហាល្ហេមល្ហាមបែបនេះឡើយ៕
ការអំពាវនាវនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៩វិច្ឆិកា នៅអនុវិទ្យាយល័យម្រាម ស្ថិតនៅភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ។ ទាក់ទិនករណីខាងលើនេះលោកម៉ៅ វាន នាយកអនុវិទ្យាល័យម្រាម បានមានប្រសាសន៍ថា អនុវិទ្យាល័យម្រាមបានបង្កើតឡើងចាប់តាំងពីខែមករា ឆ្នាំ២០១៣ បានប្រកាសជាផ្លូវការនៅឆ្នាំ២០១៤ មានលោកគ្រូចំនួន៦រូបសុទ្ធតែបុរស ។ នៅឆ្នាំសិក្សា២០១៣-២០១៤ មានសិស្ស១២៥នាក់ ស្រី៥៥នាក់បានចូលសិក្សា ។

Post a Comment