លោកវីល្លៀម ពិតជាមិននៅស្ងៀមមែន បន្ទាប់ពីឃើញសារដ៏ក្តៅគគុករបស់កញ្ញា ធី សុវណ្ណថា រឿងប្តឹងអតីតមន្រ្តីឃុំ CNRP នោះ
ប្រហែលជាមួយម៉ោងមុននេះលោក វីល្លៀម (William Guang) មិនបាននៅស្ងៀមឡើយបន្ទាប់ពីឃើញសារមួយរបស់កញ្ញា ធី សុវណ្ណថា រឿងប្តឹងអតីតមន្រ្តីឃុំ CNRP ទាំងអស់ នោះ ដោយលោកបានសរសេរសារតបវិញយ៉ាងចាស់ដៃ ដែលមានខ្លឹមសារថា៖
គួរបញ្ជាក់ឡើងវិញផងដែរថា បន្ទាប់ពីបើកសវនាការអស់រយៈពេលជិត១ថ្ងៃរហូតដល់ម៉ោង១៧៖០៥នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ តុលាការកំពូលបានប្រកាសសាលដីកាសម្រេចឱ្យ រំលាយគណបក្សសង្រ្គោះជាតិហើយ។ ជាមួយគ្នានេះតុលាការក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ៕
"បេីថាចង់ប្ដឹង ប្ដឹងទៅ និយាយច្រេីនម្លេះ 😅😅 ដឹងទេថានិយាយច្រេីនគេឃេីញថាយេីងល្ងង់ផ្នែកនីតិសាស្ត្រកាន់តែច្រេីនព្រោះតាមច្បាប់ប្អូនក៏គ្មានសិទ្ធអាជ្ញាដេីម្បីជាគោលឈានដល់បូរេវិនិច្ឆ័យថាគេមានទោសឬក៏អត់នោះទេ ប្អូនមិនមែនជាព្រះរាជអាជ្ញាដែលតំណាងចោទ ឬ ជាចៅក្រមដែលមានឆន្ទានុសិទ្ធដាក់ទោសឬប្រកាសទោសជនណាទាល់តែសោះហេីយយកសិទ្ធអ្វីទៅប្រកាសថាគេមានទោស ?"
ខាងក្រោមនេះជាសាររបស់កញ្ញា ធី សុវណ្ណថា ដែលបានសរសេរក្នុងហ្វេសប៊ុកផេករបស់គាត់ដែលបានធ្វើឲ្យលោកវីល្លាមមានការតបសារដូចខាងលើនេះ៖
"ថ្ងៃទី១ ធ្នូ ២០១៧ នាងខ្ញុំសម្រេចរៀបពាក្យប្តឹង អតីតមន្រ្តីឃុំ CNRP ទាំងអស់ ដែលមិនព្រមចូល CPP ដើម្បីបំរើប្រជាជន ពីបទ”ក្បត់ជាតិ” ដោយយោងតាម “ភស្តុតាងវីដេអូ” ដែលពួកគេបញ្ជាក់ជំហរ នៅតែបន្តចូលរួមជាមួយCNRP ដែលជា “បក្សក្បត់ជាតិ” តាមច្បាប់៖ ពួកគេអាចនឹងជាប់គុក ពី៥ឆ្នាំ ដល់១៥ឆ្នាំ... 💪"

Post a Comment