ពូម៉ូតូឌុបកំសត់ ពេលនេះមានសង្ឃឹមហើយ ដោយលោកវីល្លៀមគាត់ចង់ជួយ (សូមមេត្តាជួយស៊ែរដំណឹងនេះឲ្យពូម្នាក់នេះបានដឹងផង)
ពិតជាមានការរំភើបជំនួសពូម៉ូតូឌុបម្នាក់នេះខ្លាំងណាស់ ដោយពេលនេះលោកវីល្លៀមបានប្រកាសជាផ្លូវការក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយមានបំណងចង់ជួយជាខ្លាំង ហើយក្នុងនោះផងដែរលោកបានរៀបរាប់បញ្ជាក់បន្ថែមថា៖ "លំបាកពេកហេីយខ្ញុំចង់ជួយគាត់ជួយShareអោយគាត់ឃេីញផង អាចទាក់ទងមកលេខខ្ញុំផ្ទាល់ 069444414 . ក្នុងករណីខ្ញុំមិនបានលេីកសុំទាក់ទងលេខលេខាខ្ញុំ 093880881"
គួរបញ្ជាក់ឡើងវិញផងដែរថា កាលពីម្សិលមិញគេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Cham Nan គាត់បានរៀបរាប់ពីពូរត់ម៉ូតូឌុបម្នាក់ ក្រោយពេលបានស្តាប់ហើយពិតជាខ្លោចចិត្តខ្លាំងណាស់ នេះហើយជីវិតអ្នកក្រ រកមួយថ្ងៃ ចាយមួយថ្ងៃ ដោយមានពេលខ្លះដាច់បាយដូចជាពូម៉ូតូឌុបម្នាក់នេះអញ្ចឹង។
ក្នុងនោះផងដែរគាត់មិនមែនមានតែម្នាក់ឯងទៀត គឺគាត់មានកូនកំពុងរង់ចាំគាត់នៅឯផ្ទះទៀតផង ចុះបើគាត់ដាច់បាយទៅហើយ តើកូនរបស់គាត់បានអីហូប? នេះចេះសំណាងល្អបានជួបបងប្រុសខាងលើបានជូនលុយគាត់ខ្លះ បើមិនដូចនេះទេប្រហែលជាអត់បាយទាំងឪពុក និងកូនហើយមើលទៅ។ ហើយក្នុងនោះផងដែរបងប្រុសខាងលើបានរៀបរាប់បន្ថែមទៀតថា៖
"ថ្ងៃមិញខ្ញុំបានឃើញពូម៉ូតូឌុបម្នាក់ ពាក់អាវភ្លៀង ហើយគាត់បានគេងជ្រក់ភ្លៀងក្រោមដើឈើ ហើយខ្ញុំក៏ទៅគាត់ថា ហេតុអីក៏ពូមិនទៅសម្រាកនៅផ្ទះទៅ ណាមួយមេឃកំពុងភ្លៀងផង គាត់ក៏និយាយមួយៗមកខ្ញុំថា ពូចេញមករកម៉ូតូតាំងពីព្រឹក មិនទាន់បានមួយម៉ូយទេក្មួយអើយ បាយក៏មិនបានហូប ហើយក៏គ្មានលុយទិញអង្ករអោយកូនដាំបាយហូបទៀត ចឹងពូមិនអាចទៅផ្ទះទេ លឺពូម៉ូតូឌុបនិយាយចឹង ខ្ញុំក៏ធ្លាប់អត់ ហើយក៏ធ្លាប់ដាច់បាយចឹងដែរ គឺវាពិបាកណាស់ ហើយខ្ញុំក៏ជូនគាត់១មុឺនរៀល ទោះបីមិនច្រើន តែវាជាទឹកចិត្តខ្ញុំ ហើយគាត់សប្បាយចិត្តណាស់ ឃើញគាត់សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តដែរ🙏"

ខាងក្រោមនេះជាស្ថានភាពទូទៅរបស់បងៗរត់ម៉ូតូឌុប
Post a Comment