យល់ដឹងពីវិធី៥យ៉ាងនេះ ដឹងតែអាចធានាថាអ្នកជិះរថយន្តបានយូរម៉ង
អាយុកាលនៃរថយន្តរបស់អ្នក ពិតណាស់វាអាស្រ័យទៅលើរបៀបនៃការបើកបររបស់យើង។ ប្រសិនណាបើយើងប្រើប្រាស់ខុសដែនកំណត់ រថយន្តរបស់អ្នកប្រាកដជាឆាប់ខូចខាត ជាងការរំពឹងទុកទៅទៀត។ ជាការបន្ថែមនូវការរក្សារថយន្តដ៏ត្រឹមត្រូវមួយ ប្រាកដណាស់ម្ចាស់រថយន្តគ្រប់រូបគួរតែបន្ថែម នូវការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់រថយន្តជាទីស្រលាញ់របស់ខ្លួន។ ប្រសិនបើលោកអ្នកចង់ឲ្យរថយន្តរបស់ខ្លួន ជិះបានយូរ ខុសពីរថយន្តរបស់អ្នកដទៃ សូមយកប៊ិចមកកត់ចំណាំនូវចំណុចខាងក្រោមនេះ៖
១. កម្ដៅម៉ាស៊ីនរថយន្តមុនចេញដំណើរ ៖
ពិតជាចំណុចដ៏ពិសេសមួយ ដែលម្ចាស់រថយន្តគ្រប់រូបគួរតែអនុវត្តន៍ជាប្រចាំ គឺត្រូវបញ្ឆេះរថយន្តទុកចោលមុននឹងវិលកង់ឡានរបស់ខ្លួនចេញដំណើរ ជាពិសេសក្នុងពេលដែលអាកាសធាតុត្រជាក់ ឬ ភ្លៀងជាដើម សំនួរសួរថា ហេតុអ្វី? ចម្លើយនោះគឺ នៅពេលអាកាសធាតុត្រជាក់ ប្រេងនឹងបង្កើនកម្រាស់ ដែលបណ្ដាលឲ្យម៉ាស៊ីនខាងក្នុងរថយន្តធ្វើការរាងស៊ីពេលយូរបន្តិច។ អាកាសធាតុត្រជាក់វាក៏ធ្វើឲ្យប្រេងសាំងដុតចំហេះក្នុងម៉ាស៊ីនយូរដែរ ជាផលវិបាកធ្វើឲ្យម៉ាស៊ីនរថយន្តរបស់អ្នកប្រឹងខុសដំណើរការ។
២. រក្សាលំនឹងល្បឿនក្នុងពេលបើកបរ ៖
សូមរក្សាលំនឹងនៃល្បឿនរថយន្តរបស់អ្នកក្នុងពេលបើកបរ ដែលវាជាវិធីសាស្ត្រមួយផងដែរក្នុងការថែរក្សាម៉ាស៊ីនរថយន្តផងដែរ។ តួយ៉ាងដូចជាការប្រើប្រាស់ប្រព័ន្ធហ្វ្រាំងរថយន្តដែលមានឥទ្ធិពលក្នុងការបន្ថយល្បឿនរថយន្តរបស់អ្នក សូមប្រើប្រាស់ប្រព័ន្ធហ្វ្រាំងឲ្យបានត្រឹមត្រូវ ។
៣.ចៀសវាងការបើកបរដែលផ្ទុករបស់ធ្ងន់ហួស ៖
ការផ្ទុកវត្ថុ ឬ របស់ដែលមានទម្ងន់ធ្ងន់ៗលើសពីសមត្ថភាពរថយន្តរបស់អ្នកក្នុងពេលបើកបរ ជាទង្វើមួយដែលត្រូវតែចៀសវាងជាដាច់ខាត ។ នៅដែលរថយន្តរបស់អ្នកផ្ទុកវត្ថុធ្ងន់ក្នុងពេលបើកបរនោះ ប្រសិទ្ធភាពនៃប្រេងឥន្ធនៈរថយន្តរបស់អ្នកនឹងថយចុះ។
៤. ចេះប្រើប្រាស់ឈ្នាន់ឡានតាមបច្ចេកទេសត្រឹមត្រូវ ៖
ឈ្នាន់រថយន្តមិនមែនចេះតែជាន់តាមចិត្តនោះទេ។ ពេលដែលយើងជំរុញល្បឿនឡានឲ្យលើសពីដែនកំណត់ត្រឹមត្រូវមួយវាពិតជាមានឥទ្ធិពលខ្លាំងធ្វើឲ្យកម្លាំងម៉ាស៊ីនចុះខ្សោយ។
៥. ចេះជ្រើសរើសប្រេងសាំងដែលត្រឹមត្រូវ ៖
ស្ដាប់ទៅដូចជាឆោតបន្តិច ប៉ុន្តែម្ចាស់រថយន្តជាច្រើននាក់ហើយ ដែលមិនបានគិតគូរយកចិត្តទុកដាក់អំពីការជ្រើសរើសប្រេងសាំងសម្រាប់យានយន្តរបស់គេ។ ពេលដែលយើងជ្រើសរើសប្រេងសាំងមកចាក់ក្នុងរថយន្ត ពិតណាស់យើងពិតជាមិនបានដឹងថាវាសក្ដិសមនឹងរថយន្តរបស់យើងឬក៏អត់។ ចូរ ព្យាយាមស្វែងយល់ថាតើប្រេងសាំងប្រភេទណាដែលអាចរួមរស់ជាមួយនឹងម៉ាស៊ីនរថយន្តរបស់អ្នកបាន៕
ប្រភព៖ topgear

Post a Comment