Header Ads

ពិតជាងាយស្រួលមែន ពេលមានប្រព័ន្ធ​បង់ប្រាក់ពន្ធតា​ម​ Online (E-Payment) អញ្ចឹង

បើយោងតាមការចេញសេចក្តីប្រកាសប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ អគ្គនាយកដ្ឋានពន្ធដារ General Department of Taxation បានធ្វើការកែទម្រង់ប្រព័ន្ធរដ្ឋបាលសារពើពន្ធ ដោយធ្វើការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ​បង់ប្រាក់ពន្ធតា​ម​ Online (E-Payment) ដែលនឹងជួយជំរុញការអនុវត្តការប្រមូលពន្ធប្រកបដោយភាពត្រឹមត្រូវ និងជួយឲ្យការប្រមូលពន្ធគ្រប់តាម​ច្បាប់ថវិកាជាតិ នេះបើតាមការបញ្ជាក់យ៉ាងច្បាស់ពីលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ការថ្លែងបែបនេះ របស់លោក គង់ វិបុល ធ្វើឡើងនាឱកាសដែលលោកអញ្ជើញជា អធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាស្ដីពី «កាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងការកែទម្រងផ្នែកប្រព័ន្ធរដ្ឋបាលសារពើពន្ធ» នាព្រឹកថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៧​។


លោកអគ្គនាយកបានថ្លែងថា «ប្រព័ន្ធ E-Payment នេះ នឹងជួយឲ្យមានការប្រមូលពន្ធគ្រប់ចំនួន ឬក៏លើសពីច្បាស់ថវិកា។ យើងត្រូវតែខិតខំសម្រួល នូវការបង់ពន្ធឲ្យបានងាយស្រួលក្នុងការបង់ពន្ធ ហើយអ្នកជាប់ពន្ធពិបាកគេចពន្ធ»។ លោកបញ្ជាក់ទៀតថា ធនាគារដៃគូដែលនឹងប្រតិបត្តិប្រព័ន្ធ E-Payment នេះរួមមានធនាគារអេស៊ីលីដា, ធនាគារកាលណាឌីយ៉ា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ និងធនាគារ ANZ Royal។


ក្នុងនោះផងដែរចំពោះដំណើរការនៃការដាក់លិខិតប្រកាសពង់ពន្ធតាមប្រពន្ធ័ (E.Filing) ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមឆ្នាំ២០១៨ខាងមុខនេះ ដែលជាការជួយសំរួលដល់អ្នកជាប់ពន្ធឲ្យកាន់តែប្រសើរថែមទៀត៕




























No comments