ដោយសារតែស្រឡាញ់ទោះបីលែងលះគ្នាហើយ ក៏នៅតែសម្លាប់អតីតប្រពន្ធខ្លួនឯងចោល ព្រោះតែប្រចណ្ឌ (មានវីដេអូ)
កាលពីប៉ុន្មានថ្ងៃមុននេះមានបុរសម្នាក់បានសម្លាប់អតីតប្រពន្ធរបស់ខ្លួនយ៉ាងសាហាវព្រៃផ្សៃបំផុត នៅក្នុងបន្ទប់ នេះក៏ព្រោះតែភ្លើងប្រចណ្ឌ។ ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច នៅចំណុចបន្ទប់ជួលលេខ ២០/២០៨ ជាន់ទី ៤ ក្នុងទីរួមខេត្តភូកេត ប្រទេសថៃ ។
បើតាមសំដីរបស់សមត្ថកិច្ចថា នារីរងគ្រោះមានឈ្មោះ អនុសារ៉ា អាយុ ១៩ឆ្នាំ ដេកស្លាប់នៅក្នុងថ្លុកឈាម ដោយសភាពសាកសពមានស្នាមរបួសលើខ្លួនជាច្រើនកន្លែង និងនៅក្នុងបន្ទប់ គេឃើញមានរបស់របនៅរាយប៉ាយ សង្ស័យមានការប្រតាយប្រតប់គ្នា ។
ក្នុងខណៈពេលជាមួយដែលសមត្ថកិច្ច កំពុងត្រួតពិនិត្យសាកសព ស្រាប់តែមានប្រជាពលរដ្ឋទូរស័ព្ទមកប្រាប់ថា មានបុរសម្នាក់បម្រុងលោតសម្លាប់ខ្លួន ពីលើអាគារកន្លែងមើលទេសភាពមួយកន្លែងក្នុងតំបន់ ។ បន្ទាប់ពីមានសេចក្ដីរាយការណ៍ដូចនេះ សមត្ថកិច្ច ក៏បានបែងចែកកម្លាំងទៅមើល ទីតាំងដែលគេបានរាយការណ៍មក តែមិនបានឃើញបុរសនោះឡើយ ហើយក៏បាននាំគ្នាដើររកខាងក្រោមអាគារនោះ ដែលមានកម្ពស់ប្រហែល ១០ជាន់ ហើយនៅខាងក្រោមមានព្រៃស្ដុកថែមទៀតផង ។
នៅទីបំផុតសមត្ថកិច្ច ក៏បានរកឃើញបុរសខាងលើ ដេកនៅក្រោមអាគារមើលទេសភាពនោះ ដោយនៅលើខ្លួនរបស់គេមានស្នាមដាច់រយះជាច្រើនកន្លែង បន្ទាប់មកសមត្ថកិច្ច ក៏បាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយបុរសនោះ ក៏បានរួចផុតពីគ្រោះថ្នាក់ ។
បើតាមការសាកសួររបស់សមត្ថកិច្ច ទៅកាន់បុរសរូបនោះបានឱ្យដឹងថា គាត់មានឈ្មោះ ប៊ិក យះ អាយុ ១៩ឆ្នាំ ជាអតីតប្ដីរបស់នារីរងគ្រោះខាងលើ ហើយពេលនេះ ពួកគេនៅតែបន្តមានទំនាក់ទំងនឹងគ្នាក្នុងនាមជាសង្សារ ។
បុរសខាងលើបន្តថា ដោយសារឃើញជនបរទេសម្នាក់ មកស្រឡាញ់អតីតប្រពន្ធរបស់គាត់ ទើបធ្វើឱ្យគាត់ខឹងយ៉ាងខ្លាំង ហើយក៏បានទៅនិយាយជាមួយនារីរងគ្រោះ ដែលជាអតីតប្រពន្ធ តែក្នុងពេលនិយាយគ្នានោះ មិនបានផលអ្វីឡើយ ផ្ទុយទៅវិញក៏បានកើតជាជម្លោះយ៉ាងខ្លាំង ធ្វើឱ្យគាត់ (ជនសង្ស័យ) ទ្រាំមិនបានក៏យកកាំបិត ចាក់សម្លាប់នារីរងគ្រោះតែម្ដង ហើយក៏បានទៅលោតសម្លាប់ខ្លួនឯងតាមក្រោយ ដើម្បីបញ្ចប់រឿង ប៉ុន្តែមិនបានសម្រេច ដោយសារសមត្ថកិច្ច នាំខ្លួនមកសង្គ្រោះ ។
ក្រោយពីបានស្ដាប់ការរៀបរាប់អស់ហើយ ពីសំណាក់ជនសង្ស័យនោះ សមត្ថកិច្ចបានក៏សាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅចាត់ការបន្តតាមផ្លូវច្បាប់ ប៉ុន្តែក្នុងខណៈនេះ ជនសង្ស័យ ត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យពីសំណាក់គ្រូពេទ្យសិន ៕
ប្រភព៖ http://www.tnews.co.th
Post a Comment