Header Ads

ក្តៅៗ ថ្មីៗ!!! កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា​ម្នាក់​រង​របួស​ បន្ទាប់ពី​មានការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម នៅ​ម៉ាលី

ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កាលពីម្សិលមិញនេះ នៅ​វេលា​ម៉ោង ៦ ​ព្រឹក ​ម៉ោង​ក្នុងស្រុក​ម៉ាលី ត្រូវ​នឹង​ម៉ោង​១២​ថ្ងៃត្រង់​ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា កងកម្លាំង​យោធា​មួក​ខៀវ​ប្រចាំ​នៅ​តំបន់​បេសកកម្ម​ក្នុង​សាធារណរដ្ឋ​ម៉ាលី​ដែល​ហៅ​កាត់​ថា ​MINUSMA ​ដែល​បោះជំរុំ​បណ្តោះអាសន្ន​នៅ​តំបន់ ​Indelimane ស្ថិតក្នុង​ចម្ងាយ​១១០​គ​.​ម ពី​តំបន់​ Asongo​ បាន​រង​ការវាយប្រហារ​ពី​សំណាក់​ក្រុម​ឧទ្ទាម​បណ្តាលឱ្យ​កង​​កម្លាំងយោធា​មួក​ខៀវ​កម្ពុជា​មួយរូប​រងរ​បួស​ស្រាល​។


កងកម្លាំង​យោធា​មួក​ខៀវ​ប្រទេស​នី​ហ្សេ​ចំនួន​ពីររូប​ស្លាប់​នៅនឹងកន្លែង​និង​​កម្លាំងយោធា​មួក​ខៀវ​១៥​រូប​ផ្សេងទៀត​រងរបួស​។ ​ដោយឡែក​កងកម្លាំង​ម៉ាលី​មួយរូប​ស្លាប់​និង​មួយរូប​ទៀត​រងរបួស​។ ​នេះ​បើតាម​ការ​ផ្តល់ព័ត៌មាន​ពី​សំណាក់​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ប្រចាំ​នៅ​តំបន់​បេសកកម្ម​សាធារណរដ្ឋ​ម៉ាលី​។​


បើតាម​ប្រភពព័ត៌មាន​ដែល​ទទួលបាន​នា​ថ្ងៃទី​២៤ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​ ម្សិលមិញនេះដែរ ​បានបញ្ជាក់​ថា ក​ង​យោធា​មួក​ខៀវ​ដែល​រងរបួស​ក្នុងនោះ​​មាន​កម្ពុជា​មួយរូប​ដែរនោះ​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​របស់រប​ស់​កងកម្លាំង​អាល្លឺម៉ង់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កម្រិត​២​របស់​កង​យោធា​មួក​ខៀវ​ចិន​ប្រចាំ​នៅក្នុង​តំបន់​Gao​។​


​តាមរយៈ​សារ​អេឡិចត្រូនិក​បានបង្ហាញ​ពី​សមាសភាព​របស់​កង​យោធា​មួក​ខៀវ​កម្ពុជា​ដែល​រងរបួស​ដោយ​ការវាយប្រហារ​ពី​សំណាក់​ឧទ្ទាម​នៅ​ម៉ាលី​គឺ​លោក​អនុសេនីយ៍ឯក មុំ រិទ្ធី (Mom Rithy) រងរបួស​ដោយ​អំបែង​គ្រាប់​តូចៗ​នៅ​ដៃ និង​ជើង ។ អនុសេនីយ៍ឯក មុំ រិទ្ធី នៅក្នុង​កងឯកភាព​ក​ម្ទេ​ច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​១២៣​ក្នុង​តំបន់​បេសកកម្ម​MINUSMA ប្រទេស​ម៉ាលី​។​


​ប្រវត្តិរូប​បានបញ្ជាក់​ថាៈ​លោក​អនុសេនីយ៍ឯក មុំ រិទ្ធី ជា​នាយទាហាន​ក្នុង​កងឯកភាព​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព កើត​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៨២ ។ ស្រុកកំណើត​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ​ផ្ទះ​ស្លា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ៕​






















No comments