Header Ads

ក្តៅៗ មានរឿងសាហាវទៀតហើយ!!! អ្នក​ស្លាប់២៣៥​នាក់ ក្នុង​ការ​វាយ​ប្រហារ​គ្រាប់​បែក ​និង​កាំភ្លើង ក្នុង​ព្រះវិហារ​នៅ​អេហ្ស៊ីប



មានគ្រាប់​បែកត្រូវ​បានដាក់​បំផ្ទុះ ​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម​មួយ ដែលមាន​ចម្ងាយ​ប្រហែល៤០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​រដ្ឋធានី Sinai។ ហើយមុន​ពេល​ខ្មាន់​កាំភ្លើង​បាញ់​រះ​ទៅ​លើ​ក្រុម​មនុស្ស​ជាច្រើន​នាក់​ដែល​កំពុងតែ​បន់ស្រន់​នៅ​ក្នុង​ព្រះវិហារ​ឥស្លាម​បណ្ដាល​ឲ្យ​ស្លាប់​ជាង២៣៥​នាក់ កាលពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ម្សិលមិញនេះ។


បើតាមសាក្សី​បានប្រាប់​ឲ្យដឹង​ថា ក្រុម​ខ្មាន់កាំភ្លើងបាន​ឡោមព័ទ្ធ​ព្រះវិហារ​ឥស្លាម ឈ្មោះ Rawda រួច​បាន​បង្កៃ​គ្រាប់​បែក​ពី​ខាងក្រៅ។ ក្រោយ​បំផ្ទុះ​រួច ក៏មានមនុស្ស​ជាច្រើន​មានសភាពតក់ស្លុតជាខ្លាំង ពេលនោះ​បាន​ព្យាយាម​រត់​ចេញ​ពី​ក្នុង​ព្រះវិហារ ប៉ុន្តែ​ត្រូវ​ក្រុម​ដដែល បើក​ការ​បាញ់​ប្រហារ​តែម្ដង។


ចំណែកឯរថយន្ត​របស់​ក្រុម​ខ្មាន់​កាំភ្លើង​មួយ​ចំនួន ត្រូវ​បាន​បំផ្លាញ​ដោយ​យន្តហោះ​ទ័ព​អាកាស​របស់​អេហ្ស៊ីប បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​វាយ​ប្រហារ​នៅ​ព្រះវិហារ​ឥស្លាម​ខាងលើ។

ក្រៅពី​អ្នក​ស្លាប់២៣៥​នាក់ ក៏នៅ​មាន​មនុស្ស​ជាង ១០០​នាក់​ផ្សេង​ទៀត ក៏ទទួល​រង​របួស។ ចំពោះការ​វាយ​ប្រហារ​មួយនេះ គឺ​ជា​ការ​វាយប្រហារ​ដ៏​ទ្រង់ទ្រាយ​ធំ​មួយ​ដែលមិន​ធ្លាប់​មាន​ពីមុនមកឡើយ ក្នុង​រយៈពេល៤ឆ្នាំ​ចុងក្រោយដែលវាបង្ក​ឡើង​ដោយ​ក្រុម​ឥស្លាម​ជ្រុង​និយម៕























No comments