ពិតជារន្ធត់ខ្លាំងណាស់!!! លោក ស ងួន ជានិពន្ឋនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ ជួបគ្រោះថ្នាក់ចរាចរ ព្រមទាំងស្លាប់ប្រពន្ធ
ប្រភពពីបុគ្គលិក ស្និទ្ធិស្នាលបម្រើការ នៅប៉ុស្ដិ៍លេខ៥ បានអះអាងថា លោក សរ ងួន ដែលធ្លាប់ជាពិធីករជើងចាស់ បានធ្វើដំណើរឆ្លងកាត់ពេជ្រនិល មកកាន់ភ្នំពេញ តែមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តកុងតឺន័រកិនពេញទំហឹង បណ្ដាលឲ្យភរិយា របស់លោកត្រូវគៀបស្លាប់នៅនឹងកន្លែង ហើយោក និងកូនម្នាក់ទៀតដែលស្ថិតនៅក្នុងឡានក៏មានរបួសធ្ងន់។ លោកសរ ងួន និងកូន ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យធំមួយ នៅខេត្តកំពង់ស្ពឺ តែមិនទាន់ដឹងថា ស្ថានភាពរបស់លោក និងកូនស្ថិតក្នុងសភាពបែបណានៅឡើយទេ មកទល់នឹងយប់ថ្ងៃកើតហេតុ ។
នេះជាគ្រោះថ្នាក់ដែល បានកើតឡើងលើតារាសិល្ប:ខ្មែរនៅចំណុចពេជ្រនិល មិនមែនជាលើកទី១នោះទេ ខណ:ដែលគ្រោះថ្នាក់របស់និពន្ឋនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក សរ ងួន ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលធំមួយ ជាពិសេសបន្ទាប់ពីមានដំណឹងថា លោក និងកូនមិនទាន់ដឹងខ្លួននៅឡើយ ព្រមទាំងមានរបួសជាទម្ងន់ ហើយភរិយារបស់លោកដែលបានរួមដំណើរជាមួយបានស្លាប់ភ្លាមៗ ៕
Post a Comment