មានរឿងធំមួយទៀតហើយ!!! ពេលនេះតារាចម្រៀង ម៉េង កែវពេជ្ជតា លេងជាមួយសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ខ្លាំងៗម៉ាអស់ដៃម៉ង
រយៈពេល២ម៉ោងបានកន្លងផុតទៅហើយ តែសាររបស់តារាចម្រៀង ម៉េង កែវពេជ្ជតា (Meng Keo Pichenda - ពេជ្ជតា) ហាក់កំពុងកែក្តៅយ៉ាងខ្លាំងជាមួយ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលបានស៊ែរនូវគេហទំព័រព័ត៌មានមួយដែលបានសរសេរធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់តារាចម្រៀង ម៉េង កែវពេជ្ជតា ទើបធ្វើឲ្យរូបគាត់បានបង្ហោះសារមួយដែលមានអត្ថន័យដូចខាងក្រោមនេះវិញទៅ៖
ម្តងហើយ ម្តងទៀត តើគាត់ចង់បានអី ? តើខ្ញុំបានធ្វើអ្វីគាត់ ? មួយម៉ាត់ៗ មានន័យហើយជួយលើកតម្កើង និងជ្រោមជ្រែងខ្ញុំខ្លាំងណាស់ .. ខ្ញុំពិតជាសូមសរសើរដោយស្មោះដែលគាត់ពូកែ ។ ដើរឈ្លោះគេគ្រប់គ្នាហើយ ថែមខ្ញុំមួយទៀត ពិតជាអស្ចារ្យ ចង់សាកមែន ? ចង់បានពានមែន ? ដូចនេះតើអាចហៅថា សមាគមន៍ជួយសិល្បៈ និងកំពុងបំផ្លាញអ្នកសិល្បៈបានឬនៅ ? ហុឺយ... មហាជនមិនអីទេ ណាស់តែអ្នកសិល្បៈហេងស៊យប៉ុន្មាននាក់ហ្នឹង ។ រកមុខឃើញមួយទៀតហើយ ជ័យោ ! ! ! ។ ស្តាយណាស់ ម្តេចប្រញាប់ធ្លាក់កន្ទុយបង្ហាញសារជាតិដើមម្ល៉េះ ? ម្តេចមិនបន្តលាក់អោយជិតទៅ ! ! តែក៍អរគុណដែរ ដែលគាត់បង្ហាញមុខពិតអោយមហាជនស្គាល់ចាប់ពីពេលនេះ ។ ចាំមើល តើនឹងមានអ្វីកើតឡើងក្រោយពីខ្ញុំនិយាយប៉ុណ្ណឹង 😃😁"
ទាក់ទងរឿងរ៉ាវខាងលើដែលបានកើតឡើងនេះគឺដោយសារកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ គឺមានប្រតិកម្មមួយចេញពីតារាចម្រៀងជើងចាស់ដែលល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបរទេសផងដែរ ដោយគាត់បាននិយាយទាក់ទងទៅនឹងលុយខ្មែរដែលមានការផលិតញឹកញាប់។ ក្នុងនោះផងដែរអ្នកនាងម៉េង កែវពេជ្ជតាក៏បានរៀបរាប់បន្ថែមទៀតថា៖
បន្ទាប់ពីបានឃើញសារដែលអ្នកនាងបានបង្ហោះរួចហើយ គេក៏ឃើញមានមតិយោបល់ផ្សេងៗពីការរៀបរាប់របស់អ្នកនាងផងដែរ ដោយមានអ្នកខ្លះបានបញ្ចេញយោបល់ថា៖
"បងអើយពេលខ្លះសឹងតែមិនចងបាលុយខ្មែរច្រើនទេព្រោះពិបាកទាំងទំហំ នឹងពណ៍ខុសគ្នារហូត កុំថាឡើយដល់បរទេស សុំបីខ្ញំដែលជាខ្មែរ ហើយភ្នែកអាចមើលបានច្បាស់ផងនៅយល់ថាពិបាក បើដូរអិតល្ហែយ៉ាងនេះ ។"
មតិខាងលើនេះគ្រាន់តែជាការដកស្រង់ខ្លះៗតែប៉ុណ្ណោះ នៅមានមតិជាច្រើនទៀតដែលចូលមក comment ក្នុង status របស់អ្នកនាង ម៉េង កែវពេជ្ជតា ដោយមតិស្ទើរតែទាំងអស់នោះសុទ្ធតែគាំទ្រនូវការលើកឡើងរបស់អ្នកនាង។
តើបងប្អូននៅពេលដែលបានឃើញហើយ តើយល់យ៉ាងម៉េចដែរចំពោះការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតានោះ?
Post a Comment