Header Ads

លោក ឆន សុវណ្ណរាជ ស្ទើរគាំងបេះដូង ដោយសារមានគេលួចយកហ្វេសប៊ុករបស់លោកទៅផុសរឿងនយោបាយ តែពេលនេះ...

កាលពីព្រឹកមិញនេះហ្វេសប៊ុកផេកផ្លូវការរបស់លោក ឆន សុវណ្ណរាជត្រូវបានជនមិនស្គាល់មុខបានលួចយកទៅប្រើប្រាស់ដោយផុសរឿងផ្តេសផ្តាសទាក់ទងទៅនឹងនយោបាយ ដែលបានធ្វើឲ្យលោករាជស្ទើរស្លុតអារម្មណ៍ពេលឃើញដូចនេះ តែអ្វីៗវាបានប្រែប្រួលទើបធ្វើឲ្យលោកមានសំណាងយកហ្វេសប៊ុកផេកនេះមកវិញបាននៅពេលរសៀលក្នុងថ្ងៃដដែល នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ដោយក្នុងនោះលោកបានរៀបរាប់បញ្ជាក់បន្ថែមផងដែរដើម្បីជូនជាដំណឹងដល់អ្នកគាំទ្រកុំឲ្យមានការយល់ច្រឡំមកលើរូបលោក៖


"កាលពីព្រឹកមិញនេះ Page របស់ខ្ញុំត្រូវបានគេ Hack រយះពេល 20នាទី ហើយបាន post នូវពត៌មាននិងរូបភាពមិនល្អនៅលើ page facebook របស់ខ្ញុំ ដូច្នេះខ្ញុំសូមជំរាបជូនជាពត៌មាននេះដល់បងប្អូនទាំងអស់គ្នាអោយបានដឹង សូមកុំមានការយល់ច្រលំ"


ប្រហែលជាប៉ុន្មានម៉ោងក្រោយមកលោកក៏មានសារមួយទៀតដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ដោយរៀបរាប់បន្ថែមទៀតថា៖

"នៅពេលនេះ Acount facebook និង page របស់ខ្ញុំបានមកវិញនិងដំណើរការដោយសុវត្តិភាពធម្មតាវិញហើយ សូមជំរាបជូនបងប្អូនអោយបានដឹងជាពត៌មាន សូមអរគុណសំរាប់ការស្រលាញ់ចូលចិត្តនិងគាំទ្រ ឆនសុវណ្ណារាជស្រលាញ់អ្នកទាំងអស់គ្នា"


ដូចនេះសូមអ្នកគាំទ្រទាំងអស់ឈប់យល់ច្រឡំលើលោកទៀតទៅទាក់ទងរឿងរ៉ាវដែលបានរៀបរាប់ដូចខាងលើនេះ៕






























No comments